វិស័យមីក្រូហិរញ្ញវត្ថុ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៣ បានវិវត្តខ្លួនទៅជាធនាគារ នៅឆ្នាំ២០២០


នៅក្នុងឆ្នាំ២០២០កន្លងទៅ មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៣ ដែលបានវិវត្តខ្លួនទៅជាធនាគារ រួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលីហួរ បានក្លាយទៅជា ធនាគារ អេសប៊ីអាយ លីហួរ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ ក្លាយទៅជាធនាគារហត្ថា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត បានបញ្ជូលទៅជាមួយនឹងធនាគារ Phillip ។ នេះបើតាមការឲ្យដឹងពីលោក ផល វ៉ាន់ឌី នាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។
ឧកញ៉ា លី ហួរ ចាប់ដៃគូជាមួយវិនិយោគិនជប៉ុន បង្កើតធនាគារពាណិជ្ជដ៏ធំមួយ
ដោយ

ចំពោះការប្រែក្លាយ​ពីគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មកជាធនាគារ​នេះដែរ ត្រូវបានលោក ផល វ៉ាន់ឌី អះអាងថា ជាការឆ្លុះបញ្ជាំង​ដ៏​ល្អមួយ នៅក្នុងវិស័យ​ហិរញ្ញវត្ថុ​នៅកម្ពុជា។

គួរបញ្ជាក់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលីហួរ ដែលជាបុត្រ​សម្ព័ន្ធ​របស់ក្រុមហ៊ុន លី ហួរ គ្រុប បានប្រែក្លាយមកជា ធនាគារ SBI លីហួរវិញ ក្រោម​ការសហការ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​​ជប៉ុន គឺSBI Holdings ដែលក្រុមហ៊ុន​យក្សមួយ មាន​ទ្រព្យសកម្ម​សរុប ជិត ៥៣ ពាន់លាន​ដុល្លារអាមេរិក។ ហើយសព្វថ្ងៃធនាគារ អេសប៊ីអាយ លីហួរ បានពង្រីកសាខា​ទូទាំង ២៥រាជធានីខេត្ត និងមាន​បុគ្គលិក​បម្រើការ​ជាង ១ពាន់នាក់។

ដោយឡែក ហត្ថាកសិករ លីមីតធីត បានក្លាយខ្លួន​ទៅជា​ធនាគារ​ហត្ថា កាលពីអំឡុង​ខែសីហា ឆ្នាំ២០២០។ បើគិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០ ធនាគារនេះ មានទ្រព្យ​សកម្ម​សរុបជាង ១.៤០០លាន​ដុល្លារអាមេរិក។ 

ចំណែក គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្រេឌីត​វិញ កាលពីឆ្នាំ២០១៩ មុន​ពេល​​បញ្ជូល​គ្នាជាមួយ​ធនាគារហ្វីលីព ស្ថាប័នហិរញ្ញវត្ថុមួយ​នេះ មានទ្រព្យសកម្ម​សរុបជាង ៣០០លានដុល្លារ​អាមេរិក។

តាមតួលេខ​ពីធនាគារជាតិ​នៃកម្ពុជា បានប៉ាន់ស្មានថា នៅឆ្នាំ២០២០ ឥណទាន​អតិថិជននៅ​ក្នុងវិស័យ​ធនាគារ​សម្រេច​បានដល់​ទៅជាង ៣៧ពាន់​លានដុល្លារ កើនឡើង​ជិត១៥% ធៀបនឹងឆ្នាំ២០១៩ ខណៈដែលប្រាក់​បញ្ញើ​អតិថិជនវិញ មានប្រមាណ​ជិត ៣៤ពាន់លានដុល្លារអាមេរិក កើនជាង១៥%។ ដោយឡែក ទ្រព្យសកម្ម​របស់ប្រព័ន្ធ​ធនាគារ​នៅឆ្នាំ​២០២០វិញ មានដល់ទៅ​ជាង ៥៩ពាន់លានដុល្លារ កើនជិត១៦%។ តាមតួលេខនេះ បង្ហាញថា ទ្រព្យសកម្ម​របស់​ប្រព័ន្ធ​ធនាគារ មានប្រមាណ​ជាង ២០០% នៃផលិតផល​ក្នុងស្រុក​សរុប​របស់​កម្ពុជា។

នៅឆ្នាំ២០២០ គណនីប្រាក់បញ្ញើ​របស់​គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ​មានជិត​១០លានគណនី កើនជាង១៥% ខណៈដែល​ឥណទាន​មាន ៣លាន ២សែន​គណនី កើនត្រឹមតែ ៣,៦%ប៉ុណ្ណោះ។

បើតាមធនាគារជាតិ ចំពោះ​ការរៀបចំ​ឥណទាន​ឡើងវិញ​នៅក្នុង​ឆ្នាំ២០២០ គឺបានធ្វើឡើង​ចំនួនជាង ២៨ម៉ឺនគណនី ដែលាន​តម្លៃ​ជាទឹកប្រាក់​ប្រមាណ​៤ពាន់២រយលានដុល្លារ ហើយការរៀបចំ​ឥណទាន​ឡើងវិញនេះ នឹងបន្ដរហូត​ដល់ត្រឹមពាក់​កណ្ដាល​ឆ្នាំ​២០២១នេះ៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សណ្ឋាគារប្រណីត Shangri-La នៅហ្វីលីពីន ត្រូវបានបិទជាបណ្ដោះអាសន្ន ព្រោះកូវីដ-១៩

ព័ត៌មាន
ក្រុមហ៊ុនសណ្ឋាគារដ៏ល្បី Shangri-La Group បានបិទសណ្ឋាគារជាបណ្នោះអាសន្ន នៅក្នុងទីក្រុង Makati ប្រទេសហ្វីលីពីន ដែលជាទីទាំងអាជីវកម្មដ៏សំខ...

ក្រសួងប្រៃសណីយ៍ក្រើនរំឭកពីការបោកបញ្ឆោតតាមអ៊ីនធើណែត ដោយបន្លំឈ្មោះជាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ

ព័ត៌មាន
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជាបានព្រមាន និងក្រើនរំឭកពីការកើនឡើងគួរឲ្យបារម្ភពាក់ព័ន្ធករណីបោកបញ្ឆោតតាមប្រព័ន្ធអ៊ីធើណែត ដោយបន្លំឈ្ម...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ