អត្ថបទពាណិជ្ជកម្ម

ធនាគារ អេស៊ីលីដា សហការជាមួយ ក្រុមហ៊ុនម៉ាស្ទ័រកាត ដាក់ឱ្យដំណើរការជាផ្លូវការនូវបណ្ណ ឡេឌីម៉ាស្ទ័រកាតអេស៊ីលីដា


ធនាគារ អេស៊ីលីដា នៅថ្ងៃទី ២០ ខែកញ្ញាឆ្នាំ២០២៣ បានសហការជាមួយនឹង ក្រុមហ៊ុនម៉ាស្ទ័រកាត ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប័ណ្ណឡេឌីម៉ាស្ទ័រកាតអេស៊ីលីដា ខណៈបណ្ណនេះ មានផ្ដល់ជូននូវបទពិសោធន៍ ដែលសម្រិតសម្រាំងល្អឥតខ្ចោះស្របទៅនឹងចំណង់ចំណូលចិត្តអ្នកប្រើប្រាស់ដែលជាសុភាពនារីទាំងអស់។
Lady card_Cambodnomist
ដោយ

អត្ថប្រយោជន៍នៃបណ្ណឡេឌីម៉ាស្ទ័រកាតអេស៊ីលីដា គឺផ្តោតសំខាន់លើប្រភេទចំណាយដ៏ពេញនិយមបំផុតចំពោះ ម្ចាស់បណ្ណ ជាពិសេស គឺសុភាពនារី សម្រាប់ចំណាយក្នុងការទិញទំនិញតាមអនឡាញ ការធ្វើដំណើរ គ្រួសារ ការកម្សាន្តផ្សេងៗ និងការដឹកជញ្ជូន។ កាតនេះក៏ផ្តល់ការលើកទឹកចិត្តជាច្រើន រួមមាន ការលើកលែងថ្លៃសេវាប្រចាំឆ្នាំ ក្នុងកំឡុងឆ្នាំដំបូង សម្រាប់អតិថិជនកំពុងប្រើប្រាស់កាត ATM ដែលចង់ប្តូរទៅជាបណ្ណឡេឌីម៉ាស្ទ័រកាតអេស៊ីលីដា មិនថាជាបណ្ណឥណពន្ធ ឬបណ្ណឥណទាននោះទេ និងទទួលបានវត្ថុអនុស្សាវរីយ៍ពិសេស សម្រាប់អតិថិជន ២.០០០ នាក់ដំបូង។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា “បណ្ណឡេឌីម៉ាស្ទ័រ កាតអេស៊ីលីដា សម្រាប់អតិថិជនជាសុភាពនារីនឹងផ្តល់ឱ្យពួកគាត់នូវមធ្យោបាយទូទាត់តាមបែបឌីជីថល កាន់តែរហ័សទាន់ចិត្ត សុវត្ថិភាព និងងាយស្រួលជាងមុន ប្រកបដោយសុវត្ថិភាពខ្ពស់ និងជួយបង្កើន​ជីវិតប្រចាំថ្ងៃរបស់ពួកគាត់កាន់តែប្រសើរឡើង»។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា

ម្ចាស់បណ្ណអាចជ្រើសរើសការប្រើប្រាស់ជាច្រើនប្រភេទ ដែលខ្លួនពេញចិត្ត រួមទាំង​ការដកប្រាក់តាមម៉ាស៊ីនអេធីអឹម​ក្នុងស្រុក និងអន្តរជាតិ ការទូទាត់តាមម៉ាស៊ីនឆូតកាត ការទិញទំនិញអនឡាញ ការធ្វើដំណើរ ការទទួល​ទាន​អាហារ ការទិញសំលៀកបំពាក់ពេញនិយម ការដឹកជញ្ជូន និងការកម្សាន្ត ជាមួយនឹងកម្រិតទំហំ​ប្រតិបត្តិការ​ប្រចាំថ្ងៃ​រហូតដល់១០.០០០ដុល្លារអាមេរិក។ បណ្ណឡេឌីម៉ាស្ទ័រកាតអេស៊ីលីដា ផ្តល់ជូនជាពីរជម្រើស រួមមាន បណ្ណឥណពន្ធឡេឌីម៉ាស្ទ័រការអេស៊ីលីដា និងបណ្ណឥណទានឡេឌីម៉ាស្ទ័រកាតអេស៊ីលីដា។

លោកស្រី Winnie Wong នាយិកាគ្រប់គ្រងក្រុមហ៊ុនម៉ាស្ទ័រកាត ប្រចាំប្រទេសវៀតណាម កម្ពុជា និងឡាវ បានមានប្រសាសន៍ថា “នៅទូទាំងពិភពលោក មានការកើនឡើងនូវតម្រូវការផ្តល់់​ដំណោះស្រាយ​ជូនអ្នកប្រើប្រាស់ ឱ្យស្របនឹងចំណង់ចំណូលចិត្តដែលកំពុងផ្លាស់ប្តូរ។ ក្រុមហ៊ុនម៉ាស្ទ័រការ ពិតជាមានមោទនភាព​យ៉ាងខ្លាំង ក្នុងការចាប់ដៃគូជាមួយធនាគារ អេស៊ីលីដា ដើម្បីពង្រីកមធ្យោបាយទូទាត់ដល់សុភាពនារីកម្ពុជា ក្នុងការទិញទំនិញទាំងក្នុងប្រទេស និងក្រៅប្រទេស។ ទន្ទឹមនឹងនេះ អ្នកប្រើប្រាស់នឹងទទួលបានអត្ថប្រយោជន៍​ជាច្រើន ស្របតាមរបៀបរស់នៅរបស់ពួកគេម្នាក់ៗ ក្នុងការទូទាត់តាមរយៈបណ្តាញប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ម៉ាស្ទ័រកាត នៅតាមបណ្តាប្រទេសជាង២១០។ បណ្ណ នេះបំពាក់មកជាមួយនូវការការពារសុវត្ថិភាពយ៉ាងរឹងមាំ ដែលបានបង្កប់នៅក្នុងកាត ដើម្បីធានាឱ្យបានថា ម្ចាស់បណ្ណអាចធ្វើការទូទាត់បាន ប្រកបដោយទំនុកចិត្ត នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។”

ការប្រើប្រាស់បណ្ណម៉ាស្ទ័រកាតដ៏ថ្មីប្លែក ដែលពោរពេញដោយអត្ថប្រយោជន៍ដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន ប្រកបដោយភាពងាយស្រួលជាមុន។ អតិថិជនរបស់ធនាគារ អេស៊ីលីដា អាចដាក់ពាក្យស្នើសុំប្រើប្រាស់ប័ណ្ណឡេឌីម៉ាស្ទ័រកាតអេស៊ីលីដានេះ តាមរយៈ កម្មវិធីសេវាអេស៊ីលីដាម៉ូបាល ឬគេហទំព័ររបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី https://www.acledabank.com.kh ។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បុគ្គលិកបុរី វិមានភ្នំពេញ និងក្រុមហ៊ុន លីហួរគ្រុប ជិត១០០នាក់ ចូលរួមបរិចាគឈាមដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម

ព័ត៌មាន
នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិន វិមានភ្នំពេញ (បុរី វិមានភ្នំពេញ) និងក្រុមហ៊ុន លី ហួរ អ៊ិនសួរេន ម.ក បា…

ក្រៅពីផ្លែចេកស្រស់ និងស្វាយស្រស់ កម្ពុជាក៏អាចនាំចេញផ្លែដូងស្រស់ទៅកាន់ទីផ្សារចិនបានដែរ

ព័ត៌មាន
ប្រទេសចិនបានអនុញ្ញាតឲ្យកម្ពុជានាំចេញផ្លែដូងស្រស់មួយមុខទៀតទៅកាន់ទីផ្សារខ្លួន បន្ទាប់ពីអនុញ្ញាតឲ្យនាំចេញផ្លែចេកស្រស់ ស្វាយស្រស់ និងផលិតផលកសិក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ