ព័ត៌មាន

all news articles here

អ្នកជំនាញក្រើនរំលឹកថា អ្នកបន្តប្រើទំនិញថៃប្រៀបបានប្រមាថជីវិតពលរដ្ឋ និងយទ្ធជនខ្មែរ

ដោយ​ ​ ខេមបូណូមីស
វិវាទព្រំដែនដែលបង្កឡើងដោយភាគីថៃមកលើកម្ពុជាបានបង្កើតជាមុខរបួស និងការឈឺចាប់យ៉ាងខ្លាំងដល់ប្រជាជាតិខ្មែរ។ សំឡេងកាំភ្លើង និងការឈ្លានពាននេះមិនត្រឹមតែបានផ្តាច់ជីវិតយុទ្ធជនការពារព្រំដែន និងប្រជាពលរដ្ឋស្លូតត្រង់ប៉ុណ្ណោះទេ ថែមទាំងបានបំផ្លិចបំផ្លាញផ្ទះសំបែង ហេដ្ឋារចនាសម្ព័ន្ធ និងបង្ខំឱ្យពលរដ្ឋភៀសសឹកជិត២ម៉ឺននាក់មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញបាន។ ភាពឈឺចាប់នេះបានបណ្តុះឱ្យកើតជាចលនាពហិការទំនិញថៃ ដោយពលរដ្ឋខ្មែរជាច្រើនបានប្តេជ្ញាចិត្តឈប់ប្រើប្រាស់ផលិតផលថៃ ហើយងាកមកគាំទ្រផលិតផលក្នុងស្រុក និងជំនួសដោយទំនិញមក