ពាណិជ្ជកម្ម​អង់គ្លេស

អង់គ្លេស នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ តួកគី នៅក្នុងសប្ដាហ៍នេះ!


បើមិនមានអ្វីប្រែប្រួលទេ តាមផែនការ ប្រទេសអង់គ្លេស និងតួកគី នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅថ្ងៃអង្គារ ទី២៩ ខែធ្នូនេះហើយ។ ហើយវាក៏ជាកិច្ចព្រមព្រៀងដំបូងគេ ចាប់តាំងតែពីពេលដែល លោកនាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន បានទទួលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី ជាមួយនឹងសហភាពអឺរ៉ុប។ នេះបើតាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្មអង់គ្លេសនាពេលថ្មីៗនេះ។
អង់គ្លេស នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ តួកគី នៅក្នុងសប្ដាហ៍នេះ!
ដោយ

ប្រទេស​អង់គ្លេស និងតួកគី នឹង​ចុះហត្ថលេខា​​លើកិច្ច​ព្រមព្រៀង ដែល​នឹង​ជំនួស​ឲ្យ​កិច្ចព្រមព្រៀ​ង​ចាស់​ដែលមាន​ស្រាប់ រវាង​ទីក្រុង​អាន​ការ៉ា និងទីក្រុងឡុង។ លោកស្រី លីស ត្រូស រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​​អង់គ្លេស​សង្ឃឹមថា វានឹងក្លាយ​ជា​កិច្ចព្រមព្រៀង​ដ៏ពិសេសមួយ​ សម្រាប់​ប្រទេស​ទាំងពីរ​ ហើយនឹង​អាច​ចាប់ផ្ដើមឡើង​នៅឆាប់ៗនេះ។

លោកស្រី​បន្ថែមថា កិច្ចព្រមព្រៀង ដែល​រំពឹង​ថានឹង​ត្រូវបាន​ចុះហត្ថលេខា​នៅ​ក្នុង​សប្ដាហ៍នេះ គឺជា​ការរៀបចំ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដោយមិនគិតពន្ធ ហើយ​វានឹងជួយ គាំទ្រ​ដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​កាន់តែប្រសើរ។ តាមរយៈកិច្ចព្រមព្រៀងនេះដែរ ក៏នឹងបង្កើត​ការងារ​រាប់ពាន់​កន្លែង​នៅក្នុង​ប្រទេសអង់គ្លេស ទាក់ទង​នឹង​ឧស្សាហកម្ម​កម្មរោងចក្រ​ផលិត, ឧស្សាហកម្ម​រថយន្ដ និងដែកថែប​ជាដើម។

ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​អង់គ្លេស និងតួកគី មានតម្លៃជាទឹកប្រាក់​ប្រមាណ ជាង​២៥​ពាន់លាន​​ដុល្លារអាមេរិក កាលពីឆ្នាំ២០១៩ ហើយ​កិច្ចព្រមព្រៀងនេះ ក៏ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ធំបំផុត ៥​ ដែល​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អង់គ្លេស​បាន​ចរចា បន្ទាប់ពីមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយនឹង​ជប៉ុន, កាណាដា, ស្វីស និង​ន័រវេ។

អង់គ្លេស ឥឡូវនេះ បាន​ចុះហត្ថលេខា​លើកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​ជាមួយប្រទេស​ចំនួន ៦២ នៅមុន​ពេល​ដែល​អន្តរកាល​នៃ Brexit ត្រូវបាន​បញ្ចប់​នៅ​ថ្ងៃទី ០១ ខែ​មករា​ឆ្នាំ២០២១។ ហើយកាលពី​សប្ដាហ៍មុននេះដែរ អង់គ្លេស ក៏ទើបតែ​បាន​ប្រកាស​ពីការ​ចុះកិច្ចព្រមព្រៀង​​ពាណិជ្ជកម្ម​​ជាមួយ​អឺរ៉ុប​រួចហើយដែរ ដោយ​អឺរ៉ុប​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំបំផុត​របស់​ប្រទេសនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សំណង់តម្លៃជាង ៧ពាន់លានដុល្លា បានទទួលលិខិតអនុញ្ញាតពីរាជរដ្ឋាភិបាលនៅ ១១ខែ ឆ្នាំ២០២០

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា បើទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ ១៩ ក៏ដោយ ក៏សកម្មភាពនៃដំណើរការ…

វៀតណាម ស្ថិតក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចកំណើនខ្ពស់បំផុតក្នុងពិភពលោកនៅឆ្នាំ២០២០

ព័ត៌មាន
សេដ្ឋកិច្ចប្រទេសវៀតណាមនៅឆ្នាំ២០២០នេះ ដ្បិតថា មានអត្រាកំណើនទាបបំផុត មិនធ្លាប់មាននៅក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះក្ដី ប៉ុន្ដែ កំណើនសេដ្ឋកិច្ចវ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ