-
កំពូលឈ្មួញនាំចេញអង្ករទាំង១០នៅកម្ពុជា ជានរណាខ្លះ? -
ទីបំផុតទៅ បង់ក្លាដេសចែចូវស្រូវអង្ករកម្ពុជាបានសម្រេចហើយ គ្រោងទិញ១លានតោន -
កសិករនឹងរង់ចាំមើលផលពីកិច្ចសន្យានាំចេញអង្ករ១លានតោនទៅបង់ក្លាដេស!
របាយការណ៍ដដែលបង្ហាញថា ការនាំចេញអង្ករទៅកាន់ទីផ្សារសហភាពអឺរ៉ុបហាក់កំពុងបង្ហាញនូវសញ្ញាវិជ្ជមានគួរឲ្យកត់សម្គាល់ ខណៈដែលទំហំនាំចេញទៅកាន់ទីផ្សារមួយនេះ មានរហូតដល់ ៤៨% នៃទីផ្សារនាំចេញអង្ករសរុបរបស់កម្ពុជា។
របាយការណ៍បានឲ្យដឹងទៀតថា ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប ៤៨% នេះ គិតជាបរិមាណអង្ករមានរហូតដល់ជិត២០ម៉ឺនតោន ដោយក្នុងនោះប្រទេសសំខាន់ៗនៃសហភាពអឺរ៉ុប ដែលកម្ពុជាបាននាំចេញទៅនោះ មានដូចជា បារាំង ប៉ូឡូញ ញ៉ូស័រឡែន ប៊ែលហ្សិក ឆែក អ៊ីតាលី និងប្រទេសជាច្រើនផ្សេងទៀត។
ទីផ្សារនាំចេញអង្កររបស់កម្ពុជា ក្នុងឆ្នាំនេះបង្ហាញនូវសញ្ញាល្អប្រសើរច្រើន ខណៈកម្ពុជាទើបតែទទួលបានការចុះអនុស្សរណៈយោគយល់គ្នាក្នុងការនាំចេញអង្ករទៅកាន់ប្រទេសបង់ក្លាដេស ប្រមាណ ២៥ម៉ឺនតោនក្នុងមួយឆ្នាំ ដោយកិច្ចព្រមព្រៀងនៃការនាំចេញនេះមានរយៈពេលរហូតដល់៥ឆ្នាំ។
លើសពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជាក៏ទើបតែបានស្នើដល់មហាមិត្តចិនឲ្យជួយទិញអង្ករពីកម្ពុជាឲ្យបានដល់៣០ម៉ឺនតោនក្នុងមួយឆ្នាំផងដែរ លើកូតាចាស់ដែលមាន២០ម៉ឺនតោនរួចទៅហើយ។
សូមជម្រាបដែរថា កាលពីឆ្នាំ២០១៦ កម្ពុជាបាននាំចេញអង្ករទៅក្រៅប្រទេសចំនួនជាង ៥៤ម៉ឺនតោន ក្នុងនោះ ការនាំចេញទៅទីផ្សារអឺរ៉ុបមានជាង ៣៤ម៉ឺនតោន ឬស្មើនឹង៣៧%នៃទីផ្សារនាំចេញអង្ករសរុប៕