កំណើន​សេដ្ឋកិច្ច​វៀតណាម

ADB ព្យាករថា កំណើនសេដ្ឋកិច្ចវៀតណាមឆ្នាំ ២០២០ នឹងថយចុះមកនៅ ៤,៨% តែនៅជាកំណើនខ្ពស់នៅក្នុងតំបន់


បើទោះបីជា បញ្ហាកូវីដ-១៩ បង្កឲ្យមានបញ្ហាជាច្រើនសម្រាប់សេដ្ឋកិច្ចពិភពលោកទាំងមូលក៏ដោយ ប៉ុន្ដែ បើមើលទៅលើការព្យាករសម្រាប់កំណើនសេដ្ឋកិច្ចវៀតណាមនៅឆ្នាំនេះ ត្រូវបាន ធនាគារ ADB ព្យាករថា នឹងនៅតែរក្សាបានកំណើន ៤,៨%។ បើទោះបីជា កំណើននេះ ទាបជាបកាលពីឆ្នាំមុន ដែលធ្លាប់មានប្រមាណ៧% ក៏ពិតមែន ប៉ុន្ដែ បើធៀបនឹងកំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ី គឺវានៅតែជាកំណើនខ្ពស់ជាងគេមួយ។
ទីក្រុង​ ហូជីមិញ ប្រទេសវៀតណាម (រូបថត៖ https://www.travellingking.com)
ដោយ

ធនាគារ​អភិវឌ្ឍន៍អាស៊ី នាពេល​ថ្មីៗនេះ បានព្យាករ​សេដ្ឋកិច្ច​វៀតណាម ថា នឹង​នៅរក្សាបាន​កំណើន​ត្រឹមតែ ៤,៨% ប៉ុណ្ណោះ ខណៈដែល​កាលពី​២ឆ្នាំ​ចុងក្រោយ​មកនេះ សេដ្ឋកិច្ចវៀតណាម​មានកំណើន ៧%។ សម្រាប់​ក្នុង​ត្រីមាសទី១ នៅឆ្នាំនេះ សេដ្ឋកិច្ចវៀតណាម ត្រូវបានប៉ាន់ថា មានការថយចុះ​វិស័យជាច្រើន ដូចជា កម្មន្ដសាល លក់រាយ និងការនាំចេញនាំចូលជាដើម។

វៀតណាម​មាន​អតិផរណា​ជាមធ្យម​ នៅក្នុងត្រីមាសទី១នេះ  កើនឡើង​ខ្ពស់ជាង ៤ឆ្នាំកន្លងមក ដែលមាន៥,៦% ហើយអាចនឹង​មានដល់ ៣,៣% សម្រាប់​រយៈពេល​ពេញមួយឆ្នាំ២០២០នេះ ប៉ុន្ដែ បើសិន​ជា​តម្លៃ​សាច់ជ្រូក​កើនឡើងទៀតនោះ សម្ពាធ​អតិផរណា​ក៏អាច​នឹងកើនឡើងថែមទៀត​ផងដែរ។ នេះបើតាម​របាយការណ៍​របស់ ADB។

ទោះយ៉ាងណា ធនាគារ ADB បាន​អះអាងថា ដ្បិតតែ​កំណើន​សេដ្ឋកិច្ចវៀតណាមឆ្នាំនេះ អាចនឹងមានទាប​ជាងមុន​ក៏ដោយ ប៉ុន្ដែ​វាត្រូវបានគេ​រំពឹងថា នឹងនៅតែ​ខ្ពស់ជាង​កំណើន​សេដ្ឋកិច្ច​នៃប្រទេស​ឯទៀត​នៅតំបន់អាស៊ី​ ដែលប្រទេសទាំងនោះ​មានកំណើន​ជាមធ្យមត្រឹមតែ ២,២%ប៉ុណ្ណោះ។ តួយ៉ាង​សេដ្ឋកិច្ច ចិន ត្រូវបាន ADB ព្យាករថា នឹងមានកំណើន​តែ ២,៣% នៅឆ្នាំនេះ ខណៈដែលឥណ្ឌា​​​នឹងមាន ៤% និងសិង្ហបុរីមាន ០,២%។ ដោយឡែក សម្រាប់​កម្ពុជាយើងវិញ ADB ព្យាករថា នៅឆ្នាំនេះ នឹងរក្សាបាន​កំណើន ២,៣% ម៉ាឡេស៊ី​អាចនឹងមាន ​០,៥% ខណៈដែលថៃវិញ គឺមាន​ដាំក្បាលចុះ​ខ្លាំងមាន ដក (-) ៤,៨% ។

ប៉ុន្ដែ ប្រសិនបើ​បញ្ហាមេរោគ Covid-19 ត្រូវបាន​គ្រប់គ្រងបាន នៅក្នុង​ពាក់កណ្ដាល​ឆ្នាំដំបូង​នៃឆ្នាំនេះ កំណើន​សេដ្ឋកិច្ចវៀតណាម អាច​នឹង​កើនឡើងវិញដល់ ៦,៨% នៅឆ្នាំ២០២១។ នេះបើតាម​របាយការណ៍របស់ ADB។

ដោយឡែក សម្រាប់​ធនាគារ​ពិភពលោក នាពេលថ្មីៗនេះដែរ ក៏បាន​ព្យាករ​កំណើន​សេដ្ឋកិច្ច​វៀតណាមដែរថា នឹងមាន​ ៤,៩% ខណៈដែល​ស្ថាប័ន​ស្រាវជ្រាវ​ទីផ្សារ Fitch Solutions ព្យាករថា នឹងមាន ២,៨%។

នៅក្នុង​ត្រីមាសទី១នេះ កំណើន​សេដ្ឋកិច្ចវៀតណាមមានត្រឹមតែ ៣,៨% ប៉ុណ្ណោះ ដែលវាជាកំណើន​មួយទាប​បំផុត​ក្នុងរយៈពេល មួយទសវត្សរ៍​ចុងក្រោយនេះ ស្របពេលដែល​ប្រទេសនេះ បាន​ដាក់ចេញ​វិធានការ​ណ៍ជាច្រើន​ក្នុងការ​​ប្រយុទ្ធ​ប្រឆាំង​ Covid-19 ដូចជា​ការ​លុបចោល​ជើងហោះហើរ​, តម្រូវឲ្យ​អាជីវកម្ម​មិនសូវ​សំខាន់មួយចំនួន​បិទទ្វារ និង​បិទ​ទីកន្លែងទេសចរជនបរទេសជាដើម៕

None



អត្ថបទបន្ទាប់


ប្តីប្រពន្ធជនជាតិខ្មែរ០២នាក់ឆ្លងមេរោគកូវីដ១៩ សរុបករណីឆ្លងទូទាំងប្រទេសមាន១១៧ករណីហើយ

រកឃើញករណីឆ្លងថ្មី០២ករណីបន្ថែមទៀត ដែលត្រូវជាប្តីប្រពន្ធនឹងគ្នាកាលពីថ្ងៃទី០៧ ខែមេសានេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបទាំងអស់មាន ១១៧នាក់ ខណៈដែល…

ពលរដ្ឋថៃបាត់បង់ការងារជាង ១៤ ម៉ឺននាក់ ក្នុងខែមីនា ដោយសារតែកូវីដ-១៩

យ៉ាងហោចណាស់ មានពលរដ្ឋថៃជាង ១៤ ម៉ឺននាក់ បានបាត់បង់ការងារធ្វើកាលពីខែមីនាកន្លងទៅនេះ ដោយសារតែការធ្លាក់ចុះសេដ្ឋកិច្ច ដែលបណ្ដាលមកពីបញ្ហា C…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ