វេទិកាទេសចរណ៍អាស៊ាន

វេទិកាទេសចរណ៍អាស៊ានផ្ដល់ឱកាសអ្វីខ្លះសម្រាប់កម្ពុជា?


អស់រយៈពេលជាង ២ឆ្នាំ មកហើយ ដែលវិស័យទេសចរណ៍កម្ពុជា បានរងផលប៉ះពាល់ខ្លាំងដោយសារតែវិបត្តិកូវីដ១៩ ខណៈវិស័យនេះទើបចាប់ផ្ដើមធូរស្បើយ ក្រោយរាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យមានការបើកប្រទេសឡើងវិញ និងអនុញ្ញាតឱ្យរៀបចំព្រឹត្តិការណ៍ផ្សេងៗ ពិសេសវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
វេទិកាទេសចរណ៍អាស៊ាន

តាម​រយៈ​វេទិកា​ទេសចរណ៍​អាស៊ាន​នេះ កម្ពុជា​រំពឹង​ថា វា​គឺជា​ឱកាស​ផ្សព្វផ្សាយ​នូវ​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​របស់​កម្ពុជា និង​ការ​ប្រកាស​បើក​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​ឡើង​វិញ ក្រោយ​ខកខាន​ដោយសារ​ការ​រីក​រាតត្បាត​កូ​វី​ដ​១៩​។

វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២២ នឹង​ក្លាយជា​ព្រឹត្តិការណ៍​ដ៏​សំខាន់ ក្នុង​ការ​ប្រកាស​បើក​គោលដៅ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​ឡើង​វិញ​ជា​ផ្លូវការ បន្ទាប់​ពី​រង​ការ​រំខាន​ដោយសារ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ខណៈ​ព្រឹត្តិការណ៍​អន្តរជាតិ​នេះ នឹង​ជួយ​ផ្សព្វផ្សាយ​ពី​ប្រទេស​កម្ពុជា ដែល​ជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​មួយ​ក្នុង​តំបន់​អាស៊ាន​។ វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២២ បាន​ប្រព្រឹត្ត​ទៅ ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២២ ខែមករា​ឆ្នាំ​២០២២ ដែល​បាន​រៀបចំ​ឡើង ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដែល​មានការ​អញ្ជើញ​ចូលរួម​ពី​គណៈប្រតិភូ​មក​ពី​ប្រទេស​សាំង​ហ្គា​ពួរ​,​ម៉ា​ឡេ​ស៊ី និង​ឥណ្ឌូ​នេ​ស៊ី​។

លើស​ពី​នេះ​ទៀត ក៏​មានការ​ចូលរួម​ដោយ​ផ្ទាល់​ពី​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន និង​មន្ត្រីជាន់ខ្ពស់​ពី​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា​ផង​ដែរ​។

បើ​តាម​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ពិធី​បើក​ជា​ផ្លូវការ​នៃ​វេទិកា​ទេសចរណ៍​នេះ នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២២។

ឣំ​ឡុ​ង វេទិកា​ទេសចរណ៍​អាស៊ាន​នេះ មាន​កិច្ចប្រជុំ​របស់​ស្ថាប័ន​ទេសចរណ៍​ថ្នាក់​ជាតិ​, កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​, កិច្ចប្រជុំ​អាស៊ាន​បូក​បី​(​ជប៉ុន កូរ៉េ​ខាងត្បូង និង​ចិន​), កិច្ចប្រជុំ​អាស៊ាន​បូក​មួយ​(​អាស៊ាន -​ឥណ្ឌា​), កិច្ចប្រជុំ​អាស៊ាន​-​រុ​ស្ស៉ី​, កិច្ច ប្រជុំ​ជាមួយ​អង្គការ​ដៃគូរ​ពាក់ព័ន្ធ ព្រមទាំង​កិច្ចប្រជុំ ជាមួយ​ផ្នែក​ឯកជន និង​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ ផង​ដែរ​។

ឯកឧត្តម ថោ​ង ខុន ធ្លាប់​បាន​បញ្ជាក់​រួច​មក​ហើយ​អំពី​មូលហេតុ ដែល​រាជរដ្ឋាភិបាល​កម្ពុជា ជ្រើសរើស​យក​ខេត្ត​ព្រះ​សីហ​នុ​ធ្វើ​ជាទី​តាំង​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​៤០ ដោយសារ​តែ​ខេត្ត​ព្រះ​សីហ​នុ មានការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​សម្បទា​ទេសចរណ៍​យ៉ាង​ល្អ មាន​ព្រ​លាន​យន្តហោះ​អន្តរជាតិ ដែល​សម្រួលការ​ធ្វើ​ដំណើរ​ដល់​គណៈប្រតិភូ ដោយ​មិន​ចាំបាច់​ប្ដូរ​ជើង​យន្តហោះ ជាមួយនឹង​សន្ទុះ​នៃ​ការ​ចាក់​វ៉ាក់សាំង​របស់​ពលរដ្ឋ ក្នុង​ខេត្ត​នេះ​ក៏​សម្រេច​បាន​ច្រើន​រួច​ហើយ​ដែរ​។ តាម​រយៈ​វេទិកា​នេះ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក៏​រំពឹង​ដែរ​ថា នឹង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ឲ្យ​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ​កាន់តែ​ច្រើន ពិសេស​ក្រុមហ៊ុន​រកស៊ី​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា នឹង​ពង្រីក​ដៃគូ​ធុរកិច្ច​បាន​កាន់តែ​ច្រើន ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ឲ្យ​មក​កម្សាន្ត​នៅ​កម្ពុជា ក្រោយ​ស្ថានភាព​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ មាន​ភាព​ធូរស្បើយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋអាចបាត់ចំណូលពន្ធប្រមាណ៨០លានដុល្លារអាមេរិក ពីការបន្ដលើកលែងពន្ធអាករលើមុខទំនិញមួយចំនួន

ព័ត៌មាន
ដើម្បីជួយសម្រួលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ពន្ធអាករលើតម្លៃបន្ថែមលើមុខទំនិញមួយចំនួន ដែលជាអាហារចាំបាច់រ…

ថៃមានអ្នកស្លាប់ដោយសារមេរោគបំប្លែងខ្លួនអូមីក្រុង២នាក់ហើយ!

ព័ត៌មាន
ស្ថានភាពកូវីដ១៩ក្នុងប្រទេសថៃ ហាក់ស្ថិតក្នុងសភាពមិនប្រាកដប្រជានៅឡើយ ខណៈស្ថានការណ៍កំពុងវិវត្តទៅមុខ កាន់តែអាក្រក់ទៅៗ ស្របពេលដែលនៅថ្ងៃច័ន្ទទី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ