ការនាំចេញម្រេច និងផលិតផលកសិកម្ម

ម្រេច និងផលិតផលកសិកម្មដទៃទៀតកំពុងត្រូវបានវិស័យឯកជនជំរុញនាំចេញកាន់ទីផ្សារមជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង


សហព័ន្ធម្រេច និង គ្រឿងទេសកម្ពុជា (CPSF) កំពុងរៀបចំសម្របសម្រួលក្រុមហ៊ុនចំនួន២៥ ដើម្បីបើកឱកាសទីផ្សារនាំចេញម្រេច និងផលិតផលកសិកម្មជាច្រើនទៀតទៅកាន់ទីផ្សារមជ្ឈឹមបូព៌ា និង អាហ្វ្រិកខាងជើង តាមរយៈការដាក់លក់នៅលើប្រព័ន្ធអនឡាញ។ ការជំរុញទីផ្សារអនឡាញនេះ មិនត្រឹមតែជួយពង្រីកទីផ្សារសម្រាប់ផលិតផលកសិកម្មរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែ វាក៏ជួយជំរុញលើកកម្ពស់ផលិតផលខ្មែរនៅលើទីផ្សារអន្តរជាតិផងដែរ។
ទិន្នផលម្រេចកំពត រូបភាព៖ សមាគមន៍ម្រេចកំពតកម្ពុជា​

បច្ចុប្បន្ន​កម្ពុជា នៅ​តែ​ពឹងផ្អែក​វៀតណាម​ខ្លាំង សម្រាប់​ការ​នាំ​ចេញ​ផលិតផល​ម្រេច និង​ផលិតកម្ម​កសិកម្ម​ដទៃ​ទៀត​។ ទាក់ទិន​បញ្ហា​នេះ ប្រធាន​សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា លោក ម៉ាក់ នី យល់​ថា កម្ពុជា គួរតែ​ពង្រីក​ទីផ្សារ​កសិកម្ម​បន្ថែម មិន​ត្រូវ​ពឹងផ្អែក​តែ​លើ​ទីផ្សារ​វៀតណាម​នោះ​ទេ​។

បើ​តាម​លោក ម៉ាក់ នី បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស ថា ផ្លេ​ត​ហ្វ​ម ដែល​ខាង​សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា បាន​ធ្វើ​សម្រាប់​ជំរុញ​ការ​នាំ​ចេញ​ម្រេច និង​កសិផល​ខ្មែរ​ដទៃ​ទៀត​នោះ គឺជា​លក្ខណៈ​អន​ឡាញ ដោយ​ផ្ដោត​សំខាន់​លើ​ទីផ្សារ​ប្រទេស​ម​ជ្ឈឹ​ម​បូព៌ា និង​អាហ្វ្រិក​ខាងជើង​។ លោក ម៉ាក់ នី បន្ថែម​ថា ការ​ដាក់​លក់​ផលិតផល​កសិកម្ម​នៅ​តាម​អន​ឡាញ​នេះ នឹង​ជួយ​បើកឱកាស​ទីផ្សារ​ផលិតផល​កសិកម្ម​កម្ពុជា ព្រោះ​ម​ជ្ឈឹ​ម​បូព៌ា និង​អាហ្វ្រិក​ខាងជើង ជា​ប្រទេស​ដែល​មាន​តម្រូវការ​ច្រើន​។

យ៉ាងណា​ក៏​ដោយ ប្រធាន​សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា រូប​នេះ បញ្ជាក់​ថា ដំណើរការ​នេះ ទើបតែ​ចាប់ផ្ដើម​ក៏​ពិតមែន តែ​លោក​មាន​ក្ដី​រំពឹង​ខ្ពស់ ក្នុង​ការ​លើកកម្ពស់​ផលិតផល​កសិកម្ម​ខ្មែរ​។ លោក ម៉ាក់ នី បញ្ជាក់​ថា ផលិតផល​កសិកម្ម ដែល​សហព័ន្ធ​គ្រោង​ដាក់​លក់​លើ​អន​ឡាញ មាន​ផលិតកម្ម​កសិកម្មសរីរាង្គ និង​សុវត្ថិភាព ជា​ច្រើន​មុខ មិនមែន​មាន​តែ​ផលិតផល​ម្រេច នោះ​ទេ​។ ដោយឡែក ចំពោះ​ផលិតផល​ម្រេច ដែល​គ្រោង​នឹង​ដាក់​លក់​សម្រាប់​នាំ​ចេញ​ទៅ​ម​ជ្ឈឹ​ម​បូព៌ា និង​អាហ្វ្រិក​ខាងជើង គឺជា​ផលិតផល​ម្រេច​ទូទៅ មិនមែន​សំដៅ​តែ​លើ​ម្រេច​ប្រភេទ GI នោះ​ឡើយ​។

បើ​តាម​លោក សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា វិបត្តិ​កូ​វី​ដ​-១៩ បាន​ធ្វើ​ឱ្យ​តម្លៃ​ម្រេច ធ្លាក់​ចុះ​មួយ​រយៈ​មែន ប៉ុន្ដែ​រហូត​បច្ចុប្បន្ន​នេះ តម្លៃ​ម្រេច​ហាក់​ប្រសើរ​ឡើង​វិញ​ហើយ​។ ម្រេច​ឆ្នាំ​នេះ មាន​តម្លៃ​រហូត ១​ម៉ឺន​៥​ពាន់​រៀល ក្នុង​មួយ​គីឡូក្រាម ខណៈ​ឆ្នាំ​មុន ម្រេច​មាន​តម្លៃ​ត្រឹមតែ ១​ម៉ឺន​រៀល ក្នុង​មួយ​គីឡូក្រាម ប៉ុណ្ណោះ​។

យោង​តាម​របាយការណ៍​នាំ​ចេញ​ផលិតផល​កសិកម្ម​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០២១ កម្ពុជា បាន​នាំ​ចេញ​ម្រេច សរុប​ជាង ១​ម៉ឺន​៤​ពាន់​តោន ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។ ក្នុង​នោះ ប្រទេស​វៀតណាម ជាទី​ផ្សារ​ធំ​ជាងគេ គឺ​មាន​ជាង​៩០%​ទៅ​ហើយ​៕

អត្ថបទ៖ ខន ណារី

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមម្ចាស់អាជីវកម្មហាងកាហ្វេធំៗនៅកម្ពុជា៖ ទោះចំណូលធ្លាក់ចុះ តែអាជីវកម្មនេះនៅតែឈរជើងរឹងមាំ

ព័ត៌មាន
អាជីវកម្មហាងកាហ្វេកាលពីមុនពេលកូវីដ-១៩ ផ្ទុះរីករាលដាលឆ្លងចូលក្នុងសហគមន៍ បានរីកដុះដាលយ៉ាងខ្លាំង។ ប៉ុន្ដែ ចាប់តាំងពីមានកូវី-១៩ រាតត្បាត…

គម្រោង«ភូមិកីឡដ្ឋាន» និងធនាគារ ហ្វីលីព ចុះកិច្ចសហប្រតិបត្តិការផ្ដល់ឥណទានឆ្លាតវៃ ដល់អតិថិជន

ព័ត៌មាន
គម្រោង«ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ» របស់អ្នកឧកញ៉ា សៀ ឬទ្ធី និងធនាគារ ហ្វីលីព បានចុះកិច្ចសហប្រតិបត្តិការផ្ដល់ឥណទានឆ្លាតវៃ ដល់អតិថិជន។ ពិធីន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ