ធនាគារអេស៊ីលីដា

អេស៊ីលីដា នឹងបោះផ្សាយលក់មូលបត្របំណុលបន្ទាប់បន្សំ១០០លានដុល្លារទៀត ដើម្បីកៀរគរទុន


ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជទីមួយបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនៅផ្សារមូលបត្រកម្ពុជា បានទទួលការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា ក្នុងការបោះផ្សាយលក់សញ្ញាបណ្ណបន្ទាប់បន្សំ ឬមូលបត្របំណុលជាលើកទី២ ក្នុងខែកញ្ញា ឆ្នាំ២០២៥នេះ នៅលើផ្សារមូលបត្រកម្ពុជា ដើម្បីកៀរគរទុនប្រមាណ១០០លានដុល្លារ សម្រាប់គោលដៅសាជីវកម្ម និងកំណើនការលូតលាស់របស់ខ្លួនសម្រាប់រយៈពេលវែង។
ធនាគារអេស៊ីលីដា
ដោយ

ក្រោយទទួលបានជោគជ័យលើការបោះផ្សាយលក់មូលបត្របំណុលបន្ទាប់បន្សំ​លើកទី១ រួចមក ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជដ៏ធំមួយនៅកម្ពុជា និងជាធនាគារដំបូងគេនៅកម្ពុជា ដែលបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធនៅផ្សារមូលបត្រកម្ពុជា នឹងបោះផ្សាយលក់មូលបត្របំណុលជាលើកទី២ នៅខែកញ្ញា នេះ ក្នុងទំហំប្រមាណ១០០លានដុល្លារ ដើម្បីកៀរគរទុនបន្ថែមទៀត។

លោកស្រី ម៉ា អមរា អនុប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានឱ្យដឹងថា គោលបំណងនៃការបោះផ្សាយលក់មូលបត្របំណុលបន្ទាប់បន្សំលើកទី២នេះ គឺសម្រាប់គោលដៅសាជីវកម្ម និងកំណើនការលូតលាស់របស់ អេស៊ីលីដា រយៈពេលវែង និងប្រកប​ដោយចីរភាព ក៏ដូចជាដើម្បីចូលរួមចំណែកលើកស្ទួយ និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល តាមរយៈការបន្តលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ការគាំទ្រផ្តល់​ទុនហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ ដល់សហគ្រាសធុនតូច និងមធ្យម (SMEs) និងប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ដែលជាកត្តាជំរុញដ៏សំខាន់ដើម្បីបង្កើតឱកាសការងារ ការបង្កើតប្រាក់ចំណូល លើកកម្ពស់គុណភាពជីវិត ជំរុញផលិតភាព ពង្រឹងសេដ្ឋកិច្ចក្នុងស្រុក និងការអភិវឌ្ឍន៍។

គួរជម្រាបថា ធនាគារអេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជដំបូងគេ ដែលបានចុះបញ្ជីបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនៅលើផ្សារមូលបត្រកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០២០ និងបានបន្តធ្វើការបោះផ្សាយកល់មូលបត្របំណុលបន្ទាប់បន្សំបន្ថែមកាលពីខែមីនា ឆ្នាំ២០២៥ ដោយប្រមូលទុនបានប្រមាណ១០០លានដុល្លារ៕

អត្ថបទ សោម ស្រីពេជ្រ​




អត្ថបទបន្ទាប់


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំសិក្ខាសាលាផ្សព្វផ្សាយត្រៀមរៀបចំលទ្ធផលគន្លឹះក្នុងឆ្នាំ ផែនការសកម្មភាពលម្អិត និងផែនការថវិកាសម្រាប់ឆ្នាំ២០២៦

អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៥ បានរៀបចំសិក្ខាស…

មហាសេដ្ឋី បៀល ហ្គេត ខ្ទាតចេញពីតារាងកំពូលអ្នកមានទាំង១០របស់អាម៉េរិក ជាលើកដំបូង

សហស្ថាបនិកក្រុមហ៊ុន Microsoft លោក បៀល ហ្គេត ដែលបានគ្រងដំណែងជាបុរសមានជាងគេបំផុតទាំង១០នៅសហរដ្ឋអាម៉េរិក អស់រយៈពេល៣៤ឆ្នាំ បានរបូតចេញពី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ