តម្លៃប្រេងឆៅហក់ឡើងខ្ពស់

តម្លៃប្រេងឆៅហក់ឡើងខ្ពស់បំផុតនៅរយៈពេល ៧ឆ្នាំចុងក្រោយនេះ ក្រោយមានផលរំខានលើការផ្គត់ផ្គង់


តម្លៃប្រេងនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានឡើងដល់កម្រិតខ្ពស់ខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង៧ឆ្នាំកន្លងមកនេះ ដោយសារតែមានការព្រួយបារម្ភអំពីលទ្ធភាពនៃការកើតមានការឈ្លានពានរបស់រុស្សីទៅលើប្រទេសអ៊ុយក្រែន ដែលបញ្ហានេះអាចបង្កឱ្យមានទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់ហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ទៅលើប្រទេសរុស្ស៊ី ដែលនឹងរំខានដល់ការនាំចេញពីប្រទេសផលិតកំពូលៗរបស់ពិភពលោក នៅគ្រាដែលទីផ្សារកំពុងស្ថិតនៅក្នុងស្ថាភាពតឹងតែងរួចទៅហើយនោះ។ នេះបើតាមការចុះផ្សាយរបស់សារព៌ត័មានReuters ។
តម្លៃទីផ្សារប្រេងឆៅពិភពលោកដើមឆ្នាំ២០២២

តម្លៃប្រេងឆៅ​នៅទីផ្សារអង់គ្លេស​នៅ​ថ្ងៃចន្ទ ទី ១៤ កុម្ភ មានដល់ទៅ ៩៥ ដុល្លារ ៥៦ សេន ក្នុងមួយធុងបារ៉ែល កើនឡើង១ ដុល្លារ ១២ សេន បន្ថែមទៀត ជាកំណើនមួយខ្ពស់បំផុត​គិតក្នុងរយៈពេលជាង៧ឆ្នាំមកនេះ។ ក្នុងនោះផងដែរប្រេងឆៅធ្លាប់បានកើនឡើងដល់តម្លៃប្រមាណជាង ៩៦ដុល្លារ ១៦ សេន ជាតម្លៃខ្ពស់ខ្លាំង ចាប់តាំងពីខែតុលា ឆ្នាំ ២០១៤ ។ ប្រេងឆៅអាមេរិក ក៏បានកើនឡើង​បានកើនឡើង១ ដុល្លារ២៨ សេនទៀតផងដែរនាំឲ្យតម្លៃប្រេង​កើនដល់ ៩៤ ដុល្លារ ៣៨ សេនក្នុងមួយធុងបារ៉ែល។

បន្ទាប់ពី ការលើកឡើងរបស់សហរដ្ឋអាមេរិក អំពីការឈានទៅដល់ការ​វាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន បានធ្វើឱ្យទីផ្សារហិរញ្ញវត្ថុពិភពលោកមានភាពរកាំរកូស និងបង្កឲ្យមានក្ដីបារម្ភកាន់តែខ្លាំងទៅលើទីផ្សារប្រេងឆៅដូចគ្នាដែរ។ ក្រុមអ្នកវិភាគទីផ្សារ​ប្រេង​ឆៅ​ បាននិយាយថា ក្នុងករណី​ចលនាកងទ័ព​កើតឡើង ប្រេងឆៅនឹងមានតម្លៃកើនឡើងលើស​ ១០០ដុល្លារក្នុងមួយធុងបារ៉ែល។ អ្នកជំនាញព្រមានថា បញ្ហា​នៅអ៊ុយក្រែននេះ នៅតែជាបញ្ហាដ៏រសើប ដែលនឹងធ្វើឲ្យ​តម្លៃប្រេង​មានការប្រែប្រួលខ្លាំងនៅលើទីផ្សារ។ 

ភាពតានតឹងបានកើតឡើងនៅពេលដែលអង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួនដែលគេស្គាល់ថា OPEC+ ​បានជួយបញ្ហា​ក្នុងការ​​បង្កើនផលិតកម្មប្រេង​ចំនួន ៤ សែនបារ៉ែលក្នុងមួយថ្ងៃ រហូតដល់ខែមីនា ទៅតាមអ្វីដែលខ្លួនធ្លាប់បានសន្យាកាលពីមុន។

បញ្ហា​ផលិតកម្មប្រេងក៏ត្រូវបានគេមើលឃើញ​នឹងអាចជាកត្តាជំរុញឲ្យតម្លៃប្រេង​កើនឡើង​កាន់តែខ្ពស់ផងដែរ ។

សូមបញ្ជាក់ថា បញ្ហា​ប្រេងឡើងថ្លៃ កំពុង​រុញឲ្យ​អតិផរណា​កំពុង​ប៉ោងឡើងកាន់តែខ្លាំងនៅទូទាំងពិភពលោក ដែលជាក្ដីបារម្ភមួយ​​អាចបង្កផលប៉ះពាល់​ទៅដល់​ការលូតលាស់នៃកំណើនសេដ្ឋកិច្ចពិភពលោក​នៅឆ្នាំ២០២២នេះផងដែរ៕

អត្ថបទ វ៉ាន់ ស្រីរ័ត្ន 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកបន្តអំពាវនាវឲ្យកូរ៉េខាងជើងវិលចូលតុចរចា ប៉ុន្ដែឆ្លៀតថ្កោលទោសការសាកល្បងមីស៊ីលថា ជាការចង់បង្ករឿង

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសអាមេរិក លោកអាន់តូ នីប្លីងខេន កាលពីថ្ងៃនាចុងសប្តាហ៍មុនបានបើកកិច្ចប្រជុំមួយនៅកោះហាវ៉ៃ ជាមួយសមាភាគីជប៉ុន និងកូរ៉េខាង…

កត្តាអ្វីជំរុញឲ្យសហរដ្ឋអាមេរិកផ្អាកការនាំចូលផ្លែបឺរពីម៉ិចស៊ិកូ?

ព័ត៌មាន
សហរដ្ឋអាមេរិកថ្មីៗនេះ បានសម្រេចចិត្តផ្អាកការនាំចូលផ្លែបឺរជាបណ្តោះអាសន្នពីប្រទេស ពីរដ្ឋមួយចំនួននៅភាគខាងលិចនៃប្រទេសម៉ិចស៊ិកូ ក្រោមហេតុផលកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ