កិច្ចការអន្តរជាតិ

ការស្ទង់មតិមួយបង្ហាញថា ក្នុងក្រសែភ្នែកពលរដ្ឋអូស្ត្រាលីភាគច្រើនមើលឃើញចិន ល្អជាងអាម៉េរិក


ក្នុងយុគសម័យ ដែលពិភពលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា ទំនាក់ទំនងរវាងអូស្ត្រាលី និងមហាអំណាចពិភពលោក ហាក់បីដូចជាកំពុងឈានដល់ចំណុចរបត់មួយដ៏គួរឱ្យកត់សម្គាល់។ ស្ថិតក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ របាយការណ៍ស្ទង់មតិថ្មីមួយបានបង្ហាញពីការផ្លាស់ប្តូរផ្នត់គំនិត ដែលមិនធ្លាប់មានពីមុនមកសម្រាប់ប្រជាជនអូស្ត្រាលី ដែលពួកគេបានចាប់ផ្តើមផ្តល់អាទិភាពលើទំនាក់ទំនងជាមួយចិន សំខាន់ជាងសហរដ្ឋអាម៉េរិក។
កិច្ចការអន្តរជាតិ
ដោយ

លទ្ធផលស្ទង់មតិថ្មីមួយពីវិទ្យាស្ថាន Lowy ប្រចាំឆ្នាំ២០២៦ បានបង្ហាញថា ប្រជាជនអូស្ត្រាលីជាងពាក់កណ្តាលកំពុងផ្លាស់ប្តូរទស្សនៈដោយមើលឃើញថា ទំនាក់ទំនងជាមួយប្រទេសចិនមានសារៈសំខាន់ជាងទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក។ នេះជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ នៃការស្ទង់មតិក្នុងរយៈពេល២២ឆ្នាំចុងក្រោយនេះ ដែលអូស្ត្រាលី បង្ហាញភាពរេរា និង កង្វះទំនុកចិត្តខ្លាំងបែបនេះចំពោះសហរដ្ឋអាម៉េរិក ដែលជាសម្ពន្ធមិត្តប្រពៃណីរបស់ខ្លួន។

លទ្ធផលនៃការស្ទង់មតិបានបង្ហាញថា មានតែ២១%ប៉ុណ្ណោះ ដែលជឿជាក់លើសមត្ថភាពរបស់លោក ដូណាល់ ត្រាំ ក្នុងការដោះស្រាយបញ្ហាសកល ដែលជាកម្រិតទាបបំផុតមិនធ្លាប់មាន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍មនុស្សចំនួន៦នាក់ក្នុងចំណោម១០នាក់បានសម្តែងការមិនទុកចិត្តទាល់តែសោះលើលោក ត្រាំ។ យ៉ាងណាមិនប្រជាជនអូស្ត្រាលីលើសពី៥១% យល់ឃើញថា ទំនាក់ទំនងជាមួយចិន មានទម្ងន់សំខាន់ជាងអាម៉េរិក។

លោក ម៉ាយឃើល ហ្វូលីឡាវ (Michael Fullilove) នាយកប្រតិបត្តិវិទ្យាស្ថាន Lowy បានលើកឡើងថាប្រជាជនអូស្ត្រាលីកំពុងមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្រោមការដឹកនាំរបស់លោក ត្រាំ។ ទំនុកចិត្ត ដែលពួកគេធ្លាប់មានចំពោះអាម៉េរិកក្នុងនាមជាអ្នកធានាសន្តិសុខសកលបានធ្លាក់ចុះមកនៅតិចជាងមួយភាគបី។

ទោះជាយ៉ាងនេះក្តី អូស្ត្រាលី មិនបានបោះបង់ចោលអាម៉េរិកទាំងស្រុងនោះទេ។ យោងតាមរបាយការណ៍ដដែល ពលរដ្ឋជិត៣ភាគ៤ នៅតែទទួលស្គាល់ថា ឆ័ត្រសន្តិសុខរបស់សហរដ្ឋអាម៉េរិកនៅតែជាបង្គោលគ្រឹះដ៏សំខាន់សម្រាប់សន្តិសុខជាតិរបស់ពួកគេ។

អ្នកជំនាញវិភាគបានពន្យល់ពីភាពស្មុគស្មាញនេះថា អូស្ត្រាលីស្ថិតក្នុងស្ថានភាពខ្លួនមួយជិះទូកពីរ ដោយសន្តិសុខពឹងផ្អែកលើអាម៉េរិក ខណៈកំណើនសេដ្ឋកិច្ចពឹងផ្អែកលើចិន។ លោកបានសន្និដ្ឋានថា ការធ្លាក់ចុះ នៃសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ ការកើនឡើងនៃរបៀបដឹកនាំបែប «បុរសខ្លាំង» របស់លោក ត្រាំ រួមផ្សំជាមួយនឹងបញ្ហាសេដ្ឋកិច្ចក្នុងស្រុកបានធ្វើឱ្យប្រជាជនអូស្ត្រាលីមានអារម្មណ៍វិលវល់ និងស្ទាក់ស្ទើរក្នុងការជ្រើសរើសផ្លូវដើរសម្រាប់អនាគតប្រទេស៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


នារដូវក្តៅនេះ Vietjet បង្កើនសមត្ថភាពហោះហើររហូតដល់ 30% នៅទូទាំងប្រទេសវៀតណាម ដោយបង្កើនការតភ្ជាប់ជើងហោះហើរទៅកាន់គោលដៅទេសចរណ៍ល្បីៗជាច្រើន

នៅខណៈពេលមានតម្រូវការធ្វើដំណើរនារដូវក្តៅកើនឡើងយ៉ាងខ្លាំងនៅទូទាំងទ្វីបអាស៊ី ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានបង្កើនសមត្ថភាពហោះហើរក្នុងស្រុក…

ព្យុះបួនទិស កំពុងអង្រួនវាយលុកកម្ពុជា៖ តើប្រទេសតូចដូចកម្ពុជា អាចរក្សាស្ថិរភាព និង កំណើនបានយ៉ាងដូចម្តេច?

ស្របពេលដែលកម្ពុជា កំពុងឈានជើងចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មី និងមានមហិច្ឆតាប្រែក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ពេលនេះ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ