សេដ្ឋកិច្ចនៅតំបន់អឺរ៉ុប

កំណើនសេដ្ឋកិច្ចនៅតំបន់អឺរ៉ុប ធ្លាក់ចុះ ៣,៣%


សេដ្ឋកិច្ច នៅក្នុងតំបន់អឺរ៉ុប បានធ្លាក់ចុះប្រមាណ ៣,៣% ក្នុងត្រីមាសទី ១ ដើមឆ្នាំ ២០២០នេះ បន្ទាប់ពីរងផលប៉ះពាល់ពី មេរោគកូវីដ១៩ ខណៈសេដ្ឋកិច្ចសហភាពអឺរ៉ុប ក៏ធ្លាក់ចុះប្រមាណ ២,៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយវាជាប្រវត្តិសាស្ត្រថ្មីមួយ មិនធ្លាប់មានតាំងពីឆ្នាំ ១៩៩៥មកម្ល៉េះ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃនេះ។
កំណើនសេដ្ឋកិច្ចនៅតំបន់អឺរ៉ុប ធ្លាក់ចុះ ៣,៣% (រូបភាព www.romania-insider.com)
ដោយ

សេដ្ឋកិច្ច​របស់​បណ្តា​ប្រទេស​ទាំង ១៩ ដែល​ប្រើប្រាស់​រូបិយប័ណ្ណ​អឺ​រ៉ូ គឺ​បាន​ធ្លាក់​ចុះ ៣,៨% ក្នុង​ត្រីមាស​ទី​១ ដើមឆ្នាំ​នេះ បើ​ធៀប​នឹង​ត្រីមាស​ទី ៤ កាលពី​ចុងឆ្នាំ ២០១៩​កន្លង​ទៅ​។​នេះ​បើ​តាម​ការ​ប៉ាន់ស្មាន​ជាបឋម​របស់ ការិយាល័យ​ស្ថិតិ​របស់​សហភាព​អឺរ៉ុប​។

 សេដ្ឋកិច្ច​តំបន់​អឺរ៉ុប នៅ​ក្នុង​ត្រីមាស​ទី ២​ខាង​មុខ​នេះ អាច​នឹង​មានការ​ធ្លាក់​ចុះ​ខ្លាំង​ជាង ត្រីមាស​ទី ១ ទៅ​ទៀត ហើយ​តួលេខ​នេះ ទំនងជា​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​បណ្តា​ប្រទេស​ក្នុង​ប៉ែក​អឺរ៉ុប ឲ្យ​សម្រេច​ព្រមព្រៀង​លើ វិធាន​ការណ៍​គាំទ្រ​កញ្ចប់​ថវិកា​ថ្មី ដើម្បី​ជម្រុញ​កំណើនសេដ្ឋកិច្ច​។

 ក្នុង​ចំណោម​សេដ្ឋកិច្ច​ប៉ែក​អឺរ៉ុប GDP របស់​ប្រទេស​បារាំង បាន​ធ្លាក់​ចុះ ៥,៨% ក្នុង​ត្រីមាស​ទី ១​នេះ​ដោយសារ​តែ ការ​ដាក់​ចេញ​នូវ វិធានការ​ផ្សេង​ៗ​ជា​ច្រើន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​១៩ ហើយ​វា​ពាក់ព័ន្ធ​ទៅ​នឹង ការ​បិទ​សកម្មភាព​ជា​ច្រើន ដែល​មិន​ចាំបាច់ កាលពី​ពាក់កណ្តាល​ខែមីនា​។

លើស​ពី​នេះ GDP របស់​ប្រទេស​អេ​ស្ប៉ា​ញ ក៏​បាន​ធ្លាក់​ចុះ​ដូច​គ្នា ពោល​គឺ​ធ្លាក់​ចុះ​ប្រមាណ ៥,២% ក្នុង​រយៈពេល ៣​ខែ​ដំបូង ដើមឆ្នាំ​នេះ ខណៈ​បណ្តា​សេដ្ឋកិច្ច​ជា​ច្រើន ដែល​ធ្លាប់​ជម្រុញ​ដល់​កំណើន តំបន់​ប៉ែក​អឺរ៉ុប​នេះ គឺ​សុទ្ធតែ​រង​គ្រោះ​ដោយសារ​តែ​មេរោគ​កូ​វី​ដ​១៩ ដូច​ៗ​គ្នា​។

នៅ​ក្នុង​ខែមីនា ដែល​ជា​ពេលវេលា​មួយ​ដ៏​លំបាក ដោយ​មានការ​ផ្ទុះ​ឡើង​នូវ​មេរោគ​កូ​វី​ដ​១៩ នៅ​ប៉ែក​អឺរ៉ុប​នោះ វិធានការ​រឹត​បន្តឹង និង​ទប់ស្កាត់​ការ​រីក​រាលដាល​ជា​ច្រើន​ត្រូវ​បាន​ដាក់​ចេញ និង​អនុវត្ត​ភ្លាម​ៗ ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ សេដ្ឋកិច្ច​ក្នុង​តំបន់ ជា​ហេតុ​ធ្វើ​ឲ្យ ចំនួន​ប្រជាពលរដ្ឋ​អត់​ការងារ​ធ្វើ បាន​កើនឡើង​ដល់ ១៤​លាន​នាក់ គិត​ត្រឹម​ដំណាច់​ខែមីនា កន្លង​ទៅ​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


៣ខែកម្ពុជាបាត់បង់ភ្ញៀវទេសចរបរទេសជាង ៧០ម៉ឺននាក់

ព័ត៌មាន
វិស័យទេសចរណ៍កម្ពុជាបានបាត់បង់ចំណែកភ្ញៀវទេសចរបរទេស ប្រមាណ ៣៨% ពោលគឺធ្លាក់ចុះជាង ៧០ម៉ឺននាក់ នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២០នេះ ធៀបនឹងពេល…

អ្នកជំនាញធនាគារនិង ហិរញ្ញវត្ថុ៖ ការផ្តល់ប្រាក់កម្ចីនៅតែបង្ហាញពីកំណើនល្អ!

ព័ត៌មាន
ក្រុមអ្នកជំនាញនៅក្នុងវិស័យធនាគារ និង ហិរញ្ញវត្ថុកម្ពុជាបានអះអាងថា នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២០នេះ ការផ្តល់ឥណទាននៅក្នុងវិស័យធនាគារ និងហិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ