អត្ថបទពាណិជ្ជកម្ម!

ស្ថានប័នហិរញ្ញវត្ថុធំៗ២ ចាប់ដៃគ្នាពង្រីកវិសាលភាពនៃសេវាបច្ចេកវិទ្យាហិរញ្ញវត្ថុ


បច្ចេកវិទ្យាហិរញ្ញវត្ថុ ឬហៅថា Fintech ត្រូវបានអ្នកជំនាញជាច្រើនបានអះអាងថា គឺជារលកថ្មីនៃវិស័យហិរញ្ញវត្ថុកម្ពុជា ដែលបានកំពុងមានសន្ទុះប្រើប្រាស់កាន់តែច្រើនឡើងគួរឲ្យកត់សម្គាល់។ ជាក់ស្ដែង ស្ថាប័នហិរញ្ញវត្ថុធំៗចំនួន ២ គឺធនាគារ អេស៊ីលីដា និង ក្រុមហ៊ុន Union Pay បានប្រកាសចាប់ដៃគ្នា ពង្រីកសេវាហិរញ្ញវត្ថុ នៅកម្ពុជាក៏ដូចជាជំរុញដល់ការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុឲ្យកាន់តែជឿនលឿនទៅមុខទៀតផងដែរ។
ស្ថានប័នហិរញ្ញវត្ថុធំៗ២ ចាប់ដៃគ្នាពង្រីកវិសាលភាពនៃសេវាបច្ចេកវិទ្យាហិរញ្ញវត្ថុ (រូបភាព៖ ផ្ដល់ឲ្យ)

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាពេល​ថ្មីៗនេះ លោកបណ្ឌិតអ៊ិន ចាន់នី ប្រធាននាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ក្រុមហ៊ុនយូនៀនផេយ៍ ជាក្រុមហ៊ុន​ហិរញ្ញវត្ថុអន្តរជាតិ​ធំជាងគេលើពិភពលោក ដែលមានអ្នកកាន់កាប់ប័ណ្ណ រហូតដល់៧ពាន់លានប័ណ្ណ ហើយក្រុមហ៊ុននេះ ក៏មានកាន់ កាប់ ចំណែក​ទីផ្សារធំជាងគេ ក្នុងវិស័យហិរញ្ញវត្ថុអន្តរជាតិផងដែរ។ ដូច្នេះហើយ ការចាប់ដៃគូរអាជីវកម្មជាមួយយូនៀនផេយ៍ លោកបណ្ឌិត អ៊ិន ចាន់នី ជឿជាក់ថា នឹងអាចឲ្យ​ធនាគារអេស៊ីលីដា ពង្រីកខ្លួនកាន់តែធំ ទៅកាន់ទីផ្សារពិភពលោក ដោយមិនចាំបាច់ពង្រីកសាខាការិយាល័យច្រើនបន្ថែមទៀត​នោះឡើយ ។ 

លោកបណ្ឌិតអ៊ិន ចាន់នីបានគូសបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជា​កាន់តែច្រើនឡើង បាននិងកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុ។ ជាក់ស្ដែង តាមរបាយការណ៍របស់ធនាគារពិភពលោក ប្រទេស​កម្ពុជាជាប់​ជាប្រទេស​កំពូល​ទាំង៦ នៅលើពិភពលោក ក្នុងចំណោម​ប្រទេស​មានការរីកលូតលាស់លើវិស័យហិរញ្ញវត្ថុជាងគេ។ ទោះយ៉ាងណា អ្នកជំនាញ​ធនាគារ​រូបនេះ បញ្ជាក់ថា  ទន្ទឹមនឹងការរីកចម្រើននៃវិស័យនេះដែរ ការប្រកួតប្រជែងក៏កើតមានឡើងដែរ តែអ្វីដែលសំខាន់​សម្រាប់ការប្រកួត​ប្រជែងក្នុងវិស័យហិរញ្ញវត្ថុនោះ គឺការប្រកួតប្រជែងទៅលើគុណភាព។

លោក Shuan Ghaidan នាយកគ្រប់គ្រងនៃក្រុមហ៊ុនយូនៀនផេយ៍ អន្តរជាតិ បានមានប្រសាសន៍ថា បច្ចេកវិទ្យាកាន់តែរីកចម្រើន ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ក៏ត្រូវផ្លាស់ប្តូរដែរ ពោលគឺ​ត្រូវ​វិវឌ្ឍខ្លួន​ទៅរក​ប្រតិបត្តិការ​បច្ចេកវិទ្យាហិរញ្ញវត្ថុ ឬហៅថា Fintech ដោយវាទាមទារ​ត្រូវមាន​ការ​ធ្វើពិពិធកម្មជាច្រើន។ តួយ៉ាងត យូនៀនផេយ៍ បានអភិវឌ្ឍន៍ ការទូទាត់តាមរយៈបច្ចេកវិទ្យាថ្មី ដោយប្រើប្រាស់​ប្រព័ន្ធ QR Code ជាដើម។

របាយការណ៍ ពីធនាគារ​អេស៊ីលីដា បានបញ្ជាក់ថា នៅកម្ពុជា កាត​Unionpay គឺត្រូវបានប្រើប្រាស់​ជាង ៨០% ជាមួយនឹង​ម៉ាស៊ីនទូអេធីអឹម និង​មាន​រហូតដល់​៩០% ប្រើប្រាស់​សម្រាប់​ការទូទាត់នានា។

តាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្នមាន​ប្រជាជន​ពេញវ័យ​ប្រមាណ ៦៩ភាគរយ កំពុងទទួលបាន​​ការ​ប្រើប្រាស់សេវា​ហិរញ្ញវត្ថុផ្លូវការ ដែលវា​ឆ្លុះបញ្ចាំង​ឲ្យឃើញពីការ​រីកលូតលាស់​នៃវិស័យ​ហិរញ្ញវត្ថុ​ ដែលបាននិងកំពុងជំរុញ​បង្កើន​នូវបរិយាបន្ន​ហិរញ្ញវត្ថុ​កម្ពុជាកាន់តែប្រសើរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោងផ្ទះតម្លៃទាប របស់រាជរដ្ឋាភិបាលថៃ កំពុងជាប់គាំង ដោយសារតែបញ្ហាប្រាក់កម្ចី

ព័ត៌មាន
យ៉ាងហោចណាស់ មានប្រមាណ ៨០ភាគរយ នៃអ្នកស្នើសុំគម្រោងកម្ចីទិញផ្ទះតម្លៃទាបរបស់រដ្ឋ នៅក្នុងប្រទេសថៃ ត្រូវបានបដិសេធផ្ដល់កម្ចី។ ហើយវាក៏ជាបញ្ហាមួយត្…

ដឹង​ប្រភព​សំរាមផ្លាស្ទិក​ ១៦០០តោន ដែល​នាំចូល​មក​កម្ពុជា​តាម​​ខេត្ត​ព្រះសីហនុ​ហើយ !

ព័ត៌មាន
ព័ត៌មាន​ជំហាន​ដំបូងពីការស៊ើបអង្កេត ឲ្យ​ដឹង​ថា សំរាម​ផ្លាស្ទិក​ប្រមាណ ១៦០០តោន ដែលរកឃើញ​នៅក្នុង​កុងតឺន័រ​ចំនួនជាង ៨០កុងតឺន័រ ដែលត្រូវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ