កន្លងមក ភាគទុកនិករបស់មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មានចំនួន៥ រួមមាន៖ ១. Agora Microfinance N.V(AMNV) ២. Rural Impulse Fund II S.A SICAV-FIS(RIF II) ៣. PROPARCO ៤. មូលនិធិអភិវឌ្ឍន៍កម្ពុជា-ឡាវ(CLDF) ៥. សមាគបុគ្គលិក អេ អឹម ខេ(AMK-SA។ ដោយឡែក ភាគទុនិកដែលបានផុតអណត្តិជាមួយមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ រួមមាន៖ RIF II PROPARCO និង CLDF ដោយជំនួសនូវភាគទុនិកថ្មី គឺធនាគារ SCSB។
លោក គា បូរាណ ប្រធាននាយកប្រតិបត្តិមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានលើកឡើងថា ការជ្រើសរើសយកធនាគារ SCSB នេះ ពីព្រោះ លោកជឿជាក់យ៉ាងមុតមាំថា ធនាគារមួយនេះ មានប្រភពទុនច្រើន និងសាកសមដែលអាចធ្វើឲ្យ អេ អឹម ខេ មានការរីកចម្រើនជាបន្តបន្ទាប់។
លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «នៅពេលយើងមានប្រភពទុនធំ និងមានអ្នកជំនាញចាំជួយ អេ អឹម ខេ នឹងមានឱកាសកាន់តែច្រើនក្នុងការពង្រីកអាជីវកម្ម របស់ខ្លួនដែលធ្វើឲ្យផលិតផល និងសេវាកម្មរបស់យើងមានភាពសម្បូរបែបជូនដល់អតិថិជនទូទៅ ជាពិសេសប្រជាជនដែលរស់នៅជនបទ មានឱកាសគ្រប់ៗគ្នាក្នុងការប្រើប្រាស់ផលិតផល និងសេវាហិរញ្ញវត្ថុ អេ អឹម ខេ ដើម្បីធ្វើឲ្យជីវភាពគាត់មានភាពប្រសើរឡើង»។
លោក John Yung សមាជិកក្រុមប្រឹក្សាភិបាល EVP&CIO នៃធនាគារ SCSB បានឲ្យដឹងថា មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាតំណាងការិយាល័យធនាគារ អេស ស៊ី អេស ប៊ី នៅក្រៅប្រទេស ហើយលោករីករាយក្នុងសហការជាមួយ AMK ដើម្បីអភិវឌ្ឍន៍នៅកម្ពុជានៅពេលអនាគត។
លោកអត្ថាធិប្បាយយ៉ាងដូច្នេះថា៖ «ជាមួយនឹងបំណងប្រាថ្នាដើម្បីជួយសង្គម គាំទ្រលើវិស័យឧស្សាហកម្ម និងលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ ដែលជាការងារស្នូលរបស់ SCSB ដើម្បីបម្រើអតិថិជន ដែលពុំមានលទ្ធភាពប្រើសេវាធនាគារ ដែលជាមូលហេតុធ្វើឲ្យ SCSB រីកចម្រើនដល់សព្វថ្ងៃ។ ធនាគារ SCSB បានមើលឃើញពីភាពដូចគ្នារវាង SCSB ពេលយើងចាប់ផ្តើមជាធនាគារដំបូង និងអេ អឹម ខេ បច្ចុប្បន្ន។ ធនាគារ SCSB មានការជឿជាក់លើទស្សនវិស័យ បេសកកម្ម គុណតម្លៃ និងយុទ្ធសាស្រ្ត របស់ អេ អឹម ខេ ដែលជាមូលដ្ឋានគ្រឹះបន្ថែម សម្រាប់ SCSB ក្នុងការជំរុញឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ កាន់តែរីកចម្រើន»៕