![លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា](https://cdn.cambonomist.com/media/images/canva-photo-editor_15_3ITImeR.2e16d0ba.fill-960x540.png)
លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុ បានមានប្រសាសន៍បន្ថែមថា សាធារណជន អាចចូលរួមធ្វើប៊ុកបៀលឌីង ដោយដាក់សំណើចាប់ពី១០០ មូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) ឡើងទៅ ដោយកើនម្តង (១០ ឯកតាមូលបត្រកម្មសិទ្ធិ) ហើយមិនមានកំណត់ចំនួនភាគហ៊ុនអតិបរមា ដែលចង់ដាក់ពាក្យស្នើសុំទេ។ វិនិយោគិនចង់ដាក់ពាក្យស្នើសុំទិញភាគហ៊ុនប៉ុន្មានក៏បាន។
![ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា](https://cdn.cambonomist.com/media/images/photo_2020-03-09_09-10-25.original.jpg)
ថ្លែងក្នុងកម្មវិធីបង្ហាញព័ត៌មានលម្អិត (Roadshow) កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ នៅទីស្នាក់ការកណ្តាលរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយមាន វិនិយោគិនសាធារណៈជាង៥០០នាក់ចូលរួម ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា បានមានប្រសាសន៍ថា «ធនាគារ អេស៊ីលីដា ជាធនាគារពាណិជ្ជដំបូង ដែលធ្វើការ បោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ។ ប្រសិនបើមិនមានឆន្ទះដ៏មុះមុត និងការដឹកនាំដ៏ខ្លាំងរបស់ថ្នាក់ដឹកនាំធនាគារទេ យើងមិនអាចឈានដល់ដំណាក់កាលថ្ងៃនេះទេ ហើយវាជាឱកាសសម្រាប់សាធារណជន ដែលមានចំណាប់អារម្មណ៍ ព្រោះចំនួនភាគហ៊ុនច្រើនគួរសមសម្រាប់ធ្វើការបោះផ្សាយលក់។»
ឯកឧត្តម បញ្ជាក់យ៉ាងខ្លីថា «ចង់ទិញប៉ុន្មានក៏បាន ឲ្យតែមានលុយ »។
![លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុ ធនាគារអេស៊ីលីដា](https://cdn.cambonomist.com/media/images/photo_2020-03-09_09-10-31.original.jpg)
សូមបញ្ជាក់ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បានចាប់ផ្តើមដំណើរការប៊ុកបៀលឌីងជាផ្លូវការចាប់ពីថ្ងៃទី០៣ មីនា ដល់ ថ្ងៃទី១៤ មីនា ២០២០ (ម៉ោង៨:០០ព្រឹក ដល់ម៉ោង ៥:០០ ល្ងាច ពីថ្ងៃចន្ទ ដល់ ថ្ងៃសៅរ៍) និងបានកំណត់ថ្លៃមូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) នៅក្នុងចន្លោះថ្លៃ ចាប់ពី ១៥.០០០ រៀល ដល់ ១៧.៤០០ រៀល ក្នុងមួយភាគហ៊ុន។
បើមិនមានអ្វីប្រែប្រួលទេ តាមការគ្រោងទុក ធនាគារអេស៊ីលីដានឹងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ខ្លួនជាផ្លូវការ ក្នុងផ្សារមូលបត្រកម្ពុជា នៅចុងខែមេសាឆ្នាំ២០២០នេះ។ ធនាគារ អេស៊ីលីដា ក៏ជាធនាគារ ពាណិជ្ជ ទី១ ដែលទទួលបានបានការអនុញ្ញាតបោះផ្សាយលក់ភាគហ៊ុន នៅក្នុងផ្សារមូលបត្រកម្ពុជាផងដែរ។
![កម្មវិធីបង្ហាញព័ត៌មានលម្អិត (Roadshow) កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ នៅទីស្នាក់ការកណ្តាលរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយមាន វិនិយោគិនសាធារណៈជាង៥០០នាក់ចូលរួម](https://cdn.cambonomist.com/media/images/photo_2020-03-09_09-10-37.original.jpg)