ថៃនិងវៀតណាម

ថៃស្រូបទាញភ្ញៀវទេសចរបរទេសបានជិត២១លាននាក់ ខណៈវៀតណាមទទួលបានជិត១៦លាននាក់នៅ៨ខែឆ្នាំនេះ


ប្រទេសថៃ និងវៀតណាមកំពុងប្រកួតប្រជែងគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ខណៈថៃនៅតែមានប្រៀបជាងវៀតណាម។ ជាក់ស្តែងនៅក្នុងរយៈពេល៨ខែឆ្នាំ២០២៦ ថៃស្រូបទាញភ្ញៀវទេសចរបរទេសបានជិត២១លាននាក់ ខណៈវៀតណាមទាក់ទាញបានជិត១៦លាននាក់។ ទោះជាយ៉ាងណា វៀតណាមកំពុងមានកំណើនលឿនជាងមុន ដែលអាចបង្កើនសម្ពាធលើថៃឱ្យរក្សាសម្ទុះក្នុងវិស័យទេសចរណ៍​ បើ​មិនដូច្នោះទេ វៀតណាមអាចនឹងវ៉ាដាច់នាពេលខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Khaosod និង VN Express។
ថៃនិងវៀតណាម
ដោយ

របាយការណ៍របស់ក្រសួងទេសចរណ៍ និងកីឡាថៃបានបង្ហាញថា ថៃទទួលបានភ្ញៀវទេសចរអន្តរជាតិជិត២១លាននាក់នៅក្នុងរយៈពេល៨ខែឆ្នាំ២០២៦ មានការធ្លាក់ចុះជិត៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ភ្ញៀវទេសចរបរទេសទាំងនេះបានផ្តល់ប្រាក់ចំណូលឱ្យប្រទេសថៃជាង៣០ពាន់លានដុល្លារ។
ភ្ញៀវទេសចរចិនបានមកលេងកម្សាន្តនៅប្រទេសថៃច្រើនជាងគេរហូតដល់ជាង៣លាននាក់ បន្ទាប់មកភ្ញៀវម៉ាឡេស៊ីមានជាង២,៦លាននាក់, ឥណ្ឌាជិត២លាននាក់, រុស្ស៊ីជាង១លាននាក់ និងកូរ៉េខាងត្បូង ជិត៧៧ម៉ឺននាក់។ ទិន្នន័យបានបង្ហាញថា ចំនួនភ្ញៀវទេសចរចិនទៅកម្សាន្តនៅប្រទេសថៃបានធ្លាក់ចុះជាង២៤% ខណៈភ្ញៀវទេសចរម៉ាឡេស៊ីកើនឡើងជិត១៩%។
នៅក្នុងរយៈពេលដូចគ្នានេះប្រទេសវៀតណាម ទទួលបានភ្ញៀវទេសចរអន្តរជាតិជិត១៦លាននាក់កើនឡើងជាង១៤% និងសម្រេចបានជាង៦៣% នៃគោលដៅពេញមួយឆ្នាំរបស់ខ្លួន។ ប្រទេសចិនជាទីផ្សារទេសចរណ៍ធំជាងគេរបស់វៀតណាម ជាមួយចំនួនជាង៣,៥លាននាក់ បន្ទាប់មកកូរ៉េខាងត្បូងជាង២,៧លាននាក់ និងរុស្ស៊ីជាង១លាននាក់។ ដោយសាររដូវកាលទេសចរណ៍ដ៏មមាញឹកនៅចុងឆ្នាំកំពុងខិតចូលមកដល់ វៀតណាមកំពុងកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបាន២៥ លាននាក់នៅពេញមួយឆ្នាំ២០២៦ ខណៈថៃត្រូវប្រឈមនឹងបញ្ហារក្សាកំណើន និងភាពនាំមុខក្នុងវិស័យទេសចរណ៍ក្នុងតំបន់៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អឺរ៉ុបចូលដៃជាមួយអាម៉េរិកក្របាច់កផ្តាច់ដង្ហើមសេដ្ឋកិច្ចអ៊ីរ៉ង់ ខណៈអ៊ីរ៉ង់ថ្កោលទោសចំពោះការចូលដៃចូលជើងនេះ

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិកលោក ស្កុត បេសសេន (Scott Bessent) បានចេញមុខកោតសរសើរសហភាពអឺរ៉ុប (EU) យ៉ាងខ្លាំង ចំពោះការសម្រេចចិត្តច…

តើមានកត្តាអ្វីខ្លះជំរុញឱ្យទំហំជួញដូរភាគហ៊ុនជាមធ្យមនៅក្នុងខែសីហា ហក់ឡើងដល់ជិត៨០ម៉ឺនដុល្លារក្នុង១ថ្ងៃ?

ទីផ្សារភាគហ៊ុនកម្ពុជាទទួលបានការចាប់អារម្មណ៍ និងមានការចូលរួមជួញដូរពីវិនិយោគិនយ៉ាងផុសផុល ដោយទំហំទឹកប្រាក់ និងថ្លៃភាគហ៊ុនបានកើនឡើងគួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ