អត្ថបទក្រុមហ៊ុន

ABA សហការជាមួយ អាកាសយានដ្ឋានកម្ពុជា ណែនាំសេវាទូទាត់ថ្លៃចំណតបែបឌីជីថល


ABA ដែលជាធនាគារផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលឈានមុខគេរបស់កម្ពុជា មានមោទនភាពសូមប្រកាសអំពី កិច្ចសហការជាយុទ្ធសាស្ដ្ររបស់ខ្លួនជាមួយ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា (Cambodia Airports) ដើម្បីកែប្រែ និងសម្រួលដល់ការទូទាត់ថ្លៃចំណតបែបឌីជីថល សំដៅផ្តល់ភាពងាយស្រួលដល់អតិថិជន ដែលធ្វើដំណើរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ABA សហការជាមួយ អាកាសយានដ្ឋានកម្ពុជា ណែនាំសេវាទូទាត់ថ្លៃចំណតបែបឌីជីថល
ដោយ
អំពី ABA

ក្នុងទិសដៅរួមគ្នានេះ ធនាគារ ABA និងក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ពង្រឹងការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការ​ជំរុញសេវាទូទាត់ថ្លៃចំណតបែបឌីជីថល តាមរយៈការចុះអនុស្សរណៈយោគយល់គ្នា។ ពិធីចុះហត្ថលេខាជាផ្លូវការ បានប្រព្រឹត្តទៅនៅថ្ងៃទី 13 មីនា 2024 ក្រោមវត្តមានរបស់នាយកប្រតិបត្តិរបស់ ធនាគារ ABA និងក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

ក្រោមកិច្ចសហការនេះ អតិថិជនរបស់ធនាគារ ABA អាចបង់ថ្លៃចំណតយ៉ាងងាយស្រួលតាមកម្មវិធី ABA Mobile តាមជំហានងាយៗខាងក្រោម៖

-បើកកម្មវិធី ABA Mobile ឬចុចឲ្យជាប់លើរូប ABA Mobile លើអេក្រង់ស្មាតហ្វូន រួចចុច ABA ស្គែន

-ស្គែនកូដ QR នៅលើសំបុត្រចំណត នោះកម្មវិធីនឹងបង្ហាញចំនួនទឹកប្រាក់ដែលត្រូវបង់ដោយស្វ័យប្រវត្តិ

-រួចបញ្ជាក់ការទូទាត់ប្រាក់ ដោយប្រើលេខសម្ងាត់ ឬខ្ចៅដៃ/ផ្ទៃមុខ ដើម្បីធានាបាននូវបទពិសោធទូទាត់​បែបឌីជីថលប្រកបដោយសុវត្ថិភាព។

លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA បានមានប្រសាសន៍ថា "យើងខ្ញុំមានសេចក្ដីសោមនស្ស ក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ដើម្បីផ្តល់នូវបទពិសោធទូទាត់ថ្លៃចំណតបែបឌីជីថលថ្មីជូនអតិថិជន ដែលធ្វើដំណើរនៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។ កិច្ចសហការនេះ ស្របទៅ​នឹងចក្ខុវិស័យរបស់យើងខ្ញុំយ៉ាងល្អឥតខ្ចោះ ក្នុងការផ្ដល់នូវសេវាធនាគារឌីជីថល ប្រកបដោយភាពងាយស្រួល និងនវានុវត្តន៍។

លោក Cyril Girot នាយកប្រតិបត្តិក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បានមានប្រសាសន៍ថា “យើងខ្ញុំមាន​សេចក្ដីរំភើបក្រៃលែង ដែលបានសហការជាមួយធនាគារ ABA ។ គំនិតផ្ដួចផ្ដើមនេះ ឆ្លុះបញ្ចាំងអំពីការប្ដេជ្ញាចិត្ត​របស់យើងខ្ញុំ ក្នុងការបន្ដពង្រឹងបទពិសោធឲ្យកាន់តែងាយស្រួល ជូនដល់អ្នកដំណើរ​ទាំងអស់ នៅក្នុងព្រលានយន្ដ​ហោះរបស់យើងខ្ញុំ ហើយជាពិសេស តាមរយៈការវិនិយោគបន្ថែមទៀតលើទំនើបកម្មបច្ចេកវិទ្យាឌីជីថល”។

កិច្ចសហការផ្តោតលើតម្រូវការរបស់អតិថិជននេះ គូសបញ្ជាក់នូវជំហានមួយដ៏សំខាន់ ក្នុងការឆ្ពោះទៅរកវឌ្ឍនភាព នៃការទូទាត់បែបឌីជីថលនៅក្នុងប្រទេសកម្ពុជា។ តាមរយៈការលើកកម្ពស់ប្រតិបត្តិការទូទាត់ដោយមិនប្រើសាច់​ប្រាក់នេះ ធនាគារ ABA និងក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា នឹងរួមចំណែកដល់ការសម្រេចបាន នូវអនាគត​ឌីជីថលប្រកបដោយបរិយាបន្ន និងការតភ្ជាប់គ្នា ស្របតាមចក្ខុវិស័យរបស់កម្ពុជា ក្នុងការសំដៅឆ្ពោះទៅកាន់សង្គមជាតិមួយ ដែលជឿនលឿន និងមានបច្ចេកវិទ្យាទំនើប៕

None



អត្ថបទបន្ទាប់


យុទ្ធនាការប្រមូលដបត្រឡប់មកវិញកំពុងទទួលបានការគាំទ្រពីវិស័យបដិសណ្ឋារកិច្ចរបស់កម្ពុជា

ភ្នំពេញ ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០២៤ – យុទ្ធនាការប្រមូលដបត្រឡប់មកវិញដែលមានការចូលរួមដោយអាជីវកម្មក្នុងផ្នែកសេវាកម្មម្ហូបអាហារ និង វិស័យបដ…

សម្តេច ហ៊ុន ម៉ាណែត ចាត់ទុកយុវជនជាកម្លាំងស្នូលសម្រាប់បុព្វហេតុជាតិ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកយុវជន គឺជាកម្លាំងស្នូល និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកជួយកសា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ