អត្ថបទក្រុមហ៊ុន

ប្រជាប្រិយភាពនៃការទូទាត់តាមអនឡាញនៅក្រោយការរាតត្បាតជំងឺកូវីដ-១៩ នឹងនៅតែបន្ត


ការទូទាត់តាមអនឡាញទំនងនៅតែជាមធ្យោបាយផ្ទេរប្រាក់ ទូទាត់ការចំណាយ និងប្រតិបត្តិការនានាដ៏ពេញនិយមដដែលនៅកម្ពុជា សូម្បីតែនៅក្រោយពេលការរាតត្បាតជំងឺកូវីដ-១៩ បញ្ចប់ក៏ដោយ។ នេះបើយោងតាមក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា។
ប្រជាប្រិយភាពនៃការទូទាត់តាមអនឡាញនៅក្រោយការរាតត្បាតជំងឺកូវីដ-១៩ នឹងនៅតែបន្ត
ដោយ

យោងតាម​ក្រុមហ៊ុន ទ្រូម៉ាន់នី ការ​ទូទាត់តាមអនឡាញ​បានកើនឡើងខ្លាំងនៅ​ត្រីមាសទី​១ ឆ្នាំ​២០២១ ដោយសារ​ការ​រាត​ត្បាត​ជំងឺ​កូវីដ-១៩។ ការ​កើនឡើង​នេះ​កើត​មានឡើង​ដោយសារ​ការ​ផ្តល់អនុសាសន៍​នានា​ពី​សំណាក់​ក្រុមហ៊ុន​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ឱ្យ​លើ​កម្ពស់​ប្រតិបត្តិការ​ឌីជីថល​ជំនួស​ឱ្យការ​ទូ​ទាត់​ដោយ​​ផ្ទាល់។

លោក​ស្រី ឃួន ហ្រ្វង់តារា អគ្គនាយិកាគ្រប់​គ្រង​ផ្នែក​​យុទ្ធសាស្រ្ត​របស់​​ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បាន​ថ្លែង​ថា៖ “ខណៈដែល​​​ប្រជាពលរដ្ឋ​កម្ពុជា​មួយចំនួន​នៅតែ​ចូលចិត្ត​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់ខ្លួន​ដោយ​ផ្ទាល់​ ពលរដ្ឋ​ខ្មែរ​កាន់​តែ​ច្រើនឡើង​នឹង​ធ្វើការ​ទូទាត់​តាម​អន​ឡាញ​សម្រាប់​ការ​ផ្ទេរ​ប្រាក់ និង​ការទូទាត់ផ្សេងៗ។ បើទោះជា​​ភ្នាក់ងារ​នឹង​នៅតែត្រូវ​ការ​​នៅទូទាំង​ប្រទេស​​ក្តី ក៏​បញ្ហា​ជំងឺ​​កូវីដ-១៩ កំណើន​ទូរស័ព្ទ​ស្មាត​ហ្វូន និង​អ៊ីនធឺណិត​ល្បឿន​លឿន​បាន​ជួយ​ឱ្យ​មានការ​កើនឡើង​ការ​ទូទាត់​តាម​អានឡាញ​ផង​ដែរ”។

ក្នុង​របាយការណ៍​ថ្មី​មួយ​​ដែល​ត្រូវបានដក​ស្រង​ដោយ​ប្រព័ន្ធផ្សាយ​ផ្សាយ​កាលពីខែឧសភា ឆ្នាំ​២០២១ ធនាគារ​ជាតិនៃ​កម្ពុជា (NBC) បាន​លើកឡើង​ថា ជាង ៥៩ភាគរយ​នៃ​ប្រជាពលរដ្ឋកម្ពុជា​បច្ចុប្បន្ន​ធ្វើការ​ទូទាត់​តាម​អនឡាញ។

លោក​ស្រី ឃួន ហ្រ្វង់តារា បាន​បន្ថែមថា៖ “ការ​កើនឡើង​ការទូទាត់​អនឡាញ​ក៏​ត្រូវ​បានជំរុញ​ផងដែរ​ពី​សំណាក់​ស្ថាប័ន​ហិរញ្ញវត្ថុ​នានា​រួម​ទាំង​​ក្រុមហ៊ុន​របស់​យើង​ផ្ទាល់​ផងដែរ ដែល​បាន​ផ្តល់ការ​លើក​ទឹក​ចិត្ត​ដល់​អតិថិជន​ដែលប្រើប្រាស់​កម្មវិធី​TrueMoney wallet និង​កម្មវិធីផ្សេង​ទៀត។ បច្ចុប្បន្ន​គឺ​ថា ពលរដ្ឋ​បាន​មើលឃើញថា តើ​ការ​ទូទាត់អន​ឡាញ​មា​​ន​​ប្រសិទ្ធផល និង​ប្រសិទ្ធភាពចំណាយ​ប៉ុណ្ណា ហើយយើង​រំពឹង​ថា តម្រូវការ​និងនិន្នាការ​​​នេះ​​នឹង​បន្តកើតមាន​”។

ក្រុមហ៊ុន ទ្រូម៉ាន់នី គឺជា​សមាជិក​​​មួយ​នៃ​​ប្រព័ន្ធ​ទូទាត់​​បាគង (Bakong App) របស់​ធនាគារ​ជាតិនៃ​កម្ពុជា។ Bakong App ត្រូវបាន​ដាក់ដំណើរការ​ក្នុង​ព្រឹត្តិការណ៍​​មួយ​នៅ​​រាជធានី​​​ភ្នំពេញ​កាលពី​​ខែ​តុលា​ឆ្នាំ​មុន។

ចាប់តាំង​ពីចាប់​ផ្តើម​ប្រតិបត្តិការ​​ក្នុង​ប្រទេស​កម្ពុជា​ក្នុងឆ្នាំ​២០១៦ មក ក្រុមហ៊ុន​ ទ្រូម៉ាន់នី បាន​បង្កើត​បណ្តាញ​ភ្នាក់ងារ​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ​ធំបំផុត​នៅ​ក្នុងប្រទេស​កម្ពុជា។ យោងតាម​ក្រុមហ៊ុន ទ្រូម៉ាន់នី ក្រុមហ៊ុន​មានបណ្តាញ​​ភ្នាក់ងារជាង ១ម៉ឺន​ភ្នាក់ងារ ដែល​ផ្តល់សេវា​ហិរញ្ញវត្ថុ​ដល់​​​អ្នក​ប្រើប្រាស់​​នៅ​​គ្រប់​ទីកន្លែង​ទាំង​​អស់នៅកម្ពុជា​ដែលមិនទាន់មាន​សេវាធនាគារ។

ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន​ ទ្រូម៉ាន់នី​មាន​ភ្នាក់ងារ​ជាង ៦៥.០០០​ភ្នាក់ងារ​​ដែល​ផ្តល់សេវា​ដល់​អ្នកប្រើប្រាស់ ៤០​លាននាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និង​វៀតណាម។ ក្រុម​ហ៊ុន​ក៏​មាន​ការ​គាំទ្រ​ផ្នែក​បច្ចេកវិទ្យា​​ពីក្រុមហ៊ុន Ant Financial ​ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុន អាលីបាបា ផងដែរ ដែល​​ជួយ​ផ្គត់​ផ្គង់សេវា​និង​បច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗ​ដ៏មាន​សុវត្ថិភាព​ខ្ពស់។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរ​ប្រាក់​ក្នុង​ស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែ​តាម​ទូរស័ព្ទ​ស្មាតហ៊្វូន និង​តាម​ភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់​ក្រុមហ៊ុន Ascend Money ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និង​ជាដៃគូ​សហការ​របស់​​ក្រុម​ហ៊ុន​បច្ចេក​វិទ្យាហិរញ្ញវត្ថុ Ant Financial របស់​ក្រុមហ៊ុន​អាលីបាបា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូរ៉េខាងជើងបដិសេធជំនួយវ៉ាក់សាំងកូវីដ-១៩ ប៉ុន្ដែរុស្ស៊ីថា នៅតែចាំបោះដៃជួយ

ព័ត៌មាន
ប្រទេសរុស្ស៊ី រង់ចាំផ្តល់ជំនួយវ៉ាក់សាំងកូវីដ-១៩ ទៅឲ្យកូរ៉េខាងជើងជានិច្ច ខណៈដែលមានការរាយការណ៍ថា អំឡុងពេលបិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លង…

GDP ថៃឆ្នាំ២០២១ត្រូវបានព្យាករទម្លាក់មកនៅចន្លោះពី ០% ទៅ ១,៥%ប៉ុណ្ណោះ

ព័ត៌មាន
ក្រុមប្រឹក្សាអភិវឌ្ឍវិស័យឯកជននៅក្នុងប្រទេសថៃបានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ច ថៃនៅឆ្នាំ ២០២១ មកនៅត្រឹមចន្លោះពី ០% ដល់ ១,៥ %ប៉ុណ្ណោះ ដោយស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ