បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​

អេស៊ីលីដាម៉ូបាល ជួយ​អ្នក​បាន​ច្រើន​យ៉ាងនៅ​ក្នុង​ស្ថានភាពលំបាក​ដោយសារ​កូវីដ


ដូចដែល​លោក​អ្នក​បាន​ដឹង​មក​ហើយ បច្ចុប្បន្ន ក្នុង​ស្ថានភាព​ដែលកូវីដ​ឆ្លង​រាលដាល​ច្រើន​ គ្រប់ៗ​គ្នា​នឹង​មាន​ការបារម្ភ​កាន់តែខ្លាំង​ពី​ការឆ្លង​មេរោគ​កូវីដ១៩ ដូច្នេះ បើ​យើង​មាន​ អេស៊ីលដាម៉ូបាល នៅ​ក្នុង​ដៃ សម្រាប់​ប្រើប្រាស់ វា​ងាយ​ស្រួល​ណាស់​សម្រាប់​បំពេញ​តម្រូវការ​ផ្សេងៗ​របស់​យើង ដូចជា ការផ្ទេរ​ប្រាក់ ទទួល​ប្រាក់ បង់​ថ្លៃទឹកភ្លើង បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរសព្ទដៃ ការស្នើ​សុំ​ខ្ចី​ឥណទាន ជាដើម ។ល។
អេស៊ីលីដាម៉ូបាល ជួយ​អ្នក​បាន​ច្រើន​យ៉ាងនៅ​ក្នុង​ស្ថានភាពលំបាក​ដោយសារ​កូវីដ
ដោយ

ជាមួយនឹង អេស៊ីលីដាម៉ូបាល អ្នកអាច​ប្រើសេវា​ជាច្រើន​ដូច​បាន​រៀបរាប់ខាងលើ ដោយ​មិន​ចាំបាច់​ធ្វើ​ដំណើរ​ចាកចេញ​ពី​លំនៅដ្ឋាន និង​មិនបាច់​ប៉ះពាល់នឹង​ក្រដាសប្រាក់ដែល​អាច​មាន​ហានិភ័យ​ឆ្លង​ជំងឺ​ដង្កាត់​ផ្សេងៗ ។

ដូច្នេះ ដើម្បី​ការពារ​ក្រុម​គ្រួសារ​យើង សង្គមយើង ពីផល​ប៉ះពាល់​ ឬ​ពី​ការ​ឆ្លង​កូវីដ១៩ មានតែ​យើង​ទាំងអស់​គ្នា​ចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ ទាំង​អស់​គ្នា និង​ផ្លាស់ប្ដូរ​ពី​ការ​ទូទាត់​ ឬ​ទទួល​ប្រាក់​ផ្ទាល់​​នៅក្នុង​ការ​ធ្វើ​អាជីវកម្ម​ប្រចាំ​ថ្ងៃ មក​ជា​ការទូទាត់​ថ្លៃ​ទំនិញ ឬសេវាកម្ម​នានា តាម​ប្រព័ន្ធ​ឌីជីថល ដូចជា អេស៊ីលីដាម៉ូបាល ​ជំនួស​​វិញ តែប៉ុណ្ណោះ ។ 

អតិថិជន​របស់​ធនាគារ អេស៊ីលីដា អាច​បើក​គណនី ទាំង​ប្រាក់​រៀល ទាំង​ប្រាក់​ដុល្លារ ដោយ​គ្រាន់តែ​ដោនឡូត អេស៊ីលីដាម៉ូបាល នៅ​លើ​ទូរសព្ទដៃ​របស់​លោកអ្នក គឺ​ជា​ការស្រេច ។  លោក​អ្នក​អាច​ស្វែង​រក​និង​ទាញ​យក (Download) អេស៊ីលីដាម៉ូបាល តាមរយៈ App Store, Play Store និង App Gallery ។

ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) សូមទូរសព្ទទៅកាន់លេខ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬផ្ញើសារអ៊ីមែល ទៅកាន់ ៖ [email protected]




អត្ថបទបន្ទាប់


ពលរដ្ឋភូមាសុខចិត្តល្មើសបម្រាមគោចរចេញទៅរកបំពង់អុកស៊ីហ្សែនសម្រាប់សាច់ញាតិរងគ្រោះដោយសារកូវីដ-១៩

ព័ត៌មាន
ពលរដ្ឋនៅទូទាំងប្រទេសភូមា ជាពិសេសអ្នករស់នៅតាមទីក្រុងធំៗបានសម្រេចចិត្តបំពានបម្រាមគោចររបស់របបសឹកភូមា ដើម្បីចេញពីផ្ទះស្វែងរកបំពង់អុកស៊ីហ្ស…

កម្ពុជានឹងចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារ និងយុវវ័យចាប់ពីអាយុ ១២ឆ្នាំដល់១៧ឆ្នាំ

ព័ត៌មាន
កម្ពុជាមានគម្រោងនឹងចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យចាប់ពីអាយុ១២ឆ្នាំរហូតទៅដល់អាយុ១៧ឆ្នាំដែលមានចំនួនប្រមាណជាង២លានអ្នកនៅក្នុងទូទាំងប្រទេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ