គោលបំណងនៃការផ្ដល់ឥណទានឆ្លាតវៃ របស់គម្រោង«ភូមិកីឡដ្ឋាន»
និងធនាគារ ហ្វីលីព គឺដើម្បីជួយសម្រួលដល់អតិថិជន ដែលមានបំណងវិនិយោគទិញផ្ទះ
និងខុនដូរបស់គម្រោង ឱ្យកាន់តែមានភាពងាយស្រួល និងទទួលបានឥណទានដែលល្អបំផុត។
ឥណទានឆ្លាតវៃ
គឺជាកម្ចីពីធនាគារដែលអតិថិជនពុំចាំបាច់មានទ្រព្យបញ្ចាំនោះទេ។ អតិថិជន
គ្រាន់តែចុះកិច្ចសន្យាទិញ-លក់ ជាមួយគម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ
ជាការស្រេច ពិសេស សម្រាប់អតិថិជន ដែលទិញខុនដូ។
សូមបញ្ជាក់ថា ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ
មានទីតាំងស្ថិតនៅជាប់នឹងពហុកីឡដ្ឋានជាតិ«មរតកតេជោ»
ដែលជាទីតាំងកំពុងអភិវឌ្ឍន៍ឥតឈប់ឈរនៅភាគខាងជើងរាជធានីភ្នំពេញ។ គម្រោងនេះ
នឹងផ្ដល់ជូននូវលំនៅឋានប្រណីតបែបស៊ីវិស័យ ស្ដង់ដារនៃការរស់នៅខ្ពស់
ស្ថាបត្យកម្មទំនើប តម្លៃសមរម្យ រួមជាមួយនឹងបរិយាកាសកីឡាស្រស់ស្រាយ
ប្រកបដោយផាសុខភាព៕
© 2024 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ ខេមបូណូមីស។ សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ 089 777 076។