ភូមាសម្រេចពន្យារបទឈប់បាញ់រហុតដល់ចុងឆ្នាំ២០២២

រដ្ឋាភិបាលមីយ៉ាន់ម៉ា សម្រេចពន្យារបទឈប់បាញ់គ្នារហូតដល់ចុងឆ្នាំ២០២២ ក្រោយជំនួបជាមួយសម្តេច តេជោ ហ៊ុន សែន


យោងតាមសេចក្ដីប្រកាសរួមស្ដីពី ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់សហភាពមីយ៉ាន់ម៉ា នាឱកាសជួបពិភាក្សាជាមួយមេដឹកនាំមីយ៉ាន់ម៉ា លោក មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី៧-៨ ខែមករា លោក មីន អោងឡាំង បានប្រកាសពីគោលជំហររបស់ខ្លួនពីបទឈប់បាញ់ ជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិចទាំងអស់ រយៈពេល៥ខែ រហូតដល់ចុង ខែកុម្ភៈ ឆ្នាំ២០២២ និងបានសម្រេចពន្យារបទឈប់បាញ់គ្នាបន្ថែមទៀត រហូតដល់ចុងឆ្នាំ២០២២។
ជំនួបរវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង កាលពីថ្ងៃទី ៨ ខែមករា ២០២២

បើតាមសេចក្ដីប្រកាសដដែល ក្នុងជំនួបរវាងថ្នាក់ដឹកនាំកម្ពុជា និងមីយ៉ាន់ម៉ា បានសម្រេចនូវលទ្ធផលសំខាន់ ដូចជា បទឈប់បាញ់គ្នារវាងរដ្ឋាភិបាលមីយ៉ាន់ម៉ា និងអង្គការប្រដាប់អាវុធជនជាតិភាគតិច,ជំនួយមនុស្សធម៌ដែលកម្ពុជាផ្ដល់ឱ្យមីយ៉ាន់ម៉ា និងការចែករំលែកគោលនយោបាយ ឈ្ន-ឈ្នះ ដល់មីយ៉ាន់ម៉ា។ ដោយឡែកទាក់ទិនការវិវត្តថ្មីៗ នៅមីយ៉ាន់ម៉ា នាយឧត្តមសេនីយជាន់ខ្ពស់ មីន អោងឡាំង ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យទទួលអនុវត្តបទឈប់បាញ់គ្នា ដើម្បីផលប្រយោជន៍ប្រទេសជាតិនិងប្រជាជន បញ្ឈប់រាល់អំពើហិង្សា និងប្រកាន់នូវភាពអត់ធ្មត់ខ្ពស់បំផុត។ ជាមួយគ្នានោះ រាជរដ្ឋាភិបាលកម្ពុជា បានសម្ដែងនូវការគាំទ្រយ៉ាងខ្លាំង ក្នុងគោលបំណងកាត់បន្ថយភាពតានតឹង និងបើកផ្លូវឱ្យមានកិច្ចសន្ទនាប្រកបដោយស្មារតីស្ថាបនា រវាងភាគីពាក់ព័ន្ធទាំងអស់ សំដៅឈានទៅសម្រេចបាននូវសន្តិភាពយូរអង្វែង និងការអភិវឌ្ឍន៍ជាតិ។

ក្នុងជំនួបទ្វេភាគីរវាងសម្ដេច ហ៊ុន សែន និងលោក មីន អោងឡាំង ខាងលើនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពី ក៏បានគាំទ្រឱ្យមានកិច្ចប្រជុំរវាងភាគីពាក់ព័ន្ធ រួមមាន ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា អគ្គលេខាធិការអាស៊ាន តំណាងមជ្ឈមណ្ឌលអាស៊ាន ដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) និងក្រុមការងារថ្នាក់ជាតិ ដើម្បីសម្របសម្រួលការផ្ដល់ជំនួយមនុស្សធម៌ តាមរយៈមជ្ឈមណ្ឌលអាស៊ាន ដើម្បីសម្របសម្រួលជំនួយមនុស្សធម៌និងគ្រប់គ្រងគ្រោះមហន្តរាយ សង្គមកាកបាទក្រហមមីយ៉ាន់ម៉ា និងភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិដែលពាក់ព័ន្ធ។ ការធ្វើបែបនេះ ដើម្បីពង្រឹងប្រសិទ្ធភាព​នៃការផ្ដល់ជំនួយ​មនុស្សធម៌​ដល់​ប្រជាជនមីយ៉ាន់ម៉ា ជាពិសេសប្រជាជនដែលកំពុងត្រូវការជំនួយបំផុត។

ជាមួយគ្នានោះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពដែលមានស្រាប់រវាងប្រជាជនទាំងពីរ ជាពិសេសក្នុងបរិបទនៃវិបត្តិសុខភាពពិភពលោក។ លោក មីន អោងឡាំង ក៏បានអរគុណកម្ពុជា សម្រាប់ជំនួយបន្ថែមទៀត ដើម្បីជួយមីយ៉ាន់ម៉ា ក្នុងការប្រយុទ្ធប្រឆាំងនឹងជងឺរាតត្បាតកូវីដ-១៩ រួមមាន៖ ម៉ាស់៣,២លាន, ឯកសណ្ឋានការពារ (PPE) ចំនួន ៣ម៉ឺន ម៉ាស៊ីនជំនួយការដកដង្ហើម ចំនួន ៥០ គ្រឿង ឧបករណ៍តាមដានអ្នកជំងឺ ចំនួន ៥០គ្រឿង ឧបករណ៍ផលិតអុកស៊ីហ្សែន ចំនួន ៥០ គ្រឿង និងសម្ភារៈបរិក្ខារពេទ្យមួយចំនួនទៀត។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការ របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់សហភាពមីយ៉ាន់ម៉ា បានធ្វើឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៧-៨ ខែមករា ក្នុងគោលបំណងចូលរួមសម្របសម្រួលបញ្ហាមួយចំនួនដែលកំពុងកើតមាន នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងដើរតួរនាទីយ៉ាងសំខាន់ក្នុងនាម កម្ពុជា ជាប្រធានអាស៊ាននាឆ្នាំ២០២២នេះ៕

None



អត្ថបទបន្ទាប់


កូរ៉េខាងជើងដកខ្លួនចេញពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅចិន ក្រោមហេតុផលកូវីដ១៩

សម្ព័ន្ធមិត្តរបស់ចិនគឺកូរ៉េខាងជើងក៏ដកខ្លួនចេញពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅចិនក្រោមហេតុផលកូវីដ១៩។បើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើ…

ចិនប្រកាសបើកច្រកព្រំដែននាំចេញទំនិញឡើងវិញជាបណ្ដើរៗហើយជាមួយនឹងវៀតណាមវិញហើយ?

ត្រឹមតែមួយថ្ងៃបន្ទាប់ពីកិច្ចប្រជុំលើកដំបូងនៃក្រុមការងារស្តីពីការសម្រួលពាណិជ្ជកម្មវៀតណាម-ចិនដែលដឹកនាំដោយនាយកដ្ឋានទីផ្សារអាស៊ី-អាហ្វ្រិក នៃក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ