វិស័យអាកាសចរណ៍

មន្ត្រីជាន់ខ្ពស់អាកាសចរស៊ីវិលរំពឹងថា វិស័យអាកាសចរណ៍កើន៣៥% ឆ្នាំនេះ


ទោះបីបច្ចុប្បន្នកម្ពុជារួមទាំងពិភពលោកកំពុងស្ថិតក្នុងវិបត្តិកូវីដ-១៩ក៏ដោយ តែមន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រំពឹងថា វិស័យដឹកជញ្ជូនតាមផ្លូវអាកាសនឹងអាចមានកំណើនជាង ៣០% នៅឆ្នាំនេះ និងអាចវិលមករកភាពប្រក្រតីឡើងវិញនៅបីបួនឆ្នាំខាងមុខ។
ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Vietjet Air

ឯកឧត្តម ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល បាន​វាយតម្លៃ​ថា វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​របស់​កម្ពុជា​នៅ​ឆ្នាំ​២០២២​នឹង​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​មួយ​កម្រិត​ថែម​ទៀត ជាមួយ​សន្ទុះ​កំណើន​ជាង​៣០% បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​ប្រមាណ​៩០% កាលពី​ឆ្នាំ​២០២១​។ ឯកឧត្តម​ជឿជាក់​ថា វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​របស់​កម្ពុជា​នឹង​អាចម​ករក​ដូច​ដើម​វិញ​ក្នុង​រយៈពេល​បី​បួន​ឆ្នាំ​ខាង​មុខ​នេះ​។

បច្ចុប្បន្ន វិស័យ​អាកាសចរណ៍ ចាប់ផ្ដើម​មានដំណើរ​ការ​ងើបឡើង​វិញ​ជា​បណ្ដើរ​ៗ​ហើយ តួយ៉ាង ក្រុមហ៊ុន​អាកាសចរណ៍​ថៃ Thai Vietjet Air ទើបតែ​បាន​បើក​ការ​ហោះហើរ​ពី​ទីក្រុង​បាងកក​ប្រទេស​ថៃ មក​កាន់​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២២​នេះ​។ តាម​រយៈ​ជើងហោះហើរ​ថ្មី​នេះ មន្ត្រីជាន់ខ្ពស់​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល​ជឿជាក់​ថា វា​នឹង​ផ្តល់​ជម្រើស​កាន់តែ​សម្បូរ​បែប​ដល់​អតិថិជន និង​ធ្វើ​ឲ្យ​ការ​ហោះហើរ​ទៅ​មករ​វាង​កម្ពុជា​ថៃ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​។

ឯកឧត្តម ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល​បាន​គូសបញ្ជាក់​ថា Thai Vietjet គឺជា​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​ដំបូង​គេ ដែល​បាន​ភ្ជាប់​ជើងហោះហើរ​មក​កម្ពុជា ដ្បិតថា​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ដែល​កម្ពុជា​ទទួល​រង​នូវ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ កម្ពុជា​មិន​ដែល​ទទួល​បានការ​ភ្ជាប់​ជើង​ហោះ​ពី​ក្រុមហ៊ុន​ថ្មី​ណាមួយ​នោះ​ទេ ពោល​គឺ​ទទួល​បាន​តែ​ការ​សុំ​ពន្យា​ពេល ឬ​ផ្អាក​ការ​ហោះហើរ និង​បិទ​ការ​ហោះហើរ​តែ​ប៉ុណ្ណោះ​។  

សម្រាប់​ឯកឧត្តម ម៉ៅ ហាវ​ណ្ណា​ល់ ការ​ភ្ជាប់​ជើងហោះហើរ​៣​ជើង​ក្នុង​១​ស​ប្តា​ហ៍​របស់ Thai Vietjet នឹង​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​ជម្រើស​កាន់តែ​សម្បូរ​បែប​ដល់​អ្នកដំណើរ​តាម​ផ្លូវអាកាស​រវាង​កម្ពុជា និង​ថៃ ដែល​មាន​ក្រុមហ៊ុន​ចំនួន​៦​កំពុង​ធ្វើ​ប្រតិបត្តិការ​។ លើស​ពី​នេះ ការ​ហោះហើរ​ផ្ទាល់​នេះ ក៏​នឹង​ជួយ​ឲ្យ​ទំនាក់ទំនង និង​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​ល្អ​ប្រសើរ​ផង​ដែរ​។ 

ជុំវិញ​ការ​ភ្ជាប់​ជើងហោះហើរ​ថ្មី​ពី​បាងកក​មក​កម្ពុជា​នេះ​ដែរ លោក​ជំទាវ ឆាយ ស៊ី​វលី​ន ជឿជាក់​ថា តាម​រយៈ​ជើងហោះហើរ​នេះ​វា​នឹង​រួមចំណែក​ផ្តល់​ជម្រើស​កាន់តែ​សម្បូរ​បែប​ដល់​ភ្ញៀវ​ទេសចរ​បរទេស ដែល​មាន​បំណង​ចង់​មក​កម្សាន្ត​នៅ​កម្ពុជា​។ លើស​ពី​នេះ វា​រួម​ជំ​ណែ​ក​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេស​បរទេស និង​ស្តារ​វិស័យ​ទេសចរណ៍​កម្ពុជា​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​កម្រិត​ទៀត​។

គួរ​រំលឹក​ថា ក្រោយ​ពិភពលោក ក៏​ដូច​ជា​កម្ពុជា​ទទួល​រង​នូវ​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ បាន​ធ្វើ​ឲ្យ​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវអាកាស​បាន​ដាំ​ក្បាល​ចុះ​យ៉ាង​គំហុក ខណៈ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​និង​ផ្លូវគោក ក៏​មានការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ​។ យើង​សង្កេត​ឃើញ​ថា នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​តម្លៃ​ដឹក​ជញ្ជូន​បាន​ឡើងថ្លៃ​ខ្ពស់កប់ពពក ដែល​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​របស់​កម្ពុជា ក៏​ដូច​ជា​ប្រទេស​មួយ​ចំនួន​មានការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់​។ កង្វះ​ទូ​កុងតឺន័រ និង​កន្លែង​សម្រាប់​ផ្ទុកទំនិញ ក៏​ជា​បញ្ហា​ចោទ​សម្រាប់​វិស័យ​ដឹក​ជញ្ជូន​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ADB ថា មនុស្សជិត ៥លាននាក់បន្ថែមទៀតបានធ្លាក់ចូលទៅក្នុងភាពក្រីក្រខ្លាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងនៅថ្ងៃពុធនេះថា ជំងឺរាតត្បាតកូវីដ១៩បានអូសទាញមនុស្សចំនួនជិត៥លាននាក់បន្ថែមទៀត ធ្លាក់ចូលទៅក្នុងភាពក្រ…

Kerry WorldBridge វិនិយោគលើឃ្លាំងត្រជាក់ស្ដុកទំនិញស្តង់ដារជាលើកដំបូងគេនៅកម្ពុជា

ព័ត៌មាន
ដើម្បីពង្រីកសមត្ថភាព និងបង្កើនសក្ដានុពលរបស់ខ្លួន ក្រុមហ៊ុន World Bridge Group បានដាក់ដំណើរការនូវឃ្លាំងត្រជាក់ស្តង់ដារខ្ពស់ជាលើកដំបូងនៅក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ