ប្រាក់ចំណេញ​អេស៊ីលីដា

សម្ព័ន្ធធនាគារអេស៊ីលីដា ទទួលបានប្រាក់ចំណេញមុនបង់ពន្ធ ៨១,៣ លានដុល្លារ នៅឆមាសទី១ ឆ្នាំ២០២០


ធនាគារ អេស៊ីលីដា ត្រូវបានគេស្គាល់ច្បាស់ថា ជាធនាគារពាណិជ្ជទីមួយនៅកម្ពុជា ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈនៅផ្សារមូលបត្រកម្ពុជា។ យ៉ាងណាមិញ នៅក្នុងឆមាសទី១ នៃឆ្នាំ២០២០ សម្ព័ន្ធធនាគារ អេស៊ីលីដា ទទួលបានប្រាក់ចំណេញមុនបង់ពន្ធ ៨១,៣ លានដុល្លារអាមេរិក ។ នេះបើ យោងតាមរបាយការណ៍ហិរញ្ញវត្ថុត្រួតពិនិត្យដោយសវនករឯករាជ្យ ដែលបង្ហាញនៅក្នុងគេហទំព័ររបស់ផ្សារមូលបត្រកម្ពុជា នាព្រឹកនៅថ្ងៃទី១៤ ខែសីហានេះ។
សម្ព័ន្ធធនាគារអេស៊ីលីដា ទទួលបានប្រាក់ចំណេញមុនបង់ពន្ធ ៨១,៣ លានដុល្លារ នៅឆមាសទី១ ឆ្នាំ២០២០
ដោយ

លោកស្រី​ម៉ារ អមរា​ អនុប្រធាន​នាយកប្រតិបត្តិ ​និងជាគណៈ​ប្រធាន​នាយិកា​ហិរញ្ញវត្ថុ និងជាមន្រ្តី​ទំនាក់​ទំនង​សាធារណៈ បានបញ្ជាក់ថា “ធនាគារ អេស៊ីលីដា បានចាត់ចែង​និរន្តរភាព​អាជីវកម្ម ទាំងវិធាន​បច្ចេកទេស ធនធាន​មនុស្ស ទុនហិរញ្ញវត្ថុ ​សម្រាប់គាំទ្រ កំណើន​លូតលាស់ នៃដំណើរការ​អាជីវកម្ម​របស់ខ្លួន ដោយរក្សាបាន​នូវសុខុមាលភាព​ហិរញ្ញវត្ថុ​ ស្របតាម​ផែន​ការ​យុទ្ធសាស្រ្ត​។ ជាក់ស្តែង​នៅក្នុងឆមាសទី១ ឆ្នាំ២០២០ ស្ថានភាព​ប្រាក់ចំណេញ​របស់​ធនាគារ​ទទួល​បាន​ជាងពាក់​កណ្តាល​នៃផែន​ការ​អាជីវកម្ម”។

ការិយាល័យ​កណ្ដាល​ធនាគារអេស៊ីលីដា

គិតត្រឹមដំណាច់ ខែមិថុនា ឆ្នាំ២០២០ សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាធនាគារ​ធំជាងគេ​បំផុត​នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា ដែលមាន​សំពៀត​ឥណទាន​សរុប ៣,៩១ ពាន់លាន​ដុល្លារ​អាមេរិក និងមូលធន​សរុប ១,០១ ពាន់​លាន​ដុល្លារអាមេរិក៕

None



អត្ថបទបន្ទាប់


ឱកាសមាស! ដោយ​គ្រាន់​តែ​អញ្ជើញ​មក បុរី ប៊ុន លី អ្នក​អាច​នឹង​ឈ្នះ​រង្វាន់ 10,000​ដុល្លារ និង​​អត្ថប្រយោជន៍​ជាច្រើនទៀត

ក្នុងឱកាស បើកលក់ប្រភេទផ្ទះ ថោន ហោស៍ - ប៊ីTown House-B ដំណាក់កាលទី២ ក្នុងទីតាំងថ្មី គម្រោងតែមួយ ដែរមានត្រឹមតែ 50ខ្នងតែប៉ុណ្ណោះ បុរី ប៊…

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា៖ ចំនួនអ្នកស្នើសុំរៀបចំឥណទានឡើងវិញបង្ហាញតួលេខថយចុះ

ចំនួនអ្នកខ្ចីប្រាក់ពីមីក្រូហិរញ្ញវត្ថុ ដែលបានស្នើសុំធ្វើការរៀបចំឥណទានឡើងវិញ ព្រោះតែរងផលប៉ះពាល់ពីមេរោគកូវីដ-១៩នោះ បានបង្ហាញពីសញ្ញាថយចុះជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ