រោងចក្រកែច្នៃសាច់មាន់របស់ថៃ

រោងចក្រកែច្នៃសាច់មាន់ជាង១០របស់ថៃ ទទួលបានសិទ្ធិនាំចេញសាច់មាន់ទៅអារ៉ាប់ប៊ីសាអូឌីត


មានក្រុមហ៊ុនរោងចក្រកែច្នៃសាច់មាន់របស់ថៃជាង១០រោងចក្រ ក្នុងនោះ ក៏មានក្រុមហ៊ុន CP Foods ផងដែរនឹងចាប់ផ្តើមការនាំចេញសាច់មាន់ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតឡើងវិញក្នុងខែនេះ បន្ទាប់ពីការនាំចេញរបស់ថៃទៅប្រទេសមជ្ឈិមបូព៌ាមួយនេះ ត្រូវបានហាមឃាត់មកអស់រយៈពេលជិត២០ឆ្នាំមកហើយ។
រោងចក្រកែច្នៃសាច់មាន់របស់ថៃ

ការទទួលបានភ្លើងខៀវនាំចេញសាច់មាន់ទៅកាន់អារ៉ាប់ប៊ីសាអូឌីតនេះ គឺធ្វើឡើងបន្ទាប់ពីប្រទេសទាំងពីរមានការស្តារឡើងវិញនូវទំនាក់ទំនងការទូតពេញលេញ ក្រោយពីជួបបញ្ហារកាំរកូសមកអស់រយៈពេល៣០ឆ្នាំមកនេះ។ នេះបើតាមការចុះផ្សាយសារព័ត៌មានជប៉ុន Nikkei។

ការនាំចូលសាច់មាន់ពីប្រទេសថៃ​អាចជួយប្រជាជាតិ​ឈូងសមុទ្រពែក្ស​គឺ​អារ៉ាប៊ីសាអូឌីត អាច​ទទួលបានការផ្គត់ផ្គង់គ្រប់គ្រាន់ ខណៈដែលប្រទេសនេះ កំពុងរង​ការរំខាន​ខ្សែសង្វាក់ផ្គត់ផ្គង់ ដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដ្បិតថាប្រទេស​ដែលកំពុង​ប្រយុទ្ធបង្ហូរឈាមគ្នា​ទាំងពីរនេះ គឺជា​អ្នកនាំចេញ​​សាច់មាន់ដ៏ធំមួយ​របស់​ប្រទេស​អារ៉ាប់ប៊ី​សាអូឌីត។

មែនទែនទៅ ទីក្រុងបាងកក និងទីក្រុងរីយ៉ាដ គឺទើបតែ​បានបង្កើតទំនាក់ទំនងការទូតពេញលេញឡើងវិញនៅក្នុងខែមករាដើមឆ្នាំនេះប៉ុណ្ណោះ ខណៈកាលពីជាង៣០ឆ្នាំមុន ទំនាក់ទំនងប្រទេសទាំងពី គឺមានភាពល្អក់កករយ៉ាងខ្លាំង ដោយសារតែមានករណី​ មានការលួចគ្រឿងអលង្ការតម្លៃរាប់លានដុល្លារពីរាជវាំងរបស់ស្តេចអារ៉ាប៊ីសាអូឌីតក្នុងឆ្នាំ ១៩៨៩ ដោយកម្មករជនជាតិថៃ។ ករណីនេះ បានធ្វើឲ្យប្រទេស​អារ៉ាប៊ីសាអូឌីត មានការខឹងសម្បារជាខ្លាំង ហើយបានប្រកាស​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយថៃទាំងស្រុង។ យ៉ាងណាម៉េញនាពេលថ្មីៗនេះ ទំនាក់ទំនង​ប្រទេសទាំងពីរត្រូវបាន​មកពេញលេញ​ឡើងវិញហើយ និងមានការ​បើកឲ្យមានការដោះដូរពាណិជ្ជកម្ម និងសេដ្ឋកិច្ច​រវាងគ្នា​ផងដែរ។

គួរកត់សម្គាល់ថា រោងចក្រកែច្នៃសាច់មាន់ចំនួន ១១ នៅក្នុងប្រទេសថៃ ក្នុងនោះ មាន៥រោងចក្រដែលជារបស់ក្រុមហ៊ុន​ CP Foods បានទទួលវិញ្ញាបនប័ត្របញ្ចាក់គុណភាព ហាលឡាល ពីអាជ្ញាធរចំណីអាហារ និងឱសថអារ៉ាប៊ីសាអូឌីតកាលពីចុងសប្ដាហ៍មុននេះ។

នាយកប្រតិបត្តិក្រុមហ៊ុន CP Foods លោក ប្រាសិត ប៊ូនឌួងប្រសឺត (Prasit Boondoungprasert)  បានអះអាងថា ការចាប់ផ្តើមឡើងវិញនៃការនាំចេញឡើងវិញ​ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាប្រទេស​មានតម្រូវការនាំចូល​សាច់មាន់​ជិត​ ៦ សែន​ក្នុងមួយឆ្នាំនោះ វានឹងក្លាយជាឪកាស​ទីផ្សារ​​ដ៏សំខាន់​​សម្រាប់អ្នកនាំចេញ​របស់​ប្រទេសថៃ។

គួររំឭកថា អារ៉ាប់ប៊ីសាអូឌីត ​បាន​បិទខ្ទប់​​ការនាំចូល​សាច់មាន់​ពី​ប្រទេសថៃ តាំងពីឆ្នាំ២០១៤មកម្ល៉េះ ក្រោមហេតុផល​បារម្ភពីការរាលដាល​នៃជំងឺផ្ដាសាយបក្សី។

ក៏ប៉ុន្ដែ នៅចំពេលដែល ស្ថានការណ៍សង្គ្រាម​នៅអ៊ុយក្រែន ធ្វើឲ្យប៉ះពាល់​ដល់ខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងស្រុករបស់ខ្លួន គួបផ្សំនឹង​មានការតភ្ជាប់​ការទូតឡើងវិញជាមួយថៃផងនោះ អារ៉ាប់ប៊ីសាអូឌីត បានមើលឃើញពីសក្ដានុពល​​របស់ថៃកាន់តែខ្លាំង​ក្នុងការ​ដោះដូរពាណិជ្ជកម្ម។

សូមបញ្ជាក់ថា គួអារ៉ាប៊ីសាអូឌីត បានពឹងផ្អែកលើអ៊ុយក្រែន និងបារាំងប្រហែល ៣០% នៃការនាំចូល​សាច់មាន់សរុប ខណៈដែលការនាំចូលពីប្រស៊ីលវិញ មានដល់ទៅ ៧០% ឯណោះ៕

អត្ថបទ វ៉ាន់ ស្រីរ័ត្ន 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមនឹងសាងសង់រោងចក្រចម្រាញ់ប្រេងទី ៣ ក្រោយជួបវិបត្តិកង្វះខាតប្រេងក្នុងប្រទេស

ព័ត៌មាន
វៀតណាមកំពុងធ្វើការលើនីតិវិធីរដ្ឋបាល ដើម្បីសាងសង់រោងចក្រចម្រាញ់ប្រេងធំទីបីរបស់ខ្លួន ចំពេលដែលប្រទេសនេះ កំពុងប្រឈមនឹងការខ្វះខាតប្រេងប្រើប្រា…

ជប៉ុន និងអូស្ត្រាលី បន្ថែមទណ្ឌកម្មថ្មីទៅលើរុស្ស៊ីទៀត

ព័ត៌មាន
ប្រទេសជប៉ុន និងអូស្ត្រាលី បានបញ្ជាក់ថា ពួកគេបានសម្រេចដាក់ទណ្ឌថ្មីបន្ថែមទៀតហើយ ទៅលើប្រទេសរុស្ស៊ី ក្នុងការឆ្លើយតបប្រឆាំងនឹងសង្គ្រាមឈ្លានពាននៅអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ