ធនាគារពិភពលោក

ធនាគារពិភពលោកជំរុញឱ្យថៃ បង្កើនប្រាក់​ចំណូលពលរដ្ឋ​​ម្នាក់ៗឱ្យបានទ្វេដង ដើម្បីសម្រេចគោលដៅក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៣៧


ប្រទេសថៃ បានកំណត់គោលដៅដ៏មហិច្ឆតាមួយ នោះគឺក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៣៧។ ប៉ុន្តែធនាគារពិភពលោកបានព្រមានថា ទីក្រុងបាងកក ត្រូវបង្កើនប្រាក់​ចំណូលពលរដ្ឋ​​ម្នាក់ៗឱ្យបានទ្វេដង ទើបអាចសម្រេចគោលដៅនេះបាន។ ហើយបើគ្មានកំណែទម្រង់សំខាន់ៗទេ ថៃ អាចនឹងខកខានគោលដៅជិតពីរទសវត្សរ៍ ពោលគឺអាចបន្លាយពេលរហូតដល់ឆ្នាំ២០៥៦។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី៣ ខែកញ្ញា នេះ។
ធនាគារពិភពលោក
ដោយ

នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានសន្យាថា នឹងប្រែក្លាយប្រទេសថៃ ទៅជាសេដ្ឋកិច្ចដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៣៧។ ប៉ុន្តែប្រទេសនេះកំពុងប្រឈមបញ្ហាធំៗដូចជាប្រជាជនមានវ័យចំណាស់កាន់តែច្រើន ផលិតភាពខ្សោយ បំណុលពលរដ្ឋកើនឡើងខ្ពស់ និងការវិនិយោគមានកំណើនយឺត។
ធនាគារពិភពលោកបានលើកឡើងថា ថៃ ត្រូវតែផ្លាស់ប្តូរទៅរកឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងធ្វើឱ្យអាជីវកម្មមានផលិតភាព និងសមត្ថភាពប្រកួតប្រជែងកាន់តែខ្លាំង។ វិស័យដែលមានសក្តានុពលរួមមានផលិតកម្មជឿនលឿន សុខុមាលភាព និងទេសចរណ៍ប្រកបដោយចីរភាព សេវាកម្មឌីជីថល កសិ-ម្ហូបអាហារ និងឧស្សាហកម្មច្នៃប្រឌិត ដែលអាចបង្កើតការងារដែលមានប្រាក់ចំណូលខ្ពស់ជាងមុន។
ធនាគារពិភពលោក ក៏បានជំរុញឱ្យថៃ ពង្រីកការប្រើប្រាស់បច្ចេកវិទ្យា ពង្រឹងវិស័យអប់រំ និងកម្លាំងពលកម្មជំនាញ ព្រមទាំងបង្កើតគោលនយោបាយដែលជួយឱ្យអាជីវកម្មមានផលិតភាពអាចពង្រីកខ្លួនបាន។ ជាមួយគ្នានេះ ថៃ ត្រូវតែពង្រីកឱកាសសេដ្ឋកិច្ចឱ្យលើសពីទីក្រុងបាងកក និងក្រុមហ៊ុនធំៗ តាមរយៈការកែលម្អគុណភាពសាលារៀន លើកកម្ពស់កម្រិតជីវភាព និងចំណូលរបស់ប្រជាជន និងអភិវឌ្ឍបណ្ដាទីក្រុងលំដាប់ទី២ឱ្យក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចថ្មី។
លោក កាឡូស ហ្វេលីបផេ ចារ៉ាមីឡូ (Carlos Felipe Jaramillo) អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបានលើកឡើងថា មហិច្ឆតារបស់ថៃ ក្នុងការក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ គឺអាចសម្រេចបាន ប៉ុន្តែថៃ ត្រូវចាប់ផ្តើមដំណាក់កាលថ្មីមួយ ដែលមានកំណើនសេដ្ឋកិច្ចលឿនជាងមុន និងផ្តោតលើវិស័យដែលបង្កើតតម្លៃខ្ពស់ជាងមុន៕
ដោយ: តែម សុខុម




អត្ថបទបន្ទាប់


UN ព្រមានថា បាតុភូត អែលនីណូ នឹងអូសបន្លាយឥទ្ធិពលវាយប្រហាររហូតដល់ដើមឆ្នាំក្រោយ

អង្គការឧតុនិយមពិភពលោក (WMO) នៃអង្គការសហប្រជាជាតិ បានចេញការព្រមាននៅថ្ងៃទី៣ ខែកញ្ញា ថា បាតុភូត «អែលនីណូ នឹងបង្កើនឥទ្ធិពលកាន់តែខ្លាំងក្លា…

ធនាគារ អេ អឹម ខេ និង ដាយ អុិឈិ ឡាយហ្វ៍ ប្រគល់ថវិកា ៣០ លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ព្រមទាំងរួមគ្នាបរិច្ចាគឈាមសង្គ្រោះជីវិត ក្នុងឱកាសអបអរសាទរខួប ៥ឆ្នាំ នៃភាពជាដៃគូយុទ្ធសាស្ត្រ

ភ្នំពេញ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសខួប ៥ឆ្នាំ នៃភាពជាដៃគូយុទ្ធសាស្ត្ររវាង ធនាគារ អេ អឹម ខេ និង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ