វិបត្តិនៅប្រទេសភូមា

អាមេរិកនឹងពិនិត្យមើលលើការចាត់វិធានការបន្ថែមទាក់ទងនឹងវិបត្តិនៅប្រទេសភូមា


រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អានតូនី ប្លីងខេន បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា សហរដ្ឋអាមេរិកកំពុងមើលទៅលើជំហានបន្ដទៀត ដើម្បីប្រឆាំងនឹងរបបយោធាភូមា ព្រមទាំងបានគូសបញ្ជាក់ទៀតថា មេដឹកនាំនៃប្រទេសតំបន់អាស៊ីអាគ្នេយ៍ គឺត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងកិច្ចប្រជុំកំពូលជាមួយនឹងប្រធានាធិបតីអាមេរិក លោកចូ បៃឌិន នៅក្នុងពេលខាងមុខ ដែលក្នុងនោះ ក៏មានពិភាក្សាអំពីបញ្ហាទាក់ទងនឹងប្រទេសភូមានេះផងដែរ។ លោក អានតូនី ប្លីងខេន អះអាងយ៉ាងដូច្នេះ នៅក្នុងដំណើរទស្សនកិច្ចរបស់លោកនៅក្នុងប្រទេស ម៉ាឡេស៊ី នៅក្នុងថ្ងៃពុធសប្ដាហ៍នេះ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អានតូនី ប្លីងខេន អំឡុងដំណើរទស្សនៈកិច្ចនៅម៉ាឡេស៊ី
ដោយ

រដ្ឋមន្ត្រីការប្រទេសអាមេរិក លោក អាន់តូនី ប្លីងខេន បាន​និយាយថា សហរដ្ឋអាមេរិក​ទន្ទឹងរង់ចាំ​យ៉ាងអន្ទះសារ​ចំពោះ​កិច្ចប្រជុំ​កំពូលដ៏ពិសេសជាមួយ​​អាស៊ាន ខណៈដែល​អាស៊ាន​គឺមានសារសំខាន់​ខ្លាំងណាស់​នៅក្នុងការ​កសាងទំនាក់ទំនង​នៅក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។

ជាមួយគ្នានេះ សហរដ្ឋអាមេរិក ក៏​កំពុងផ្ដោតលើបញ្ហា​នៅប្រទេសភូមាផងដែរ ដោយ​លោក​អាន់តូនី ប្លីងខេន អះអាងថា អាមេរិក​នឹង​មើលទៅលើជំហានថ្មីៗទៀត ដើម្បី​ប្រឆាំង​ទៅនឹង​របប​យោធាភូមា។

មែនទែនទៅ អាស៊ាន​ក៏បាន​និងកំពុង​ដឹកនាំ​កិច្ចខិតខំប្រឹងប្រែង​ការទូត ដើម្បីដោះស្រាយ​វិបត្តិ​នៅក្នុង​ប្រទេសភូមា​នេះផងដែរ ប៉ុន្ដែ មានសមាជិកមួយចំនួន បាន​សម្ដែង​ការខកចិត្ត​ចំពោះ​ដំណើរការ​យឺត ដែលនាំឲ្យ​មេដឹកនាំ​យោធាភូមា ត្រូវបាន​ដកចេញពីកិច្ចប្រជុំ​កំពូល​អាស៊ាន​នាពេលថ្មីៗនេះ។ យ៉ាងណាមិញ ទាក់ទងនឹង​បញ្ហាភូមានេះ ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា សម្តេច តេជោ ហ៊ុន សែន​ ក៏​បានអះអាងថា  ក្នុងនាមជាប្រធានអាស៊ាន​នៅឆ្នាំក្រោយនេះ សម្តេច​នឹងខិតខំ​ក្នុងការដោះស្រាយ​បញ្ហា​វិ​បត្តិជាប់គាំង​នៅក្នុង​ប្រទេស​ភូមានេះ ដើម្បីធ្វើយ៉ាងណា​ឲ្យអាស៊ាន​អាច​វិលមកជុំគ្នា​គ្រប់​១០ប្រទេស​ឡើងវិញ នៅក្នុង​​កិច្ចប្រជុំកំពូលអាស៊ាន ដែល​កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ​នៅឆ្នាំ២០២២ខាងមុខនេះ។ (ទាក់ទងងនឹងរឿកម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ាននេះខ្ញុំនឹង​និយាយលម្អិត​នៅវគ្គទី៣)។

ត្រឡប់មកចូលសាច់រឿងយើងវិញ ទាក់ទងនឹងប្រទេសភូមានេះ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក អាន់តូនី ប្លីងខេន ក៏បានលើកឡើងដែរថា វាគឺជារឿងសំខាន់ណាស់ នៅក្នុងរយៈពេល ប៉ុន្មានសប្ដាហ៍ ឬប៉ុន្មានខែ​ទៅមុខទៀតនេះ ក្នុងការ​ពិនិត្យមើល​ទៅលើ​ជំហាន​បន្ថែមអ្វីខ្លះទៀត និងវិធានការ ដែលគេអាចធ្វើឡើងជាលក្ខណៈបុគ្គល និងជាសមូហភាព រួមគ្នា ដើម្បីដាក់សម្ពាធទៅលើ​របបយោធាភូមា ធ្វើយ៉ាងណា​​ឲ្យ​ប្រទេស​មួយនេះ អាចត្រឡប់មកដើរ​លើគន្លង​ប្រជាធិបតេយ្យ​ឡើងវិញ។

កន្លងមក សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច​ដទៃទៀត បានដាក់​ទណ្ឌកម្ម​ជាច្រើន​ទៅលើ​ថ្នាក់ដឹកនាំ ​យោធោ និង​ធុរកិច្ចនៅប្រទេសភូមា ហើយកាលពីសប្ដាហ៍មុននេះ វិធានការថ្មីៗ​ក៏ត្រូវបានដាក់ចេញបន្ថែមផងដែរ។ លោក អាន់តូនី ប្លីងខេន និយាយថា សហរដ្ឋអាមេរិក នឹងបន្ដមើលយ៉ាងដិតដល់ ថាតើ សកម្មភាព​ដែលធ្វើឡើងនៅក្នុង​ប្រទេសភូមា អាចជា​អំពើប្រល័យពូជសាសន៍ដែរ ឬក៏យ៉ាងណា?

ក្រៅតែពីកិច្ចពិភាក្សា​អំពីវិបត្តិ​នៅភូមា រដ្ឋមន្ត្រីការបរទេសអាមេរិក ក៏បាន​លើកឡើងដែរថា សំណើកិច្ចប្រជុំ​កំពូល​​រវាងអាមេរិក និងអាស៊ាន ក៏ត្រូវបាន​រំពឹងថា នឹង​ពិភាក្សា​អំពី​បញ្ហា​ជាច្រើនទៀត ដូចជា​ការងើបឡើងវិញពីជំងឺកូវីដ១៩ បញ្ហាអាកាសធាតុ និងហេដ្ឋារចនាសម្ព័ន្ធជាដើម៕​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អតីតនាយករដ្ឋមន្ត្រីជប៉ុន ចេញពីថ្លែងពាក់ព័ន្ធបញ្ហារសើបកោះតៃវ៉ាន់ជាថ្មីទៀត ទោះចិនព្រមាន

ព័ត៌មាន
លោក ស៊ីន ហ្សូអាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ឃើញថាមួយរយៈចុងក្រោយនេះ ហាក់បីដូចជាមានការបញ្ចេញមតិច្រើនជុំវិញរឿងដ៏រសើបទាក់ទងនឹងកោះតៃវ៉ាន់…

ក្រុមហ៊ុន Vietnam Airlines ប្រកាសលក់យន្តហោះចំនួន ២៧គ្រឿង នៅត្រឹមឆ្នាំ២០២៣ តើមកពីហេតុអ្វី?

ព័ត៌មាន
ក្រុមហ៊ុន Vietnam Airlines បានប្រកាសថា ខ្លួនគ្រោងនឹងលក់យន្តហោះសរុបចំនួន ២៧ងចាប់ពីឆ្នាំនេះ រហូតដល់ឆ្នាំ២០២៣ខាងមុខ។ ក្នុងនោះដែរ យន្ដហោះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ