ចិន និងរុស្សី

ចិន និងរុស្សី គ្រោងស្នើ UN ឲ្យដកទណ្ឌកម្មខ្លះចេញពីប្រទេសកូរ៉េខាងជើង


ប្រទេសចិន និងរុស្ស៊ីកំពុងជំរុញក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឱ្យបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង តាមរយៈការព្យាយាមរកដំណោះស្រាយម្តងទៀត ដូចដែលប្រទេសទាំងពីរធ្លាប់បានធ្វើកាលពីឆ្នាំ២០១៩ ដើម្បីលុបចោលការហាមឃាត់លើការនាំចេញគ្រឿងចម្លាក់ អាហារសមុទ្រ និង វាយនភណ្ឌរបស់របបក្រុងព្យុងយ៉ាង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
រូបតំណាង ប្រទេសចិន និងរុស្ស៊ីកំពុងជំរុញក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឱ្យបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង

បើ​យោង​ទៅ​តាម​សេចក្តី​ព្រៀង​ដំណោះស្រាយ​ថ្មី​មួយ​ច្បាប់​បាន​ឲ្យ​ដឹង​ថា ភាគី​ចិន និង​រុ​ស្សី​ចង់​ឲ្យ​សមាជិក​ទាំង​១៥ ទាំង​អចិន្ត្រៃយ៍ និង​មិន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ លុប​ចោល​នូវ​ទណ្ឌកម្ម​លើ​ប្រទេស​កូរ៉េ​ខាងជើង​។

ការ​ចង់​ឲ្យ​ដក​ចេញ​ទណ្ឌកម្ម​ពី​របប​ក្រុង​ព្យុ​ង​យ៉ាងដូច​នេះ ត្រូវ​បាន​ចិន និង​រុ​ស្សី អះអាង​ថា មាន​គោលបំណង​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ស៊ី​វិល និង ដោះស្រាយ​វិបត្តិ​មនុស្សធម៌ នៅ​ក្នុង​ប្រទេស​ដ៏​ឯកោ​មួយ​នេះ​ផង​ដែរ​។

សេចក្តី​ព្រៀង​ដំណោះស្រាយ​ថ្មី​នេះ​ទៀត​សោត ក៏​បាន​ដាក់​បញ្ចូល​មក​វិញ នូវ​សំណើ​ចាស់​ចំនួន​ពីរ ដែល​ស្នើ​ឡើង​ដោយ​ក្រុង​ប៉េ​កាំ​ង និង​ម៉ូ​ស្កូ កាលពី​ឆ្នាំ​២០១៩ ដើម្បី​ដក​បម្រាម​លើ​ជនជាតិ​កូរ៉េ​ខាងជើង​ដែល​ធ្វើការ​នៅ​បរទេស និង​ដក​ការ​ហាមឃាត់ មិន​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​សាងសង់​ផ្លូវដែក និង​ផ្លូវថ្នល់​ឆ្លងកាត់​ឧបទ្វីប​កូរ៉េ​ជាដើម​។

គេ​នៅ​ចាំ​បាន​ថា ចិន​និង​រុ​ស្សី​កាលពី​ឆ្នាំ​២០១៩​បាន​ជួប​ពិភាក្សា​គ្នា ក្រៅផ្លូវការ​ចំនួន​ពីរ​ដង​រួច​មក​ហើយ ដើម្បី​ស្វែងរក​ការ​ដក​ទណ្ឌកម្ម​អន្តរជាតិ​ពី​កូរ៉េ​ខាងជើង តាម​រយៈ​ការ​បង្កើត​ចងក្រង ដំណោះស្រាយ​ជា​លាយលក្ខណ៍អក្សរ​មួយ ប៉ុន្តែ​ដំណោះស្រាយ​នោះ ពុំ​ធ្លាប់​បាន​ដាក់​ជូន​ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដើម្បី​បោះ​ឆ្នោត​នោះ​ទេ​។ រីឯ​សេចក្តី​ព្រៀង​ដំណោះស្រាយ​ថ្មី​នេះ ក៏​ពុំ​ទាន់​បា​នប​ញ្ចូ​ន​ទៅ​ដល់​ដៃ​របស់​ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែរ​។ 

គួរ​ជម្រាប​ថា កូរ៉េ​ខាងជើង​បាន​ស្ថិត​នៅ​ក្រោម​សម្ពាធ​អន្តរជាតិ និង​ទណ្ឌកម្ម​ជា​បន្តបន្ទាប់​របស់​អង្គការសហប្រជាជាតិ ចាប់តាំងពី​ឆ្នាំ ២០០៦​មក​ម្ល៉េះ ដោយសារ​តែ​ភាព​រឹងរូស​របស់​ខ្លួន ក្នុង​ការ​បន្ត​អភិវឌ្ឍន៍​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ ក្បាល​គ្រាប់​មី​ស៊ី​ល និង​ការ​ផ្គើន​សាកល្បង​អាវុធ​ដែល​ខ្លួន​ផលិត​បាន រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​។

សូម​បញ្ជាក់​ថា មាន​តែ​ប្រទេស​ចិន និង​រុ​ស្សី​ប៉ុណ្ណោះ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​កូរ៉េ​ខាងជើង ហើយ​តែងតែ​ចង់​ឲ្យ​ប្រទេស​ដ៏​ឯកោ​មួយ​នេះ ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ពិភពលោក​ឡើង​វិញ និង​ដក​ចេញ​នូវ​រាល់​ទណ្ឌកម្ម​ទាំងឡាយ ដើម្បី​ឲ្យ​ក្រុង​ព្យុ​ង​យ៉ាង ងើប​ចេញពី​វិបត្តិ​ស្បៀងអាហារ  និង​វិបត្តិ​សេដ្ឋកិច្ច​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កោះតៃវ៉ាន់បង្កើនការហ្វឹកហ្វឺនកងកម្លាំងកាន់តែខ្លាំង ចំពេលភាពតានតឹងជាមួយចិនកើនឡើងខ្លាំងមិនធ្លាប់មាន

ព័ត៌មាន
កោះតៃវ៉ាន់បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួននឹងបង្កើនការហ្វឹកហ្វឺនកងកម្លាំងបម្រុងរបស់ខ្លួនកាន់តែខ្លាំងបន្ថែមទៀតនៅឆ្នាំក្រោយនេះ រួមទាំងការពង្រ…

ការប្តេជ្ញាចិត្តរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ

ព័ត៌មាន
ការប្រែប្រួលអាកាសធាតុ គឺជាការគំរាមកំហែងដ៏ធំធេង ដែលយើងទាំងអស់គ្នាប្រឈម ហើយតម្រូវការឱ្យមានការចាត់វិធានការ ក៏កាន់តែក្លាយជាការងារបន្ទាន់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ