លោកស៊ីជីនពីង

លោកស៊ីជីនពីង៖«ចិនសច្ចាប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ និងរក្សាសន្តិភាពពិភពលោក


លោកស៊ីជីនពីង៖«ចិនសច្ចាប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ និងរក្សាសន្តិភាពពិភពលោក» ។ ប្រធានាធិបតីចិនលោកស៊ី ជីនពីង បានថ្លែងនៅថ្ងៃចន្ទដើមសប្ដាហ៍នេះថា ប្រទេសចិននឹងបន្តថែរក្សាសុខសន្តិភាពរបស់ពិភពលោក ហើយបន្តប្រកាន់ឲ្យបានខ្ជប់ខ្ជួននូវច្បាប់អន្តរជាតិផងដែរ។ ការលើកឡើងពីបុរសខ្លាំងរបស់ចិនយ៉ាងដូចុនេះ ធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត កំពុងបង្ហាញក្តីបារម្ភជុំវិញការបង្កើនសកម្មភាពយោធា និងឥទ្ធិលរបស់ចិននៅទូទាំងពិភពលោក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
លោកស៊ីជីនពីង៖«ចិនសច្ចាប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ និងរក្សាសន្តិភាពពិភពលោក»
ដោយ

នៅ​ក្នុង​ស​ន្ទ​រក​ថា អបអរ​ខួប​៥០​ឆ្នាំ​នៃ​ការ​ទទួល​បាន​អ​សនៈ​ក្នុង​អង្គការសហប្រជាជាតិ​វិញ លោក​ស៊ី ជី​ន​ពីង​បាន​និយាយ​ថា​៖ ចិន​នឹង​នៅ​តែ​ជា​អ្នក​កសាង​សន្តិភាព​ពិភពលោក និង​ជា អ្នក​ការពារ​សណ្តាប់ធ្នាប់​អន្តរជាតិ​ផង​ដែរ​។

ថ្នាក់ដឹកនាំ​កំពូល​ចិន​រូប​នេះ​បន្ត​ថា​៖ ប្រទេស​ចិន​ប្រឆាំង​ដាច់ខាត​ចំពោះ​គ្រប់​ទម្រង់ នៃ​អនុត្តរភាព ឬ​ហៅ​ថា​ភាព​ខ្ពង់ខ្ពស់​ដែល​គ្មាន​អ្នក​ប្រៀបផ្ទឹម​បាន និង​នយោបាយ​អំណាច​បែប​ឯកតោភាគី​និយម និង​គាំពារ​និយម​ជ្រុល​។ លោក ស៊ី ជី​ន​ពីង​បាន​អំពាវ ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ជាស​កល​កាន់តែ​ច្រើន លើ​បញ្ហា​សំខាន់​ៗ​ដូច​ជា ជម្លោះ​ក្នុង​តំបន់ ការ​ប្រឆាំង​ភេរវកម្ម ការ​ប្រែប្រួល​អាកាសធាតុ និង​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។

ប្រធានាធិបតី​ចិន​រូប​នេះ​ក៏​បាន​ជំរុញ​ឱ្យ​ប្រទេស​ទាំងអស់ លើកកម្ពស់​តម្លៃ​នៃ​សន្តិភាព ការ​អភិវឌ្ឍន៍ យុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ សេរីភាព ដោយ​ប្រើប្រាស់​ពាក្យ​មួយ​ឃ្លា​ដែល​លោក​តែង​បាន​និយាយ​គឺ ការ​ឲ្យ​តម្លៃ​រួម​របស់​មនុស្សជាតិ​ទាំងអស់​។

និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន បាន​បង្ហាញ​ក្តី​បារម្ភ និង​ជា​រឿយ​ៗ​បាន​ដាក់​សម្ពាធ​លើ​ក្រុង​ប៉េ​កាំ​ង​នៅ​អង្គការសហប្រជាជាតិ ពី​ការ​បង្កើន​វត្តមាន​យោធា​របស់​ចិន​នៅ​ជុំវិញ​ពិភពលោក​។

ជាក់ស្តែង ចិន​នៅ​បន្ត​មាន​ជម្លោះ​ជាមួយ​ប្រទេស​ជិតខាង ក្នុង​សំណុំរឿង​ផ្សេង​ៗ​គ្នា​មួយ​ចំនួន ដែល​មិន​ទាន់​រក​ចេញ​រួច ដូច​ជា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ជាមួយ​សមាជិក​អាស៊ាន​ខ្លះ ជម្លោះ​ដែន​កោះ​ជាមួយ​ជប៉ុន ក្នុង​តំបន់​សមុទ្រ​ចិន​ខាងកើត ជម្លោះទឹកដី​តាម​ព្រំដែន​ក្នុង​តំបន់​ហិមាល័យ ជាមួយ​ឥណ្ឌា និង​ចុង​ក្រោយ​ភាព​តានតឹង​នៅ​ច្រក​សមុទ្រ​កោះ​តែ​វ៉ា​ន់​ជាដើម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិននឹងចាក់វ៉ាក់សាំងបង្ការកូវីដ១៩ជូនកុមារអាយុពី ៣-១១ ឆ្នាំ បន្ទាប់ពីប្រទេសមានករណីឆ្លងថ្មីឡើងវិញ

ព័ត៌មាន
ប្រទេសចិន នាពេលកន្លងទៅបានធ្វើយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ជូនដល់កុមារចាប់ពីអាយុ ១២ឆ្នាំឡើង ហើយថ្មីៗនេះ ចិនបានប្រកាសថា នឹងបន្ដចាក់ជូ…

តើសហគមន៍អន្តរជាតិនឹងទទួលស្គាល់របបយោធាភូមាដែរឬទេ?

ព័ត៌មាន
តំណាង ឬ ប្រេសិតពិសេសដែលទើបផុតអាណត្តិរបស់អង្គការសហប្រជាជាតិមួយរូប បាននិយាយថា ការទទួលស្គាល់ក្រុមយោធាភូមា ជារដ្ឋាភិបាលស្របច្បាប់ នឹងមិនអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ