គោលនយោបាយជាតិស្តីពីស្វាយចន្ទី

៥ចំណុចសំខាន់ៗ ជុំវិញគោលនយោបាយជាតិស្តីពីស្វាយចន្ទី


អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លើកឡើងថា គោលនយោបាយជាតិស្តីពីស្វាយចន្ទី ដែលក្រសួងពាណិជកម្មបានបើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យ និងពិភាក្សាផ្តល់ធាតុចូលលើសេចក្តីព្រាង កាលពីពេលថ្មីនេះ រំពឹងថានឹងអនុម័តនៅចុងឆ្នាំ២០២១នេះហើយ។
គ្រាប់ស្វាយចន្ទី ជាផលិតផលកសិកម្មសក្ដានុពលសម្រាប់ការផលិតជាផលិតផលសម្រេច ដើម្បីនាំចេញ (រូបថត៖ ចាន់ មង្គល)
ដោយ

ទាំងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម និងអ្នកដាំស្វាយចន្ទីនៅកម្ពុជា សុទ្ធតែ​បានលើកឡើងថា គោលនយោបាយជាតិ​ស្តីពីស្វាយចន្ទីនេះ នឹងផ្តល់អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់វិស័យ​ស្វាយចន្ទី​នៅកម្ពុជា ជាពិសេស​គឺការទាក់ទាញ​ការវិនិយោគ​បន្ថែម​កាន់តែច្រើន ទាក់ទង​នឹង​ការ​បង្កើតរោងចក្រ​កែច្នៃគ្រាប់ស្វាយចន្ទី​នៅកម្ពុជា ដើម្បីជំរុញការនាំចេញ​គ្រាប់ស្វាយចន្ទីកែច្នៃរួច​ដោយផ្ទាល់​ទៅកាន់ទីផ្សារក្រៅប្រទេស ខណៈដែលកន្លងមក​ កម្ពុជាយើងភាគច្រើនបំផុត​គឺលក់គ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃ​ទៅឲ្យ​វៀតណាម ហើយវៀតណាម​យកទៅកែច្នៃបន្ដ​ដើម្បី​នាំចេញ​។

ឯកឧត្តម ប៉ែន សុជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំក្រសួងពាណិជ្ជកម្ម បានប្រាប់ខេមបូណូមីសថា គោលនយោបាយជាតិស្តីពីស្វាយចន្ទីនេះ រំពឹងថា នឹងអនុម័តនៅចុងឆ្នាំ២០២១នេះ។ ដោយថ្មីៗនេះ ក្រសួងបានបើកកិច្ចប្រជុំផ្ទៃក្នុងមួយ ដើមី្បពិនិត្យ និងពិភាក្សាផ្តល់ធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ដោយសារតែសេចក្តីព្រាងគោលនយោបាយនេះ ត្រូវការធាតុចូលជាច្រើន ពីបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ ពីផ្នែកឯកជន ពិសេសអ្នកដាំដុះ អ្នកកែច្នៃ អ្នកនាំចេញ និងអ្នកពាក់ព័ន្ធជាច្រើនទៀត។

ឯកឧត្តម ប៉ែន សុជាតិ បានបន្ថែមថា ក្រសួងគ្រោងនឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ប្រមូលធាតុចូលបន្ថែម បន្ទាប់ពីស្ថានភាពជម្ងឺកូវីង១៩ បានធូស្រាល និងជាក់ស្តែង។

បើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ គោលនយោបាយជាតិស្តីពីស្វាយចន្ទីនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់វិស័យស្វាយចន្ទីនៅកម្ពុជា​ដោយក្នុងនោះរួមមាន ទី១ ធ្វើឱ្យកម្ពុជាទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយ​នៅក្នុងតំបន់សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។ ទី២ ធ្វើឱ្យផលិតកម្ម និងផលិតភាព មានសមត្ថភាព​ប្រកួតប្រជែង ទាំងទិន្នផល និងគុណភាព។ ទី៣ ធ្វើឱ្យកម្ពុជា ទទួលបាននូវតម្លៃបន្ថែមពេញលេញពីស្វាយចន្ទី ចំពោះអ្នកដាំដុះ និងអ្នកកែច្នៃ លើការអនុវត្តខ្សែច្រវ៉ាកតម្លៃ និងខ្សែច្រវ៉ាក់ផលិតកម្មស្វាយចន្ទី និងទី៤បង្កើតឧត្តមភាពប្រកួតប្រជែង និងការធ្វើពិពិធកម្មទីផ្សារ និងក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗមួយចំនួនទៀត។

លោក វ៉ា រុតសាន ម្ចាស់ចំការស្វាយចន្ទីនៅភូមិស្គន់ ឃុំសូទិព ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានឲ្យខេមបូណូមីសដឹងដែរថា នៅពេលដែលគោលនយោបាយជាតិស្តីពីស្វាយចន្ទី អនុម័តហើយ អ្នកដាំដុះដំណាំនេះ នឹងទទួលបានផលប្រយោជន៍ច្រើន ដោយសារគោលនយោបាយនឹងទាក់ទាញវិនិយោគិនកាន់ច្រើន ក្នុងការរៀបចំរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នឹងមិនចាំពឹងផ្អែកក្នុងការ តែលើទីផ្សារវៀតណាមទៀតទេ ។

សូមបញ្ជាក់ថា បើទោះបីជា នៅឆ្នាំនេះ ទិន្នផល​គ្រាប់ស្វាយចន្ទី​មិនសូវ​ទទួលបាន​ផលសច្រើន​ដូចឆ្នាំមុន ដោយសារតែ​បញ្ហា​អាកាសធាតុ​ក៏ដោយ បរិមាណនាំចេញ​គ្រាប់ស្វាយចន្ទី​នៅតែមាន​កំណើខ្ពស់យ៉ាងគំហុក។ កំណើនខ្ពស់ ក៏ដោយសារថា​ ផ្ទៃដីដាំដុះស្វាយចន្ទី​មានការកើនឡើងច្រើនជាងមុន ហើយចម្ការចន្ទី​អាចប្រមូលផលបាន​ក៏ច្រើនជាងមុនដែរ។

តួយ៉ាង នៅ៥ខែដំបូងដើមឆ្នាំ២០២១ ការនាំចេញ​គ្រាប់ស្វាយចន្ទី​របស់​កម្ពុជា​មានជាង​៨០ម៉ឺនតោន មានការកើនឡើង​ដល់ទៅជាង​៣២០% ធៀបនឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំមុន ហើយវៀតណាម​គឺជាទីផ្សារ​នាំចេញ​ធំជាងគេបំផុត​របស់​កម្ពុជា។ នេះបើតាម​តួលេខ​ពីក្រសួង​កសិកម្ម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជារំពឹងថានឹងអាចធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងអង់គ្លេស

ព័ត៌មាន
ប្រទេសកម្ពុជាបានបង្ហាញឆន្ទៈក្នុងការពង្រីកការធ្វើពាណិជ្ជកម្មជាមួយនឹងអង់គ្លេសកាន់តែប្រសើរថែមទៀត និងរំពឹងថា ភាគីទាំងពីនឹងអាចឈានទៅឈានទៅរកកា…

រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេសចុះពីតំណែងក្រោយល្មើសវិធានការសុខាភិបាល

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេសលោក ម៉ាត ហានខក (Matt Hancock) បានសម្រេចលាលែងពីតំណែងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន បន្ទាប់ពីលោកក្នុងនាមជាមន្ត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ