ប្រទេសបង់ក្លាដែសកំពុងសុំជំនួយ ២ពាន់លានដុល្លារពីធនាគារអន្តរជាតិ

ប្រទេសបង់ក្លាដែសកំពុងស្វែងរកជំនួយ ២ ពាន់លានដុល្លារពីធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី


រដ្ឋាភិបាលបង់ក្លាដែស ដែលកំពុងស្ថិតនៅក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចជួបបញ្ហានោះ បានសរសេរសារផ្ញើទៅកាន់ស្ថាប័នម្ចាស់កម្ចីធំៗទាំងពីររបស់ខ្លួន គឺធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី ឲ្យបន្ដផ្ដល់ជំនួយហិរញ្ញវត្ថុបន្ថែមចំនួន ១ ពាន់លានដុល្លារ ក្នុងមួយស្ថាប័ន ដើម្បីទ្រទ្រង់សេដ្ឋកិច្ចទប់ទល់នឹងឥទ្ធិពលនៃសង្រ្គាមនៅអ៊ុយក្រែនដែលជះមកលើតម្លៃថាមពល និងចំពេលដែលប្រទេសនេះ កំពុងត្រូវការការបង្កើនទុនបម្រុងអន្តរជាតិបន្ថែម ដើម្បីទប់ទល់នឹងចំណាយលើការនាំចូល។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន Aljazeera។
េប្រទេសបង់ក្លាដែសកំពុងស្វែងរកជំនួយ ២ ពាន់លានដុល្លារពីធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី

សំណើនេះបានធ្វើឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលបានស្នើសុំប្រាក់កម្ចីពីមូលនិធិរូបិយវត្ថុអន្តរជាតិនៅក្នុងវិធានការមួយ ដែលត្រូវបានគេមើលឃើញថា ជាវិធានការទប់ស្កាត់ជាមុន ចំពេលដែល កំពុងមានការព្រួយបារម្ភថា ទុនបម្រុងរូបិយបណ្ណបរទេសរបស់ប្រទេសនេះ នឹងមានការខ្វះខាតនាពេលខាងមុខ។

ប្រទេសជិតខាងអាស៊ីខាងត្បូងមួយចំនួនរបស់បង់ក្លាដេសដូចជា ប្រទេសស្រីលង្កា និងប៉ាគីស្ថានបាននិងកំពុងពិភាក្សាជាមួយអង្គការ IMF ទៅលើប្រាក់កម្ចីដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចរៀងៗខ្លួនផងដែរ ខៈដែលប្រទេសទាំងពីរនេះ កំពុងជួបវិបត្តិដ៏អាក្រក់ ពិសេសប្រទេស្រីលង្កាតែម្ដង។

រដ្ឋមន្ត្រីហិរញ្ញវត្ថុបង់ក្លាដែស លោកម៉ូស្តាហ្វា កាម៉ាល (AHM Mustafa Kamal) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងដាកា (Dhaka) កាលពីថ្ងៃទី ២៧ ខែកក្កដាថា «មិនមែនត្រឹមតែ IMF ប៉ុណ្ណោះទេ ប៉ុន្តែរដ្ឋាភិបាលបានស្នើទៅកាន់ធនាគារពិភពលោក និង ធនាគារអភិវឌ្ឍន៍អាស៊ី ADB» ផងដែរ ដើម្បីទទួលបានប្រាក់កម្ចីបន្ថែម សម្រាប់ដោះស្រាយបញ្ហាសេដ្ឋកិច្ច។

គួរជម្រាបថា បើតាមទីភ្នាក់ងារ Bloomberg បានចុះផ្សាយថា ទុនបម្រុងរូបិយបណ្ណបរទេសរបស់ប្រទេសបង់ក្លាដែសបានធ្លាក់ចុះពីជិត ៤៦ ពាន់លានដុល្លារកាលពីឆ្នាំមុនមកនៅត្រឹមជិត ៤០ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី២៧ ខែកក្កដានេះ។ ហើយឱនភាពពាណិជ្ជកម្មរបស់ប្រទេសនេះបានកើនឡើងដល់ជាង ៣៣ ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធ ដែលបានបញ្ចប់នៅខែមិថុនាកន្លងទៅនេះផងដែរ។

មន្ត្រីបង់ក្លាដែសម្នាក់ដែលសូមមិនបញ្ចេញឈ្មោះបាននិយាយថា រដ្ឋាភិបាលខ្លួន និងធនាគារអភិវឌ្ឍន៍អាស៊ី ADB បានបើកការពិភាក្សាដំបូងលើគម្រោងយ៉ាងហោចណាស់ចំនួន ៤ រួមទាំងប្រាក់កម្ចីចំនួន ២៥០ លានដុល្លារសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញពីជំងឺរាតត្បាតកូវីដ១៩។

ទោះជាយ៉ាងណា កាលពីថ្ងៃពុធ លោក Kamal រដ្ឋមន្ត្រីហិរញ្ញវត្ថុបង់ក្លាដែស បានប្រាប់សន្និសីទសារព័ត៌មានក្នុងទីក្រុង Dhaka បន្ថែមទៀតថា សម្ពាធលើតម្លៃទំនិញប្រើប្រាស់នឹងធូរស្រាលក្នុងរយៈពេលមួយខែខាងមុខ ហើយរូបិយបណ្ណប៉ង់ក្លាដែសនឹងមានស្ថិរភាពវិញ៕




អត្ថបទបន្ទាប់


ប្រធានUN ថ្កោលទោសក្រុមហ៊ុនប្រេង និងឧស្ម័នថាមានការលោភលន់ដ៏អាក្រក់ លើប្រាក់ចំណេញ ចំពេលពិភពលោកជួបវិបត្តិថាមពល

ព័ត៌មាន
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្កោលទោសចំពោះ «ការលោភលន់ដ៏អាក្រក់» របស់ក្រុមហ៊ុនប្រេង និងឧស្ម័ន ព្រមទាំងអ្នកគាំ…

ចិនបាញ់មីស៊ីលជាច្រើនគ្រាប់ចូលដែនទឹកក្បែរកោះតៃវ៉ាន់ ខណៈពេលកំពុងធ្វើប្រតិបត្តិការយោធាដ៏ធំបំផុតមិនមាន «ឡោមព័ទ្ធ» ជុំវិញកោះមួយនេះ

ព័ត៌មាន
នៅវេលាថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ប្រទេសចិនបាញ់មីស៊ីលជាច្រើនគ្រាន់ធ្លាក់ចូលទៅក្នុងដែនទឹកនៃកោះតៃវ៉ាន់ នៅខណៈពេលដែលចិនពេលនេះ កំពុងត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ