វិស័យអចលនទ្រព្យ

ឧកញ៉ា ចេង ខេង៖ ពេលខ្លះ ភ្នាក់ងារអចលនទ្រព្យត្រូវ ធ្វើជាអ្នកបង្កើតឱកាសដល់អតិថិជន


«ពេលខ្លះ ភ្នាក់ងារអចលនទ្រព្យត្រូវតែជាអ្នកបង្កើតឱកាសដល់អតិថិជនផងដែរ» នេះជាការបញ្ជាក់របស់អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL ដែលល្បីល្បាញខាងជំនាញវាយតម្លៃដីធ្លី គឺលោកឧកញ៉ា ចេង ខេង ។ លោកឧកញ៉ាបានបញ្ជាក់ថា តំបន់ណាក៏ដោយ ឲ្យសំបូរអ្នកជំនាញអចលនទ្រព្យច្រើន តំបន់នោះ គឺមានភាពមមាញឹកក្នុងការទិញលក់ដីធ្លី និងអចលទ្រព្យមិនខាន។
ឧកញ៉ា ចេង ខេង៖ ពេលខ្លះ ភ្នាក់ងារអចលនទ្រព្យត្រូវ ធ្វើជាអ្នកបង្កើតឱកាសដល់អតិថិជន(រូបភាពក្រុមហ៊ុនCPL)

លោកឧកញ៉ា ចេង ខេងបានបន្តថា «នៅពេលដែល​គេមានលុយ គេស្មុគស្មាញ​ក្នុងការ​គិត​ល្អិតល្អន់ហ្នឹង តែប្រសិន​បើជា​យើងមាន​ភ្នាក់ងារមួយ ដែលអាចទុកចិត្តបាន ហើយយើង​ទៅបំផុស​គំនិត​ដែលធ្វើឲ្យ​គាត់ចំណេញលុយ គាត់ទុក​លុយ​ធ្វើអី ព្រោះទុកលុយ​ក៏អត់មាន​អីចំណេញ​ដល់​ពួកគាត់ដែរ ព្រោះតែ​គាត់មាន​លុយគាត់​ចង់តែវិនិយោគទេ»។

ឧកញ៉ាល្បីល្បាញខាងដីធ្លីជើងចាស់រូបនេះ បានឲ្យដឹងទៀតថា អ្នកវិនិយោគមួយចំនួន​មានការ​ស្ទាក់ស្ទើរ​ក្នុងការវិ​និយោគដីធ្លី​ដោយសារតែ ខ្វះអ្នកជំនាញមួយពិតប្រាកដ ក្នុងការប្រឹក្សាយោបល់។​ «អញ្ចឹង​កន្លែងហ្នឹងខ្ញុំគិតថា ចំណុចសំខាន់របស់​ភ្នាក់ងារយើងគឺ ធ្វើនៅអ្វីដែល​យើងនិយាយ! ហើយអ្វីដែលយើងនិយាយ គឺយើងធ្វើវាឲ្យបាន! ពីព្រោះថា​ ការដែលយើងនិយាយហើយធ្វើអត់បាន វាធ្វើឲ្យមាន​បញ្ហាដល់អ្នកជុំវិញខ្លួន ជាពិសេស​អតិថិជន​របស់យើងតែម្តង»។

លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL

ចំពោះការជះឥទ្ធិពលនៃជំងឺកូវីដ-១៩ ក្នុងវិស័យដីធ្លី​ក្នុងមួយរយៈពេលចុងក្រោយ​នេះវិញ ត្រូវបាន​លោកឧកញ៉ា បញ្ជាក់ថា អតិថិជន​ដែលក្រុមហ៊ុនលោក​ឧស្សាហ៍ផ្តល់សេវាកម្មឲ្យ បានបង្ហាញ​ពីការព្រួយបារម្ភ​ខ្លះដែរ ពីព្រោះថា មិនដឹងពេលណាជំងឺ​នេះអាចបញ្ចប់បាន ខណៈដែលសកម្មភាព​ទិញលក់ក៏មានការថមថយខ្លះដែរ។ ទោះយ៉ាងណា លោកឧកញ៉ាបញ្ជាក់ថា ឲ្យតែជំងឺកូវីដ-១៩នេះ បញ្ចប់ភ្លាម នោះការវិនិយោគដីធ្លី ឬអចលនទ្រព្យ នឹងវិលមក​រកភាពមមាញឹកជាធម្មតាវិញហើយ៕

None



អត្ថបទបន្ទាប់


អាមេរិក បានក្លាយជាទីផ្សារនាំចេញធំជាងគេបំផុតរបស់វៀតណាមអំឡុងពេល ៥ខែឆ្នាំនេះ

សហរដ្ឋអាមេរិកបានក្លាយជាទីផ្សារនាំចេញធំជាងគេបំផុតរបស់ប្រទេសវៀតណាម អំឡុងពេល ៥ខែ ដើមឆ្នាំ២០២០នេះ ដោយបានទទួលទិញទំនិញពីវៀតណាម សរុបជាង …

កម្ពុជារកចំណូលពីការលក់អង្ករទៅក្រៅប្រទេសបានជាង ២៤១ លានដុល្លារ នៅ៥ខែដំបូងឆ្នាំនេះ

នៅរយៈពេល ៥ខែ ដំបូង នៃឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញអង្ករលក់ទៅក្រៅប្រទេសប្រមាណជាង ៣៥,៦ ម៉ឺនតោន ដែលមានកំណើនរហូតដល់ទៅ ៤២% ធៀបនឹងរយៈពេល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ