វិបត្តិអាកាសធាតុពិភពលោកគ្មានសង្ឃឹមដោះស្រាយ

បញ្ហាអាកាសធាតុ៖ ប្រទេសធំៗពិបាកស្រុះស្រួលគ្នាក្នុងការចូលរួមកាត់បន្ថយកំដៅផែនដី


សន្និសីទអង្គការសហប្រជាជាតិស្តីពីអាកាសធាតុ ហៅកាត់ថា ខប២៦ (COP26) បានចាប់ផ្តើមដំណើរការជាផ្លូវការហើយ កាលពីថ្ងៃច័ន្ទទី០១វិច្ឆិកានៅប្រទេសស្កុតឡែន។ នៅថ្ងៃដំបូងនៃសន្និសីទដ៏ធំប្រចាំឆ្នាំមួយនេះ មេដឹកនាំប្រទេសដែលបានទៅចូលរួម ពិសេសមេដឹកនាំប្រទេសធំៗ ហាក់មិនបានផ្តល់ក្តីសង្ឃឹមច្រើននោះទេ ក្នុងការដោះស្រាយបញ្ហាអាកាសធាតុ និងជាពិសេសការកើនឡើងកំដៅផែនដីពីមួយឆ្នាំទៅមួយឆ្នាំ។
សន្និសីទអង្គការសហប្រជាជាតិស្តីអំពីអាកាសធាតុ ហៅកាត់ថា ខប២៦ (COP26) ចាប់ផ្តើមឡើង កាលថ្ងៃទី០១វិច្ឆិកានៅប្រទេសស្កុតឡែន
ដោយ

ក្រុម​ប្រទេស​រីក​ចម្រើន​ខ្លាំង​ទាំង ២០ G20 បាន​ត្រឹមតែ​ប្រកាស​សន្យា តែ​គ្មាន​ភាព​តាំងចិត្ត​ច្បាស់លាស់ គោរព​ធ្វើ​ទៅ​តាម​ការ​សន្យា ក្នុង​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ស្តី​ពី​អាកាសធាតុ​នោះ​ទេ ហើយ​ក៏​ពុំ​មាន​ដាក់​ចេញ​វិធាន​ការណ៍​ណាមួយ​ជាក់ស្តែង​ទាល់តែ​សោះ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​។

សន្និសីទ​អង្គការសហប្រជាជាតិ​ស្តី​ពី​អាកាសធាតុ នៅ​ឆ្នាំ​នេះ​កំពុង​ធ្វើ​ឲ្យ​គេ​មាន​សង្ឃឹម​កាន់តែ​តិចតួច​ទៅ​ៗ ថា​ការ​ដោះស្រាយ​វិបត្តិ​អាកាសធាតុ​អាច​នឹង​មាន​ភាពល្អ​ប្រសើរ ជា​ពិសេស​ការ​កាត់​បន្ថយ​កំ​ដៅ​ផែនដី​តែ​ម្ដង​។ នេះ​ក៏​ដោយសារ​តែ លទ្ធផល ជំនួប​កំពូល​នៃ​ក្រុម​ប្រទេស G20 នៅ​ទីក្រុង​រ៉ូ​ម មិន​បាន​បង្ហាញ​ពី​លទ្ធផល​ផ្លែផ្កា​ច្រើន​នោះ​ដែរ​។

ក្រុម​ប្រទេស G20 បាន​ត្រឹមតែ​ប្រកាស​សន្យា តែ​គ្មាន​ភាព​ច្បាស់លាស់ ថា នឹង​ប្រឹងប្រែង​គោរព​តាម​ការ​សន្យា ក្នុង​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ស្តី​ពី​អាកាសធាតុ​នោះ​ទេ ហើយ​ក៏​ពុំ​មាន​ដាក់​ចេញ​វិធាន​ការណ៍​ណាមួយ​ជាក់ស្តែង​ទាល់តែ​សោះ​។

តួយ៉ាង ទាក់ទង​រឿង​ធ្យូងថ្ម ដែល​ជា​ប្រភព​បញ្ចេញ​ឧស្ម័ន​កាបូ​និក​ខ្លាំង​បំផុត ក្រុម​ប្រទេស​G20 បាន​ត្រឹមតែ​សន្យា​ថា នឹង​ឈប់​ចំណាយ​ប្រាក់​សាងសង់​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម នៅ​តាម​ប្រទេស​ដ៏​ទៃ ខណៈ​ពួ​គ​គេ​មិន​បាន​និយាយ​ពី​រោងចក្រ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ឡើយ​។ ប្រការ​នេះ​បាន​សេចក្តី​ថា ឧស្ម័ន​ពុល​ដែល​ភាយ​ចេញពី​រោងចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម នៅ​តែ​បន្ត​មាន​។

ភាព​អវិជ្ជមាន​មួយ​ផ្សេង​ទៀត​គឺ ប្រទេស​អ្នក​បញ្ចេញ​ឧស្ម័ន​កាបូ​និក​ធំ​ៗ និង​ច្រើន​ជាងគេ ដូច​ជា​ចិន និង​សហរដ្ឋអាមេរិក​ជាដើម មិន​បាន​បង្ហាញ​ផែនការ​ថ្មី​ណាមួយ​នោះ​ទេ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​វិបត្តិ​អាកាសធាតុ​ពិភពលោក​នេះ ដោយ​គេ​គ្រាន់តែ​បាន​សម្អាង​ថា គេ​នឹង​ចាប់ផ្តើម​បញ្ចេញ​សកម្មភាព​ពី​ពេល​នេះ​តទៅ​។

ជាក់ស្តែង ប្រធានាធិបតី​ចិន លោក​ស៊ី ជី​ន​ពីង ដែល​មិន​បាន​ទៅ​ចូលរួម​ប្រជុំ​ផ្ទាល់ បាន​គូសបញ្ជាក់​ស្រ​ដៀង​គ្នា​នឹង​ប្រធានាធិបតី​អា​មេ​រិ​ក ចូ បៃ​ឌិន ដែល​មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​ថា​៖ «​កុំ​បាន​តែ​សន្យា ដល់​ពេល​ដែល​យើង​ត្រូវ​បញ្ចេញ​សកម្មភាព​ពិតប្រាកដ​ហើយ​»​។

ប្រទេស​ធំ​ៗ​ទាំងអស់​នៃ​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តី​ពី​អាកាសធាតុ ហាក់​មិន​មានការ​ស្រុះស្រួល​គ្នា ក្នុង​ការ​ដោះស្រាយ​វិបត្តិ​អាកាសធាតុ​ទាល់តែ​សោះ ដោយ​សង្កេត​ឃើញ​ថា ប្រទេស​មួយ​ចាំ​មើលបំណាំ​ប្រទេស​មួយទៀត និង​បាន​រុញ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ឲ្យ​បញ្ចេញ​សកម្មភាព​។ បើ​ប្រទេស​មួយ​មិន​ធ្វើ ប្រទេស​មួយទៀត​ក៏​មិន​ធ្វើ​ដូច​គ្នា​។ ប្រការ​នេះ​ហើយ ទើបបាន​ជា​មក​ទល់​នឹង​ពេល​នេះ វិបត្តិ​អាកាសធាតុ មិន​ត្រូវ​បាន​ដោះស្រាយ​ជា​ដុំ​កំភួន​អ្វី​សោះ ខណៈ​ផែនដី​នៅ​បន្ត​ឡើង​កំ​ដៅ​ដដែល​។

សូម​បញ្ជាក់​ថា របាយការណ៍​ពី​ក្រុម​អ្នកជំនាញ​ឧតុនិយម​របស់​អង្គការសហប្រជាជាតិ បាន​ឲ្យ​ដឹង​ថា តួលេខ​ក្នុង​ពេល​បច្ចុប្បន្ន ផែនដី​របស់​យើង​នឹង​ឡើង​កំ​ដៅ​ប្រមាណ ២,៧​អង្សា​សេ ទៀត​ពី​ពេល​នេះ ដល់​ឆ្នាំ​២០៥០ ដែល​ជា​កំណើន​សីតុណ្ហភាព​មធ្យម​ខ្ពស់​បំផុត​មួយ​របស់​ផែនដី​៕
None



អត្ថបទបន្ទាប់


ការប្តេជ្ញាចិត្តរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ

ការប្រែប្រួលអាកាសធាតុ គឺជាការគំរាមកំហែងដ៏ធំធេង ដែលយើងទាំងអស់គ្នាប្រឈម ហើយតម្រូវការឱ្យមានការចាត់វិធានការ ក៏កាន់តែក្លាយជាការងារបន្ទាន់…

រដូវរងាខិតចូលមកដល់ ចិនប្រាប់ឲ្យពលរដ្ឋខ្លួនត្រៀមទុកស្បៀងអាហារ និងសម្ភារប្រើប្រាស់

រដ្ឋអំណាចចិន បានប្រាប់ឲ្យពលរដ្ឋរបស់ខ្លួនត្រៀមលក្ខណៈស្តុកទុក សម្ភារប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំងស្បៀងអាហារផងដែរ ក្នុងករណីមានអាសន្នបន្ទាន់ណាមួយក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ