វិស័យជលផល

ក្រសួងកសិកម្មស្នើសុំគោលការណ៍ពីសម្តេច ហ៊ុន សែន នាំចូលត្រីត្រឹមតែ៥០%


ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដាក់លិខិតមួយទៅសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំគោលការណ៍ ដាក់លក្ខខណ្ឌដល់អ្នកនាំចូលត្រី ឲ្យនាំចូលត្រីពីក្រៅប្រទេសត្រឹម៥០% និងត្រូវប្រមូលទិញត្រីពីទីផ្សារក្នុងស្រុកឲ្យបាន៥០%ដែរ ដើម្បីជួយដោះស្រាយបញ្ហាត្រីចាល់នៅកម្ពុជា។ បច្ចុប្បន្ន ក្រសួងកសិកម្ម កំពុងរង់ចាំការសម្រេចពីប្រមុខរាជរដ្ឋាភិបាល ចំពោះសំណើនេះនៅឡើយ។
កសិដ្ឋាន​ចិញ្ចឹម​ត្រីនៅកម្ពុជា កំពុងចាល់ត្រី​លក់មិនចេញ
ដោយ

កាលពី​ថ្ងៃ​ទី​១៨ ខែមីនា ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​សរសេរ​លិខិត​មួយ​ច្បាប់ ជូន​ទៅ​កាន់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា ដើម្បី​សុំ​គោលការណ៍​ក្នុង​ការ​កាត់​បន្ថយ​ការ​នាំ​ចូល​ត្រី​ពី​ក្រៅប្រទេស​។ ការ​ស្នើ​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ជំរុញ​ការ​ប្រើប្រាស់​ផលិតផល​ត្រី​នៅ​កម្ពុជា ដែល​កំពុង​ជួប​បញ្ហា​ខ្វះ​ទីផ្សារ​។ នេះ​បើ​យោង​តាម​លិខិត​មួយ​របស់​ក្រសួងកសិកម្ម​។

តាម​រយៈ​លិខិត​ដដែល​នេះ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​លើក​ឡើង​ថា​៖«​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ដែល​បាន​និង​កំពុង​កើត​មាន​ចំពោះ​វា​រី​វប្បករ​ក្នុងស្រុក ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សូម​គោរព​ស្នើ​សុំ​សម្តេច​តេ​ជោ សុំ​ដាក់​លក្ខខណ្ឌ​ដល់​អាជីវករ ដែល​មាន​បំណង​នាំ​ចូល​ផល ផលិតផល​ជលផល ត្រូវ​ចូលរួម​ប្រមូល​ទិញ​ផល​វារីវប្បកម្ម ដែល​កំពុង​ផលិត​បាន និង​ជន់​ជោរ​នៅ​លើ​ទីផ្សារ​ក្នុងស្រុក​ពី​វា​រី​វប្បករ​ចំនួន​៥០%​និង​អនុញ្ញាត​ឲ្យ​នាំ​ចូល​ចំនួន​៥០%»​។ 

ឯកឧត្តម វេ​ង សា​ខុន កត់សម្គាល់​ឃើញ​ថា ក្រោយ​ក្រសួងកសិកម្ម​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ក្នុង​ការ​ជំរុញ​វិស័យ​វារីវប្បកម្ម​ប្រកបដោយ​ប្រសិទ្ធិ​ភាព​កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​២០២០ ការ​ចិញ្ចឹម​ត្រី​នៅ​កម្ពុជា​មានការ​ផុសផុល​ជា​ខ្លាំង និង​ជំរុញ​ឲ្យ​ផល​វារីវប្បកម្ម​នៅ​ឆ្នាំ​នេះ មានការ​កើនឡើង​ប្រមាណ​៣០% បើ​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ ដែល​ជួយ​ឲ្យ​ផលិតផល​ត្រី​កម្ពុជា​អាច​ផ្គត់ផ្គង់​ទីផ្សារ​បាន​មួយ​កម្រិត​ទៀត​។ 

ឯកឧត្តម​បាន​បន្ថែម​ថា​៖«​ផល​ត្រី​ស្តុក​ក្នុងស្រុក​របស់​វា​រី​វប្បករ​ក៏​មានការ​ជន់​ជោរ ជួប​បញ្ហា​ទីផ្សារ ក៏​ដូច​ជា​ពិបាក​ប្រកួតប្រជែង​ជាមួយ​ផលិតផល​ជលផល​នាំ​ចូល ដោយសារ​ថ្លៃដើម​ផលិត ពិសេស​ថ្លៃ​ផលិត​ចំណី​ត្រី បាន​ធ្វើ​ឲ្យ​វា​រី​វប្បករ​ជួប​ការ​លំបាក​ក្នុង​ការ​បង្កើន​ការ​វិនិយោគ​លើ​ផ្នែក​វារីវប្បកម្ម​»​។ យ៉ាងណា​ក៏​ដោយ​ចុះ ការ​ស្នើ​សុំ​នេះ មិន​ទាន់​មានការ​ឆ្លើយ​តប​ពី សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅឡើយ​ទេរ​ហូត​មក​ពេល​នេះ​។

បើ​តាម​របាយការណ៍​របស់​សមាគម​វារីវប្បកម្ម​កម្ពុជា​កាលពីដើម​ខែមីនា​នេះ​បាន​ឲ្យ​ដឹង​ថា កម្ពុជា​មាន​ទិន្នផល​ត្រី​ដែល​ល្មម​ចាប់​ជាង​៩​ពាន់​តោន​។ ក្នុង​នោះ ភាគច្រើន​ជា​ត្រី​ប្រា ត្រី​ពោរ​, ត្រី​ឆ្តោ និង​ត្រី​អណ្តែង​ជាដើម​៕

None



អត្ថបទបន្ទាប់


អ្នកជំនាញថា ការបន្ធូរបន្ថយចំពោះអ្នកទិញអចលនវត្ថុបង់រំលស់ មានទាំងផលវិជ្ជមាន និងអវិជ្ជមាន

ក្រុមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ មើលឃើញថា ការអំពាវនាវឲ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនវត្ថុបន្ធូរបន្ថយចំពោះអ្នកទិញអចលនវត្ថុនៅអំឡុងពេលដ៏លំបាកនៃក…

យោធាភូមាចោទបាតុករថាបង្កចលាចលខណៈលោកខាងលិចបន្តដាក់ទណ្ឌកម្មកាន់តែខ្លាំង

ក្នុងសន្និសិទសារព័ត៌មួយនៅរដ្ឋធានីណៃពីដោរប្រទេសភូមា អ្នកនាំពាក្យរបស់ក្រុមយោធាភូមាបានចោទ និងទម្លាក់កំហុសទៅលើពលរដ្ឋ ដែលធ្វើបាតុកម្មអស់ជាង២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ