ការធ្លាក់ចូលទៅក្នុងភាពក្រីក្រ

ADB ថា មនុស្សជិត ៥លាននាក់បន្ថែមទៀតបានធ្លាក់ចូលទៅក្នុងភាពក្រីក្រខ្លាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍


ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងនៅថ្ងៃពុធនេះថា ជំងឺរាតត្បាតកូវីដ១៩បានអូសទាញមនុស្សចំនួនជិត៥លាននាក់បន្ថែមទៀត ធ្លាក់ចូលទៅក្នុងភាពក្រីក្របំផុតនៅតំបន់អាស៊ីអាគ្នេយ៍កាលឆ្នាំ ២០២១។ ជំងឺកូវីដ១៩ បានធ្វើឱ្យតួរលេខប្រជាជនក្រីក្រកើនឡើងខ្ពស់ និងផ្ទុយគ្នាពីកិច្ចខំខិតក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ខណៈពេលវិបត្តិជំងឺឆ្លងនេះ ក៏ជំរុញឱ្យរដ្ឋាភិបាលប្រទេសនានាត្រូវចាត់វិធានការឆ្លើយតប ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឡើងវិញផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។
ADB ថា មនុស្សជិត ៥លាននាក់បន្ថែមទៀតបានធ្លាក់ចូលទៅក្នុងភាពក្រីក្រខ្លាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)  បាន​និយាយ​នៅ​ក្នុង​របាយការណ៍​មួយ​ថា ចំនួន​ប្រជាជន​នៅ ក្នុង​ភាព​ក្រីក្រ​ខ្លាំង ដែល​ត្រូវ​បាន​កំណត់​ថា ជា​អ្នកមាន​ប្រាក់​ចំណូល​ក្រោម ១​ដុល្លារ​៩០​សេន​ក្នុង​មួយ​ថ្ងៃ គឺ​មាន​ចំនួន ជាង ២៤​លាន​នាក់​កាលពី​ឆ្នាំ​២០២១ ឬ​ស្មើនឹង ៣,៧% នៃ​ចំនួន​ប្រជាជន​សរុប​ចំនួន ៦៥០ លាន​នាក់​នៅ​អាស៊ី​អាគ្នេយ៍​។

សូម​ជម្រាប​ថា មុន​ពេល​មាន​ជំងឺ​រាតត្បាត តួលេខ​សម្រាប់​អ្នក​ដែល​មាន​ភាព​ក្រីក្រ​ខ្លាំង​នៅ​អាស៊ី​អាគ្នេយ៍​បាន​ធ្លាក់​ចុះ​មក​នៅ​ជិត ១៥ លាន​នាក់​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ ២០១៩​ដែល​ជា​តួលេខ​ធ្លាក់​ចុះ​ពី ១៨ លាន​នាក់​ក្នុង​ឆ្នាំ ២០១៨ និង​ធ្លាក់​ចុះ​ពី​ជាង ២១ លាន​នាក់​ក្នុង​ឆ្នាំ ២០១៧ ។

ប្រធាន​ធនាគារ ADB លោក​ម៉ាសា​សូ​ហ្គូ អាសា​កា​វ៉ា (Masatsugu Asakawa) មាន​ប្រសាសន៍​ថា ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ បាន​នាំ​ឱ្យ​មាន​ភាព​អត់​ការងារ​ធ្វើ វិសមភាព​សង្គម​កាន់តែ​អាក្រក់​ឡើង និង​ការ​កើនឡើង​កម្រិត​នៃ​ភាព​ក្រីក្រ ជា​ពិសេស​ក្នុង​ចំណោម​ស្ត្រី កម្មករ​វ័យក្មេង និង​មនុស្ស​ចាស់​នៅ​អាស៊ី​អាគ្នេយ៍​។ ប្រធាន​ធនាគារ ADB រូប​នេះ​ក៏​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កែ​លម្អ​ប្រព័ន្ធ​សុខាភិបាល សម្រួល​បទ​ប្បញ្ញត្តិ​ដើម្បី​ជំរុញ​ការ​ប្រកួតប្រជែង​អាជីវកម្ម ការ​វិនិយោគ​ប្រកបដោយ​វៃឆ្លាត ហេដ្ឋារចនាសម្ព័ន្ធ​បៃតង និង​ទទួលយក​បច្ចេកវិទ្យា​ដើម្បី​បង្កើន​ល្បឿន​កំណើនសេដ្ឋកិច្ច​។

សូម​រំឭក​ថា ADB ធ្លាប់​បាន​ព្យាករ​កំណើនសេដ្ឋកិច្ច​សម្រាប់​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​ឆ្នាំ​២០២១ ក្នុង​រង្វង់ ៣% ។ ដោយឡែក សម្រាប់​ឆ្នាំ ២០២២ ADB បាន​និយាយ​ថា ព្យាករណ៍​ថា​នឹង​កើនឡើង​ក្នុង​រង្វង់ ៥,១% ប៉ុន្តែ ADB ក៏​បាន​ព្រមាន​ដែរ​ថា ប្រសិនបើ​មេរោគ​អូ​មី​ក្រុង​រាលដាល​ខ្លាំង បង្ក​ឱ្យ​មានការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់ និង​តម្រូវការ នោះ​វា​អាច​នឹង​កាត់​បន្ថយ​ទស្សនវិស័យ​កំណើនសេដ្ឋកិច្ច ០,៨% ។ យ៉ាងណា​ក៏​ដោយ​ចុះ ការ​ព្យាករ​នេះ នៅ​មិន​ទាន់​បាន​គិតគូរ​ពី​ផល​ប៉ះពាល់​សេដ្ឋកិច្ច​នៃ​ការ​លុកលុយ​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​នៅឡើយ​ទេ​៕

អត្ថបទ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃប្រេងសាំងនៅកម្ពុជាបន្ដហក់ឡើង ចំពេលស្ថានការពិភពលោកតានតឹងកាន់តែខ្លាំង

ព័ត៌មាន
តម្លៃប្រេងឥន្ធនៈ នៅទីផ្សារកម្ពុជា បានហក់ឡើងថ្លៃបន្ថែមទៀតហើយ នៅថ្ងៃទី ១៦ខែមីនានេះ ដោយប្រេងសាំងធម្មតា និង ប្រេងម៉ាស៊ូត បានកើនឡើងដល់តម្លៃ ៥…

មន្ត្រីជាន់ខ្ពស់អាកាសចរស៊ីវិលរំពឹងថា វិស័យអាកាសចរណ៍កើន៣៥% ឆ្នាំនេះ

ព័ត៌មាន
ទោះបីបច្ចុប្បន្នកម្ពុជារួមទាំងពិភពលោកកំពុងស្ថិតក្នុងវិបត្តិកូវីដ-១៩ក៏ដោយ តែមន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រំពឹងថា វិស័យ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ