វិស័យអាកាសចរណ៍

បុគ្គលិកបម្រើការនៅព្រលានយន្ដហោះ ប្រាក់ខែលើស ៥០០ ដុល្លារត្រូវបានកាត់ប្រាក់ខែ ២០%


នាយកក្រុមហ៊ុន ហ៊ុន អាកាសយានដ្ឋានកម្ពុជា លោក Alain Brun បានបញ្ជាក់ឲ្យដឹងថា បើទោះបីមាន ផលប៉ះពាល់ដោយសារ កូវីដ-១៩ បានធ្វើឲ្យការហោះហើររបស់អាកាសយានដ្ឋានរបស់កម្ពុជា ចាប់តាំងពីខែមករា រហូតដល់ខែមេសា ឆ្នាំ២០២០ មានការធ្លាក់ចុះ ៩៥% ក្តី ក៏ក្រុមហ៊ុន អាកាសយានដ្ឋានកម្ពុជា នៅតែរក្សាចំនួនបុគ្គលិក ដែលមានចំនួជិត ១.៨០០ នាក់ដដែល ដោយមិនមានការបញ្ឈប់ការងារបុគ្គលិកនោះទេ គ្រាន់តែមានការកាត់ប្រាក់ខែបុគ្គលិកមួយចំនួនតែប៉ុណ្ណោះ។
សង្គ្រាមនៅអ៊ុយក្រែនប៉ះពាល់ការហោះហើរពីតំបន់អឺរ៉ុបមកកម្ពុជាទេ? (រូបតំណាង) (រូបភាព៖ ហ្វេសបុក អាកាសយានដ្ឋាន)
ដោយ

លោក Alain Brun បាន​លើក​ឡើង​យ៉ាង​ដូច្នេះ នៅ​ក្នុង​ជំនួប​ជាមួយនឹង​ឯកឧត្តម ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួល​បន្ទុក រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល នៅ​ថ្ងៃ​ទី ២៣ ខែមេសា​នេះ​។

លោក Alain Brun បាន​បញ្ជាក់​ប្រាប់ ដោយសារ​តែ​បញ្ហា​កូ​វី​ដ​-១៩ ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា គ្រាន់តែ​រក្សា​នូវ​បុគ្គលិក​ធ្វើការ តាម​វិធីសាស្ត្រ​បែងចែក​ការងារ​ធ្វើការ​ពេញ​ម៉ោង និង​បុគ្គលិក​សម្រាក​បណ្ដោះអាសន្ន​ប៉ុណ្ណោះ ដោយ​បាន​កាត់​ប្រាក់ខែ​ចំនួន ២០% ចំពោះ​បុគ្គលិក ដែល​មាន​ប្រាក់ខែ​ច្រើន​ជាង ៥០០ ដុល្លា ក្នុង​១ ខែ ប៉ុន្ដែ​ចំពោះ​បុគ្គលិក ដែល​មាន​ប្រាក់ខែ​ចំនួន ៥០០$ ចុះ​ក្រោម គឺ​រក្សា​នៅ​ដដែល​មិន​មាន​កាត់​នោះ​ទេ​។

លោក Alain បញ្ជាក់​ទៀត​ថា ក្រុមហ៊ុន អាកាសយានដ្ឋាន​កម្ពុជា (Cambodia Airports) បន្ត​រក្សា​បុគ្គលិក និង​បន្ត​រការ​អភិវឌ្ឍ អាកាស​យា​ដ្ឋា​ន​ក្រុងព្រះសីហនុ​តាម​ផែនការ​ដដែល​។

ចំពោះ​ផែនការ​អភិវឌ្ឍ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុងព្រះសីហនុ​នេះ នាយក​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា បាន​គូសបញ្ជាក់​បន្ថែម​ថា ក្រុមហ៊ុន​នឹង​បន្ត​ស្តា និង​កែ​លំអរ​ក្រុងព្រះសីហនុ គឺ​ហេដ្ឋារចនាសម្ព័ន្ធ ដដែល តាម​ផែនការ ដែល កំណត់ ដោយ​មិន​គិត​ពី​ផល​ប៉ះពាល់​កូ​វី​ដ​-១៩ នោះ​ទេ​។ ក្នុង​នោះ បាន​សាងសង់​ផ្លូវ​រត់ បាន​៧០%​ហើយ រីឯ​ការងារ​សំណង់​ស៊ី​វិល​សម្រេច​បាន ៤២% ការងារ​ផ្នែក​ផ្សេង​ៗ​ទៀត សម្រេច​បាន ៤៥% សរុប​ការងារ​ទាំងមូល​ជា​រួម សម្រេច​បាន ៥៧%៕

None



អត្ថបទបន្ទាប់


អាមេរិកផ្តល់ជំនួយជាង ៣៥លានដុល្លារ គាំទ្រវិស័យសុខាភិបាល សាធារណៈរបស់អាស៊ាន នៅអំឡុងពេលកូវីដ-១៩នេះ

នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីលទ្ធផលកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិក ត…

ធនាគារជាតិ ស្នើគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្ធូរបន្ថយកម្រៃសេវា និងលើកលែងការផាកពិន័យកូនបំណុលរហូតដល់ដាច់ឆ្នាំនេះ

ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី ២០ ខែមេសា បានចេញលិខិតមួយទៀតដោយបានស្នើដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់ការអនុគ្រោះបន្ថែមដល់អតិថិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ