រោងចក្រដំឡើងរថយន្ដ Ford នៅខេត្តពោធិ៍សាត់

រោងចក្រដំឡើងរថយន្ដ Ford នៅខេត្តពោធិ៍សាត់នឹងបញ្ចប់ការសាងសង់នៅចុងត្រីមាសទី១ ឆ្នាំ២០២២


ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Cambodia ដែលជាក្រុមនាំចូលផ្តាច់មុខរថយន្ត Ford បានបញ្ជាក់ថា រោងចក្របង្គុំ និងដំឡើងរថយន្ត Ford នៅខេត្តពោធិ៍សាត់ នឹងបញ្ចប់ការសាងសង់នៅត្រីមាសទី១ឆ្នាំ២០២២ ខាងមុខនេះ ខណៈបច្ចប្បន្នគម្រោងរោងចក្រតម្លើងរថយន្តនេះកំពុងដំណើរការសាងសង់បានមួយចំនួនហើយ។
រូបតំណាង៖ រោងចក្រដំឡើងរថយន្ត Ford នៅសហរដ្ឋអាមេរិក

ការ​សម្រេច​សាងសង់​រោងចក្រ​នេះ ធ្វើ​ឡើង​ក្រោយ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន RMA Cambodia សង្កេត​ឃើញ​ពី​កំណើន​ប្រើប្រាស់​រថយន្ត ថ្មី​ៗ​មានការ​កើនឡើង និង​ទំនោរ​ប្រើប្រាស់​រថយន្ត​មួយ​ទឹក​នៅ​កម្ពុជា​មានការ​ថយ​ចុះ គួប​ផ្សំ​ក្រុមហ៊ុន​ចង់​ឲ្យ​ទីផ្សារ​រថយន្ត​ថ្មី​កាន់តែ​ល្អ​ប្រសើរ និង​ទូលំទូលាយ​ជាង​មុន​។ រោងចក្រ​ដំឡើងរថយន្ត Ford នេះ ត្រូវ​បាន​រំពឹង​ថា នឹង​ចូលរួម​ចំណែក​ជួយ​ទាក់ទាញ​ក្រុមហ៊ុន​ផ្សេង​ៗ​ឲ្យ​មក​វិនិយោគ​រោងចក្រ​ដំឡើងរថយន្ត​នៅ​កម្ពុជា​កាន់តែ​ច្រើន និង​ផ្តល់​បច្ចេកវិទ្យា​ថ្មី​ៗ​ដល់​បុគ្គលិក និង​យុវជន​កម្ពុជា​ផង​ដែរ​។

បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ​រោងចក្រ​បង្គុំ និង ដំឡើងរថយន្ត Ford ដ៏​ថ្មី​សន្លាង​មួយ នឹង​បង្ហាញ​រូបរាង​នៅ​លើ​ទឹកដី​ខេត្តពោធិ៍សាត់​ក្នុង​ពេល​ឆាប់​ខាង​មុខ​នេះ​ហើយ​។ បើ​តាម លោក ង​ន សាំង នាយក​ក្រុមហ៊ុន RMA Cambodia ដែល​ជា​ក្រុមហ៊ុនមេ នាំ​ចូល​រថយន្ត​ម៉ាក Ford បាន​បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា រោងចក្រ​នេះ​បាន​ចាប់ផ្តើម​ដំណើរការ​សាង់សង់​ហើយ ហើយ​តាម​ផែនការ​គ្រោង​បញ្ចប់​ការ​សាងសង់​នៅ​ចុង​ត្រីមាស​ទី​១​ក្នុង​ឆ្នាំ​២០២២​។ 

ពាក់ព័ន្ធ​មូលហេតុ ដែល​ក្រុមហ៊ុន RMA សម្រេច​បង្កើត​រោងចក្រ​ដំឡើងរថយន្ត Ford នៅ​កម្ពុជា​នេះ ត្រូវ​បាន​លោក ង​ន សាំង គូសបញ្ជាក់​ថា គឺ​បន្ទាប់​ពី​ក្រុមហ៊ុន​មើលឃើញ​ពី​សន្ទុះ​នៃ​កំណើន​ការ​ប្រើប្រាស់​រថយន្ត​ថ្មី​នៅ​កម្ពុជា​មានការ​កើនឡើង ហើយ​ទំនោរ​ប្រើប្រាស់​រថយន្ត​មួយ​ទឹក​មានការ​ថយ​ចុះ​។ ម្យ៉ាងទៀត​ក្រុមហ៊ុន​ចង់​ចូលរួម​ចំណែក​ជួយ​លើ​លើកកម្ពស់​ទីផ្សារ​រថយន្ត​ថ្មី​នៅ​កម្ពុជា ក៏​ដូច​ជា​ជួ​យស​ម្រូ​ល​ឲ្យ​តម្លៃ​រថយន្ត​ថ្មី​លើ​ទីផ្សារ​មាន​ភាពល្អ​ប្រសើរ​ជាង​មុន​។

នាយក​ក្រុមហ៊ុន RMA Cambodia រូប​នេះ មាន​សុទិដ្ឋិនិយម​ថា តាម​រយៈ​វត្តមាន​របស់​រោងចក្រ​ដំឡើងរថយន្ត Ford នេះ វា​បាន​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​សេដ្ឋកិច្ច​កម្ពុជា តាម​រយៈ​ការ​ជួយ​ទាក់ទាញ​ក្រុមហ៊ុន​បរទេស​ឲ្យ​មក​បោះទុន​វិនិយោគ​នៅ​កម្ពុជា ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ និង​នាំ​បច្ចេកវិទ្យា​ថ្មី​សម្រាប់​យុវជន​ក្នុង​ការ​អភិវឌ្ឍន៍​សមត្ថភាព​លើ​វិស័យ​យានយន្ត​នេះ​ជាដើម​។

គួរ​បញ្ជាក់​ថា រោងចក្រ​ដំឡើងរថយន្ត Ford នេះ សាងសង់​លើ​ផ្ទៃដី​៤​ហិ​កតា ស្ថិត​នៅ​ភូមិ​សា​វ័ន ឃុំ​ស្នា​អ​ន្យា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។ រោងចក្រ​នេះ​អាច​ស្រូប​ទាញ​កម្លាំង​ពលកម្ម​បាន​ប្រមាណ​៥០០​នាក់ និង​មាន​សមត្ថភាព​អាច​ផលិត​រថយន្ត​បាន​ប្រមាណ​១​ម៉ឺន​គ្រឿងក្នុង​មួយ​ឆ្នាំ​៕

None



អត្ថបទបន្ទាប់


ថ្នាក់ដឹកនាំអគ្គិសនីកម្ពុជា ពន្យល់ពីមូលហេតុ ដែលធ្វើឲ្យមានការដាច់ចរន្តអគ្គិសនីនាពេលថ្មីៗនេះ

ថ្នាក់ដឹកនាំអគ្គិសនីកម្ពុជាបានចេញមកបកស្រាយថា ការដាច់ចរន្តអគ្គិសនីជាញឹកញាប់ថ្មីៗនេះ មិនមែនបណ្តាលមកពីកម្ពុជាខ្វះថាមពលប្រើប្រាស់នោះទេ។ ពោលគ…

ក្រោយកាន់កាប់អំណាចជិតមួយទសវត្សរ៍ បុរសខ្លាំងរដ្ឋចិន ស៊ី ជីនពីង ប្រែក្លាយមុខមាត់ប្រទេសចិនអ្វីខ្លះ?

រយៈពេលជិត១ទសវត្សរ៍ក្រោយកាន់អំណាច បុរសខ្លាំងស៊ី ជីនពីង ជួយសេដ្ឋកិច្ចចិនដ៏ទន់ខ្សោយឲ្យងើបឡើងខ្លាំង ប្រជែងនឹងសេដ្ឋកិច្ចអាមេរិក។ ចាប់តាំងពីប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ