អេស៊ីលីដាឡើង​ផ្សារហ៊ុន

អេស៊ីលីដា ត្រៀមបញ្ចេញលក់ភាគហ៊ុនជាង ៨,៧ លានភាគហ៊ុន តើអ្នកត្រៀមខ្លួនទិញរួចរាល់ហើយឬនៅ?


ក្រោយពីទើបទទួលបានការបើកភ្លើងខៀវពីសំណាក់គណៈកម្មការមូលបត្រកម្ពុជា ជានិយ័តកររួចមក ថ្មីៗនេះ ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជធំជាងគេមួយនៅកម្ពុជា បានប្រកាសគម្រោងបោះផ្សាយលក់ភាគហ៊ុនថ្មីចំនួន ៨,៧ លានហ៊ុន គួបផ្សំនឹងភាគហ៊ុនដែលមានស្រាប់ជាង ១៣លានហ៊ុន ខណៈតម្លៃភាគហ៊ុន អាចនឹងមានតម្លៃចន្លោះពី ១៥.០០០ រៀល ដល់ ១៧.៤០០រៀល ក្នុងមួយភាគហ៊ុន។ ក្នុងនោះ នាក្នុងដំណាក់កាលប៊ុ​ក​បៀ​ល​ឌី​ង វិនិយោគិន​ អាចទិញភាគហ៊ុនធនាគារអេស៊ីលីដាទៅបាន តម្រូវឲ្យទិញ ចាប់ពី ១០០ ហ៊ុនឡើងទៅ និងមិនទាន់បានកំណត់ពីចំនួនអតិបរមានោះទេ។
សកម្មភាពនៃការជួញដូរភាគហ៊ុន នៅលើផ្សារមូលបត្រ​កម្ពុជា បង្ហាញតាម​អេក្រង់ទូរទស្សន៍

ឆ្លើយ​តប​ទៅ​នឹង​ចំណាប់អារម្មណ៍​របស់ វិនិយោគិន​សក្តានុពល ថា​តើ ធនាគារ​អេ​ស៊ី​លី​ដា កំណត់​ការ​លក់​ភាគហ៊ុន យ៉ាងដូចម្តេច សម្រាប់​សាធារណជន? លោកស្រី ម៉ារ អមរា បាន​បញ្ជាក់​ថា ការ​លក់​ភាគហ៊ុន​របស់​អេ​ស៊ី​លី​ដា​នៅ​ក្នុង​ដំណាក់កាល​ប៊ុ​ក​បៀ​ល​ឌី​ង គឺ​កំណត់​ចាប់ពី ១០០​ហ៊ុន​ឡើង​ទៅ ក្នុង​ចន្លោះ​ថ្លៃ ១៥.០០០​រៀល ដល់ ១៧.៤០០​រៀល ដោយ​មិន​ទាន់​កំណត់​ចំនួន​អតិបរមា​នោះ​ទេ ហើយ​នៅ​ក្នុង​ដំណាក់កាល​បរិវិសកម្ម វិនិយោគិន អាច​ទិញ​ចាប់ពី ១​ហ៊ុន​ឡើ​ង​ទៅ ក្នុង​តម្លៃ​ដែល​បាន​សម្រេច​ក្នុង​ដំណាក់កាល​ប៊ុ​ក​បៀ​ល​ឌី​ង ក៏​ប៉ុន្តែ ចំពោះ​ការ​ទិញ​ភាគហ៊ុន​ចាប់ពី ១​ពាន់​ហ៊ុន​ឡើង​ទៅ អាច​នឹង​ឆ្លង​ការ​ត្រួតពិនិត្យ​បន្ថែម​ពី គណៈកម្មការ​ពិសេស ដោយ​មូលហេតុ អេ​ស៊ី​លី​ដា មាន​បំណង​លក់​ជូន​ដល់ វិនិយោគិន ជា​ឯកត្តជន ឲ្យ​បាន​កាន់តែ​ច្រើន​នាក់​។

ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​លើក​ដំបូង​បង្អស់​របស់ ធនាគារ​អេ​ស៊ី​លី​ដា ជា​ការ​បើក​ទំព័រ​ថ្មី ក្នុង​ការ​ឈាន​ជើង​ចូល​ទីផ្សារ​ហ៊ុន​កម្ពុជា ដើម្បី​ទទួល​ភាគ​ហ៊ុ​និក​ជាតិ និង​អន្តរជាតិ​។

លោកស្រី ម៉ារ អមរា បន្ត​ថា ការ​បោះផ្សាយ​លក់ ភាគហ៊ុន​ថ្មី​ប្រមាណ​ជាង ៨,៧ លាន​ហ៊ុន​នេះ គឺ​មាន​ស្មើនឹង​ប្រមាណ​តែ ២% ប៉ុណ្ណោះ នៃ​ភាគហ៊ុន​សរុប​របស់​ធនាគារ​អេ​ស៊ី​លី​ដា ឬ​ស្មើ​មាន​តម្លៃ​ស្មើនឹង​ប្រមាណ ៣២​លាន​ដុល្លារ​អា​មេ​រិ​ក​។ ធនាគារ​អេ​ស៊ី​លី​ដា នឹង​ចាប់ផ្តើម​ដំណើរការ​ប៊ុ​ក​បៀ​ល​ឌី​ង​ជា​ផ្លូវការ ចាប់ពី​ថ្ងៃ​ទី ៣ ដល់ទី ១៤ ខែមីនា ដើម្បី​កំណត់​ថ្លៃ​ភាគហ៊ុន ក្នុង​ចន្លោះ​ពី ១៥.០០០​រៀល និង ១៧.៤០០​រៀល​។

ក្រោយ​បញ្ចប់​ដំណើរការ​ប៊ុ​ក​បៀ​ល​ឌី​ង ដើម្បី​កំណត់​តម្លៃ​ភាគហ៊ុន​រួច​មក វិ​យោគិន​សក្តានុពល និង​សាធារណជន អាច​ចូលរួម​ក្នុង​ដំណាក់កាល បរិវិសកម្ម ដើម្បី​ទិញ​ភាគហ៊ុន​របស់​ធនាគារ​អេ​ស៊ី​លី​ដា ដែល​ចាប់ផ្តើម​ពី​ថ្ងៃ​ទី ២៣ ខែមីនា ដល់​ថ្ងៃ​ទី ៤ ខែមេសា ឆ្នាំ ២០២០ យ៉ាងណា​ក៏​ដោយ កាលបរិច្ឆេទ​នៃ​កម្មវិធី​អាច​នឹង​ការ​ប្រែប្រួល​។

ឯកឧត្តម ហុង សុ​ហួរ អគ្គនាយក​នៃ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា វត្តមាន​របស់ ធនាគារ​អេ​ស៊ី​លី​ដា នៅ​លើ​ផ្សារភាគហ៊ុន​កម្ពុជា មិន​ត្រឹមតែ​ធ្វើ​ឲ្យ​កក្រើក​ទីផ្សារ​ភាគហ៊ុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​បើកឱកាស​ឲ្យ​វិនិយោគិន​ថ្មី​ៗ​ជា​ច្រើន អាច​ចាប់ផ្តើម​ស្វែង​យល់​កាន់តែ​ច្បាស់​ពី ការ​ជួញដូរ​នៅ​ក្នុង​ផ្សារ​ហ៊ុន ដែល​ជា​មូលដ្ឋាន​គ្រឹះ​ល្អ​បំផុត សម្រាប់​ឱកាស​នៃ​ការ​ស្វែងរក​ផល​ចំណេញ ពី​ទីផ្សារ​ភាគហ៊ុន នា​ពេល​អនាគត​។

សូម​បញ្ជាក់​ដែរ​ថា ដើម្បី​ចូលរួម ដំណាក់កាល​ប៊ុ​ក​បៀ​ល​ឌី​ង និង​ដំណាក់កាល​បរិវិសកម្ម​របស់​ធនាគារ​អេ​ស៊ី​លី​ដា វិនិយោគិន ត្រូវ​មាន​អត្តសញ្ញាណ​វិនិយោគិន ឬ​ហៅ​ថា Investor ID និង​គណនី​ជួញដូរ Trading Account ជាមួយ​ក្រុមហ៊ុន​ណាមួយ ដែល​ទទួល​បាន​អាជ្ញា​បណ្ណ​ពី គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​តាម​រយៈ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី៖

លោកស្រី ប៊ុត ប៊ុ​ន​សីហា

មុខងារ : អនុប្រធាន​នាយក​ប្រតិបត្ដិ 

 និង​ជា​គណៈ​ប្រធាន​នាយិកា​ប្រតិបត្ដិ​នីតិកម្ម និង​លេខាធិការ​ក្រុមហ៊ុន ( មន្ត្រី​ទទួល​បន្ទុក​ផ្តល់​ព័ត៌មាន​)

ទូរស័ព្ទ : ០១៥ ៦០០ ៥៣២ 

អ៊ី​ម៉ែ​ល : [email protected]

លោកស្រី ម៉ារ អមរា

មុខងារ : អនុប្រធាន​នាយក​ប្រតិបត្ដិ 

និង​ជា​គណៈ​ប្រធាន​នាយិកា​ប្រតិបត្តិ​ហិរញ្ញវត្ថុ (​មន្ត្រី​ទំនាក់​ទំ​ង​សាធារណៈ​)

ទូរស័ព្ទ : ០១៥ ៩០០ ១២៦ 

អ៊ី​ម៉ែ​ល : [email protected]


© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ថាប័នជំនាញរបស់ជប៉ុន ប្ដេជ្ញាជំរុញគម្រោង ការផលិតបន្លែមានគុណភាព និងសុវត្ថិភាពនៅកម្ពុជា ឲ្យចេញបានលឿនបំផុត

ព័ត៌មាន
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា បច្ចុប្បន្ននេះ អង្គការ Jica Cambodia ដែលជាភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ជប៉ុន…

១ខែដំបូង នៃឆ្នាំ២០២០ ថៃមានកំណើនភ្ញៀវទេសចរ តែចំណូលធ្លាក់ចុះ

ព័ត៌មាន
ចំនួនភ្ញៀវទេសចរទៅកម្សាន្ដនៅប្រទេសថៃ នៅក្នុងរយៈពេល ១ខែ ដំបូង នៃឆ្នាំ ២០២០ ពោលគឺ ខែមករាកន្លងនេះ សម្រេចបានកំណើនជាង ២,៤% ធៀបនឹងខែមករាកាល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ