សហគមន៍អន្តរជាតិ

តើសហគមន៍អន្តរជាតិនឹងទទួលស្គាល់របបយោធាភូមាដែរឬទេ?


តំណាង ឬ ប្រេសិតពិសេសដែលទើបផុតអាណត្តិរបស់អង្គការសហប្រជាជាតិមួយរូប បាននិយាយថា ការទទួលស្គាល់ក្រុមយោធាភូមា ជារដ្ឋាភិបាលស្របច្បាប់ នឹងមិនអាចបញ្ឈប់អំពើហិង្សា ដែលបាននិងកំពុងកើតឡើងនៅក្នុងប្រទេសនេះនោះទេ ប៉ុន្ដែ វារឹតតែជំរុញឲ្យភូមាកាន់តែធ្លាក់ទៅរកស្ថានភាពអស្ថិរភាព និង ក្លាយជារដ្ឋមួយដែលបរាជ័យ។ ការអះអាងរបស់ អតីតប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិយ៉ាងដូច្នេះ គឺធ្វើឡើងនៅគ្រាដែលភូមា ទើបត្រូវបានគេផាត់ចេញ មិនឲ្យចូលរួមប្រជុំនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨-៣៩ ដែលបានបើកកិច្ចប្រជុំនៅថ្ងៃទី ២៦ខែតុលានេះនោះទេ។
មេដឹកនាំយោធាភូមាលោក មីន អ៊ុងឡាំងបានសន្យាជាថ្មីម្តងទៀតអំពីការៀបចំឲ្យមានការបោះឆ្នោតពហុបក្ស
ដោយ

តំណាង​ឬ ប្រ​សិត​ពិសេស​ទើប​ផុត​អណ​ត្តិ​របស់​អង្គការសហប្រជាជាតិ គឺ​លោកស្រី គ្រី​ស្ទី​ន ច្រា​នឺ ប៊ឺ​ក​ចេ​នឺ (Christine Chraner Burgener) បាន​លើក​ឡើង​ពី​ក្ដី​សង្ឃឹមថា សហគមន៍​អន្តរជាតិ​នឹង​មិន​បោះបង់​ប្រទេស​ភូមា​នោះ​ទេ ហើយ​សហគមន៍​អន្តរជាតិ​នឹង​នៅ​តែ​បន្ដ​ជំហ​នៅ​ជាមួយ​ប្រជាជន​ភូមា​។

បញ្ហា​បាតុកម្ម និង​ភាព​ចលាចល​បាន​កើតឡើង​នៅ​ក្នុង​ប្រទេស​ភូមា​ចាប់តាំងពី​ថ្ងៃ​រដ្ឋប្រហារ​ថ្ងៃ​ទី ០១​ខែកុម្ភៈ​មក​ម្ល៉េះ ដោយ​តាម​សេចក្ដីរាយការណ៍​ពី​ព័ត៌មាន​អន្តរជាតិ​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា យោធា​ភូមា​បាន​ប្រព្រឹត្តិ​អំពើ​ឃោរឃៅ និង​ប្រើ​កម្លាំង​ហួសហេតុ​ទៅ​លើ​ប្រជាជន​ស៊ី​វិល​ស្លូតត្រង់ ខណៈ​ដែល​ក្រុម​យោធា​វិញ​បាន​ចោទ​ថា ភាព​ចលាចល​នេះ គឺ​ដោយសារ​តែ​មាន​ក្រុម​ភេរវ​ករ ដែល​ជាប់​ទាក់ទង​នឹង​រដ្ឋាភិបាល​ស្រមោល ដែល​បាន​បង្កើត​ឡើង​ដោយ​ក្រុម​លោកស្រី អ៊ុ​ង សាន​ស៊ូ​ជី​។

លោក អាន​តូ​នី​ញ៉ូ ហ្គា​ត់​ធើ​រេស (Antonio Guterres) អគ្គលេខាធិកា​អង្គការសហប្រជាជាតិ នៅ​ថ្ងៃ​ចន្ទ​ស​ប្ដា​ហ៍​នេះ បាន​តែងតាំង​លោកស្រី ណូអែល​ឡែ​ន ហី​ហ្សឺ (Noeleen Heyzer) មក​ពី​ប្រទេស​សិង្ហ​បុរី ដើម្បី​ធ្វើ​ជា​ប្រេសិត​ពិសេស​របស់​អង្គការសហប្រជាជាតិ ដើម្បី​បន្ដ​ចុះ​តាមដាន​ស្ថានភាព​ប្រទេស​ភូមា ខណៈ​ដែល​លោកស្រី ណូអែល​ឡែ​ន ក៏​ធ្លាប់​ធ្វើ​ជា​មន្ត្រី​ការទូត​ជាន់ខ្ពស់​របស់​អង្គការសហប្រជាជាតិ​ផង​ដែរ​។

លោកស្រី ច្រា​នឺ ប៊ឺ​ចេ​នឺ ដែល​ជា​ប្រេសិត​ពិសេស​របស់​អង្គការសហប្រជាជាតិ​ដែល​ទើប​ផុត​អាណត្តិ​នោះ​បាន​លើក​ឡើង ថា ប្រទេស​ភូមា បាន​ឈាន​ទៅ​រក​សង្គ្រាមស៊ីវិល​ហើយ ហើយ​ឱកាស​នៃ​ការ​ត្រឡប់​មក​រក​លទ្ធិប្រជាធិបតេយ្យ​វិញ គឺ​កំពុង​ត្រូវ​បាន​រលាយ​បាត់​ទៅ​ហើយ​ដែរ​។ លោកស្រី​បន្ថែម​ថា ក្រុម​យោធា​វិញ ក៏​មិន​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​សម្របសម្រួល ឬ​កិច្ច​ពិភាក្សា​នោះ​ទេ​។ ទោះ​យ៉ាងណា របប​យោធា​ភូមា បាន​ចេញ​មុខ​ច្រានចោល ការ​លើក​ឡើង​របស់​ប្រេសិត​ពិសេស​ផុត​អាណត្តិ​របស់​អង្គការសហប្រជាជាតិ​រូប​នេះ ដោយ​ចាត់​ទុក​ថា ការ​អត្ថាធិប្បាយ​របស់​លោកស្រី គឺ​ខុស​ឆ្ងាយ​ពី​ការ​ពិត និង​ឆ្លុះ​បញ្ចាំង​ពី​ភាព​លំអៀង​របស់​អង្គការ​សហ​ប្រជា​តិ​។

សូម​បញ្ជាក់​ថា នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៨-៣៩ ដែល​បាន​ចាប់ផ្ដើម​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៦​ខែតុលា​នេះ គឺ​មានការ​ចូលរួម​ពី​មេដឹកនាំ​អាស៊ាន​ទាំងអស់ លើកលែងតែ​មេដឹកនាំ​ភូមា​មួយ​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​គេ​ផាត់​ចេញ​មិន​ឲ្យ​ចូលរួម​ប្រជុំ​។

អតីត​ប្រេសិត​ពិសេស​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​សង្កត់ធ្ងន់​ថា គ្មាន​ប្រទេស​ណាមួយ​នៅ​ក្នុង​តំបន់ មាន​ចំណាប់អារម្មណ៍​ទទួលស្គាល់​របប​យោធា​ភូមា​នោះ​ទេ ពីព្រោះ​ថា វា​អាច​នឹង​ជំរុញ​ឲ្យ​ប្រទេស​នេះ​ក្លាយទៅជា​រដ្ឋ​បរាជ័យ​មួយ គ្មាន​ស្ថិរភាព ហើយ​បញ្ហា​នេះ មិន​ត្រឹមតែ​អាច​កើត​មាននៅ​ក្នុង​ប្រទេស​ភូមា​នោះ​ទេ ប៉ុន្ដែ​គឺ​អាច​កើត​នៅ​ក្នុង​តំបន់​ទាំងមូល​ផង​ដែរ​៕

None



អត្ថបទបន្ទាប់


លោកស៊ីជីនពីង៖«ចិនសច្ចាប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ និងរក្សាសន្តិភាពពិភពលោក

លោកស៊ីជីនពីង៖«ចិនសច្ចាប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ និងរក្សាសន្តិភាពពិភពលោក» ។ ប្រធានាធិបតីចិនលោកស៊ី ជីនពីង បានថ្លែងនៅថ្ងៃចន្ទដើមសប្ដាហ៍ន…

សិង្ហបុរីនឹងផ្តល់ថវិកាជិត៦លានដុល្លារ លើការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រដល់បណ្ដាប្រទេសអាស៊ាន

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៨ នៅថ្ងៃអង្គារ ទី២៦ តុលា នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី ស៊ានឡុង បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ប្រជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ