គម្រោង​អភិវឌ្ឍន៍​វិស័យកសិកម្ម

ស្ថាប័នជំនាញរបស់ជប៉ុន ប្ដេជ្ញាជំរុញគម្រោង ការផលិតបន្លែមានគុណភាព និងសុវត្ថិភាពនៅកម្ពុជា ឲ្យចេញបានលឿនបំផុត


ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា បច្ចុប្បន្ននេះ អង្គការ Jica Cambodia ដែលជាភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ជប៉ុន បាននិងកំពុងសិក្សាបឋម ទៅលើគុណភាពនៃការផលិតបន្លែនៅកម្ពុជា ដើម្បីប្រមូលចងក្រងជាឯកសារ ដើម្បីឈានទៅដល់ការរៀបចំគម្រោងគាំទ្រធ្វើការអភិវឌ្ឍវិស័យកសិកម្មពេញលេញ ដោយផ្តោតទៅលើការផលិតបន្លែ ប្រកបដោយគុណភាព សុវត្ថិភាព សម្រាប់ផ្គង់ផ្គង់ទីផ្សារបានគ្រប់គ្រាន់ ក្នុងរយៈពេលខ្លី និងរយៈពេលវែង នៅកម្ពុជា។
កសិករ​ខ្មែរ​ប្រើ​ថ្នាំ​ពុល​កសិកម្ម​កាន់តែ​ច្រើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។
ដោយ

នៅក្នុងជំនួប​ជាមួយនឹង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​កម្ពុជា លោក យូអ៊ីឈី ស៊ូកាណូ ប្រធាន​ក្រុមការងារ​ អង្គការ​ Jica បាន​បញ្ជាក់ថា លោក​សន្យា​ថា នឹងជំរុញ​ការ​រៀបចំ​គម្រោង​ផលិត​បន្លែ​ប្រកប​ដោយ​គុណភាព និងសុវត្ថិភាព​នេះ ឲ្យបាន​ចេញ​លឿន​បំផុត ដើម្បី ឈានទៅដល់​ការអនុវត្ត​គម្រោង​បាន​ក្នុង​រយៈពេល​ដ៏ខ្លី​ខាងមុខនេះ។

ជាមួយគ្នានេះដែរ ឯកឧត្តម វែង សាខុន រដ្ឋមន្ត្រី ក្រសួង​កសិកមុ្ម​ រុក្ខាប្រមាញ់ និងនេសាទ បាន​គូសបញ្ជាក់ថា កិច្ចការងារ​របស់​អង្គការ​ Jicaនេះ គឺបានដំណើរទៅស្រប​ជាមួយ​នឹងគោលនយោបាយ​របស់​ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានផ្តល់​អនុសាសន៍នាពេលថ្មីៗនេះ ហើយក្រសួងកសិកម្មគាំទ្រទៅលើលទ្ធផលនៃការសិក្សាកន្លងមក។

នៅក្នុងជំនួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា លោក យូអ៊ីឈី ស៊ូកាណូ ប្រធានក្រុមការងារ អង្គការ Jica (ឆ្វេង) និងឯកឧត្តម វេង សាខុន (ស្ដាំ) (រូបភាព៖ ហ្វេសប៊ុក​ក្រសួង​កសិកម្ម)

សូមបញ្ជាក់ថា បច្ចុប្បន្ន បើតាម​អ្នកជំនាញ​ផ្នែកសិកម្ម​ធ្លាប់បាន​លើកឡើងថា ការផលិត​បន្លែ​ក្នុងស្រុក ហាក់នៅមានកម្រិតនៅឡើយ ដែល​ជំរុញ​ឲ្យមានការនាំចូល​បន្លែ​ផ្លែឈើ​ពីក្រៅប្រទេស គឺមាន​ច្រើនគួរឲ្យកត់សម្គាល់ ពិសេស​ពីប្រទេស​វៀតណាម និងថៃ។ តួយ៉ាងរបាយការណ៍ ពីរាជរដ្ឋាភិបាល​ធ្លាប់បាន​បង្ហាញថា កម្ពុជាមានតម្រូវការ​នាំចូលបន្លែ​ពីក្រៅប្រទេស​ក្នុងមួយថ្ងៃៗ ប្រមាណ​៤០០ លាន​តោន ស្មើនឹង​១៤ម៉ឺនតោន​ក្នុងមួយឆ្នាំៗ ដែលគិតជាទឹកប្រាក់ មានប្រមាណ ២០០ លាន​ដុល្លារអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អេស៊ីលីដា គ្រោងបោះផ្សាយលក់ភាគហ៊ុន ៨,៧ លានហ៊ុន ក្រោយពីទទួលបានភ្លើងខៀវ ពី គណៈកម្មការមូលបត្រកម្ពុជា

ព័ត៌មាន
នៅទីបំផុត ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជធំជាងគេនៅប្រទេសកម្ពុជា បានទទួល ការអនុញ្ញាតជាគោលការណ៍ពីគណៈកម្មការមូលបត្រកម្ពុជ…

អេស៊ីលីដា ត្រៀមបញ្ចេញលក់ភាគហ៊ុនជាង ៨,៧ លានភាគហ៊ុន តើអ្នកត្រៀមខ្លួនទិញរួចរាល់ហើយឬនៅ?

ព័ត៌មាន
ក្រោយពីទើបទទួលបានការបើកភ្លើងខៀវពីសំណាក់គណៈកម្មការមូលបត្រកម្ពុជា ជានិយ័តកររួចមក ថ្មីៗនេះ ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជធំជាងគេមួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ