តើទីក្រុងកៀវស្នើសុំអ្វីទៀតទៅកាន់សម្ព័ន្ធមិត្តលោកខាងលិច ក្រោយទទួលបានរថក្រោះហើយ?

ក្រោយទទួលបានរថក្រោះ អ៊ុយក្រែនកំពុងស្នើអាមេរិក និងសម្ព័ន្ធមិត្តនូវមីស៊ីលចម្ងាយឆ្ងាយនិងយន្តហោះចម្បាំងបន្ថែម


ជំនួយការជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែនបាននិយាយកាលពីចុងសប្តាហ៍មុនថា កិច្ចពិភាក្សារវាងទីក្រុងកៀវ និងសម្ព័ន្ធមិត្តលោកខាងលិចអំពីសំណើរសុំមីស៊ីលរយៈចម្ងាយឆ្ងាយ ព្រមទាំងយន្តហោះចម្បាំងស៊េរីទំនើបរបស់សហរដ្ឋអាមេរិកកំពុងតែដំណើរការ។ ការណ៍នេះធ្វើឡើងនៅមិនយូរប៉ុន្មាន ក្រោយលោកខាងលិខសម្រេចជាផ្លូវការក្នុងការបញ្ជូនកងរថក្រោះធុនធ្ងន់ដល់ទីក្រុងកៀវ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ក្រោយទទួលបានរថក្រោះ អ៊ុយក្រែនកំពុងស្នើអាមេរិក និងសម្ព័ន្ធមិត្តនូវមីស៊ីលចម្ងាយឆ្ងាយនិងយន្តហោះចម្បាំងបន្ថែម

ក្រោយទទួលបានការសន្យាយ៉ាងពេញទំហឹងពីសំណាក់បណ្តាប្រទេសលោកខាងលិច ពិសេសបងធំអឺរ៉ុបគឺអាល្លឺម៉ង់ ក្នុងការបញ្ជូនរថក្រោះប្រយុទ្ធធុនធ្ងន់ ឥលូវនេះទីក្រុងកៀវបាននិងកំពុងស្វះស្វែងស្នើសុំសព្វាវុធជើងអាកាសថែមទៀត។ យោងតាមទីប្រឹក្សាប្រធានាធិបតីគឺលោក Mykhailo Podolyak បានប្រាប់បណ្តាញទូរទស្សន៍ Freedom របស់អ៊ុយក្រែនថា «ដើម្បីកាត់បន្ថយការវាយប្រហារតាមអាកាស និងការបាញ់ផ្លោងកាំភ្លើងធំដោយកងទ័ពរុស្ស៊ីនៅទីក្រុងធំៗ អ៊ុយក្រែនត្រូវការយ៉ាងប្រញាប់នូវមីស៊ីលរយៈចម្ងាយឆ្ងាយដើម្បីបំផ្លាញឃ្លាំងអាវុធរបស់ពួកគេ»។ លោកបានសង្កត់ធ្ងន់ថា រុស្ស៊ីមានឃ្លាំងកាំភ្លើងធំ និងមីស៊ីលជាង១០០កន្លែងនៅក្នុងតំបន់គ្រីមៀ។

ទោះមិនបានផ្តល់ព័ត៌មានលម្អិតតែ លោក មីកែឡូ និយាយថាដោយសារតែបែបនេះហើយបានជាអ៊ុយក្រែនត្រូវការវា ពោលគឺដើម្បីវាប្រហារគោលដៅដែលនៅចំងាតឆ្ងាយ ហើយការចរចាដើម្បីទទួលបានសព្វាវុធទាំងនេះ កំពុងដំណើរការជាមួយសម្ព័ន្ធមិត្តអាមេរិកក្នុងល្បឿនមួយដ៏លឿនមួយ។

ប្រធានាធិបតីអ៊ុយក្រែនបាននិយាយនៅក្នុងសារវីដេអូដាច់ដោយឡែកមួយថា អ៊ុយក្រែនចង់ទប់ស្កាត់ការវាយប្រហាររបស់រុស្ស៊ីលើតំបន់ទីក្រុងធំៗរបស់អ៊ុយក្រែន និងជនស៊ីវិល។ លោកបានលើកឡើងថា អ៊ុយក្រែនត្រូវការមីស៊ីលរយៈចម្ងាយឆ្ងាយ គឺជាមីស៊ីល ATACMS ដែលផលិតដោយសហរដ្ឋអាមេរិក ដែលអាចបាញ់បាន ២៩៧ គីឡូម៉ែត្រ។ ប៉ុន្តែរហូតមកដល់ពេលនេះ ទីក្រុងវ៉ាស៊ីនតោនបានបដិសេធមិនផ្តល់អាវុធនេះមកឱ្យទីក្រុងកៀវទេ។

យោងតាមសារព័ត៌មានអនឡាញ Babel របស់ប្រទេសអ៊ុយក្រែនឱ្យដឹងថា កន្លងមកកងទ័ពអាកាសអ៊ុយក្រែនបានទទួលយន្តហោះចម្បាំងចំនួន២៤គ្រឿងពីសម្ព័ន្ធមិត្ត តែសុទ្ធសឹងជាយន្តហោះចម្បាំងជំនាន់ចាស់ៗ ពីសម័យសហភាពសូវៀត។

អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន លោក Yuri Ihnat បានគូសបញ្ជាក់ថា អ៊ុយក្រែនត្រូវការយន្តហោះចម្បាំង២៤គ្រឿងប្រភេទ F-16 ដែលផលិតដោយក្រុមហ៊ុន Lockheed Martin របស់សហរដ្ឋអាមេរិក ប៉ុន្តែការណ៍នេះស្ថិតក្នុងដំណាក់កាលនៃកិច្ចចរចារប៉ុណ្ណោះ មិនទាន់មានយន្តហោះណាមួយបានបញ្ជូនមកនៅឡើយទេ។ យន្តហោះចម្បាំងប្រភេទ F-16 អាចជាជម្រើសដ៏ល្អបំផុតដែលវាមានមុខងារច្រើន ដើម្បីជំនួសកងយន្តហោះចម្បាំងបច្ចុប្បន្នរបស់អ៊ុយក្រែន ដែលសុទ្ធសឹងជាប្រភេទយន្តហោះចម្បាំងសល់ពីសម័យសហភាពសូវៀតមក។

សូមជម្រាបថា ទីប្រឹក្សាសន្តិសុខជាតិរងរបស់សេតវិមានលោក Jon Finer កាលពីសប្តាហ៍មុនបាននិយាយថា សហរដ្ឋអាមេរិកគឺពិតជាកំពុងពិភាក្សាអំពីបំណងនៃការផ្គត់ផ្គង់យន្តហោះចម្បាំងពិតមែន តែការចរចាគឺប្រកបដោយការប្រុងប្រយ័ត្នបំផុតជាមួយទីក្រុងកៀវ និងសម្ព័ន្ធមិត្តរបស់ខ្លួន៕




អត្ថបទបន្ទាប់


កូរ៉េខាងត្បូងត្រូវការពលករបរទេសជាង ១០ម៉ឺននាក់ទៀតនៅឆ្នាំ២០២៣

ប្រទេសកូរ៉េខាងត្បូងមានគម្រោងនាំយកពលករចំណាកពីស្រុកបរទេសប្រហែល១១ម៉ឺននាក់ទៀតនៅឆ្នាំ២០២៣នេះ ដើម្បីទៅបម្រើការងារនៅតាមកសិដ្ឋាន និងរោងចក្ររបស…

ឧត្តមសេនីយផ្កាយបួនរបស់សហរដ្ឋអាមេរិកព្រមានថា សង្គ្រាមជាមួយចិនអាចនឹងផ្ទុះឡើងនៅឆ្នាំ២០២៥

ឧត្តមសេនីយផ្កាបួននៃកងទ័ពអាកាសអាមេរិកបាននិយាយនៅក្នុងអនុស្សរណៈមួយថា តាមទស្សនៈរបស់លោក សហរដ្ឋអាមេរិកនឹងត្រូវធ្វើសង្គ្រាមជាមួយប្រទេសចិនក្នុងរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ