អត្ថបទ​ពាណិជ្ជកម្ម

ចំណេញ​រហូត​ដល់ ៥៥,០០០​ដុល្លារ ពី​ហ្សបហោស៍​ក្លាស៊ិក ក្នុង​គម្រោង​ដឹស្តា ដាយមិន (ផ្លូវ៦០​ម៉ែត្រ)


ការ​អភិវឌ្ឍ​សំណង់​លំនៅដ្ឋាន​រីកដុះ​ដាល​ឥត​ឈប់ឈរ សឹង​តែ​គ្រប់​តំបន់​ក្នុង​ទីក្រុង​ភ្នំពេញ ស្រប​ពេល​ដែល​តម្រូវការ​លំនៅដ្ឋាន​កំពុង​មាន​ការ​កើន​ឡើង។ ក្នុង​នោះ​ខណ្ឌ​មានជ័យ ដែល​រួម​មាន​សង្កាត់​ស្ទឹង​មានជ័យ បឹងទំពុន ចាក់​អង្រែ​លើ និង​ចាក់​អង្រែ​ក្រោម មាន​សន្ទុះ​​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយ​នេះ។
ហ្សបហោស៍ ក្លាស៊ិក ក្នុង​គម្រោង​បុរី ប៉េង ហួត ដឹស្តា ដាយមិន (ផ្លូវ ៦០​ម៉ែត្រ)
ដោយ

ងាក​មក​មើល​វិសាលភាព​តំបន់​ចាក់​អង្រែក្រោម ក្នុង​ខណ្ឌ​មាន​ជ័យ​ឯ​នេះ​វិញ កំពុង​មាន​សន្ទុះ​អភិវឌ្ឍន៍​ខ្លាំង ទាំង​ផ្នែក​សំណង់​លំនៅដ្ឋាន និង​វិស័យ​ពាណិជ្ជកម្ម ជាមួយ​នឹង​ការ​រៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​ធំ​ខ្វាត់​ខ្វែង ខណៈ​​ដែល​មហា​វិថី​សម្តេច​ហ៊ុន សែន (ផ្លូវ​៦០​ម៉ែត្រ) ដែល​ទើប​តែ​ស្ថាបនា​រួច នឹង​ក្លាយ​ទៅ​ជា​មហាវិថី​ពាណិជ្ជកម្ម​ដោយ​រត់កាត់​តាម​តំបន់​ដែល​កំពុង​មាន​ការ​អភិវឌ្ឍ​យ៉ាង​គគ្រឹក​គគ្រេង​នេះ។ 

គម្រោង​សំណង់​លំនៅដ្ឋាន​បាន​លេច​ចេញ​ឡើង​យ៉ាង​ឆាប់​រហ័ស នឹង​បង្កើត​បាន​ជា​ទីក្រុង​រណប នា​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ។

គម្រោង​អភិវឌ្ឍ​ចម្រុះ​របស់​បុរី ប៉េង ហួត ដឹស្តា ដាយមិន ក៏​បាន​បង្ហាញ​វត្តមាន និង​រួម​ចំណែក​ក្នុង​គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ​សម្បើម​នេះ​ផង​ដែរ។ ក្នុង​គម្រោង​នេះ​ទាំង​មូល មាន​វិសាលភាព​លើ​ផ្ទៃ​ដី​ប្រមាណជា ៤០ ហិកតា នៅ​ជាប់​មហាវិថី សម្តេច​តេជោ ហ៊ុន សែន (៦០​ម៉ែត្រ) តែ​ម្តង ជា​គម្រោង​មួយ​ដែល​បែងចែក​ជា​តំបន់​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម និង​តំបន់​សម្រាប់​ស្នាក់នៅ​ផងដែរ។ 

គម្រោង​អភិវឌ្ឍ​ចម្រុះ​របស់​បុរី ប៉េង ហួត ដឹស្តា ដាយមិន (ផ្លូវ ៦០​ម៉ែត្រ)

សម្រាប់​តំបន់​ពាណិជ្ជកម្ម ក្នុង​គម្រោង​ដ៏​ធំ​នេះ ក៏​នឹង​ក្លាយ​ជា​ទីប្រជុំជន​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​ក្នុង​តំបន់​ចាក់​អង្រែ​ក្រោម ដែល​រួមមាន​ទាំង​ផ្សារ​ទំនើប ភីអេច ដាយ​មិន​ផ្លេស (PH Diamond Place) សាល​សន្នីសីទ និង​អគារ​ពាណិជ្ជកម្ម​តែ​មួយ​គត់ នឹង​ផ្តល់​ជូន​លោកអ្នក​នូវ​ការ​កម្សាន្ត និង​ជម្រើស​ហាង​ទំនិញ សេវាកម្ម​រាប់​រយ​ប្រភេទ ពី ហ្សបហោស៍ ដែល​ជា​គេហដ្ឋាន​សម្រាប់​អាជីវកម្ម​ផងដែរ។ 

ហ្សបហោស៍​ក្លាស៊ិក បាន​រចនា​ឡើង​យ៉ាង​ល្អ​ឥត​ខ្ចោះ ឈរ​លើ​គុណភាព​និង​សោភ័ណ​ភាព ដែល​មាន​ការ​រួម​បញ្ចូល​នូវ​រចនាបថ​បែប​ខ្មែរ​និង​អឺរ៉ុប ដែល​មាន​បន្ទប់​គេង៤ បន្ទប់​ទឹក​៥ ព្រមទាំង​បរិវេណ​ទទួល​ភ្ញៀវ ដែល​មាន​បរិយាកាស​ស្រស់ស្រាយ កន្លែង​ទទួល​ទាន​អាហារ បន្ទប់​ចម្អិន​អាហារ និង​កន្លែង​ចត​រថយន្ត​ធំ​ទូលាយ ដែល​ស័ក្តិសម​បំផុត​សម្រាប់​ការ​រស់នៅ​និង​ប្រកប​អាជីវកម្ម​របស់​លោក​អ្នក ដែល​មាន​ទីតាំង​ទល់​មុខ​ផ្សារ​ទំនើប ភីអេច ដាយមិនផ្លេស (PH Diamond Place) ផ្ទាល់​តែ​ម្តង។

ហ្សបហោស៍ ក្លាស៊ិក ក្នុង​គម្រោង​បុរី ប៉េង ហួត ដឹស្តា ដាយមិន ចាប់​ផ្តើម​បើក​លក់​​ពី​ថ្ងៃ​នេះ​ត​ទៅ​ហើយ ជាមួយ​នឹង​ការ​បញ្ចុះ​តម្លៃ​ពិសេស​រហូត​ដល់ ៥៥,០០០​ដុល្លារ ដែល​មាន​​សុពលភាព​ត្រឹម​ដំណាច់​ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ តែ​ប៉ុណ្ណោះ។ 

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទូរស័ព្ទ​លេខ 015 90 6789 Email: [email protected] ឬ ចូល​ទៅ​កាន់​គេហទំព័រ Facebook: www.facebook.com/boreypenghuothgroup ឬ​អាច​អញ្ជើញ​មក​សាកសួរ​ព័ត៌មាន ពី​គ្រប់​ការិយាល័យ​លក់ ដែល​មាន​ទីតាំង​ក្បែរ​លោក​អ្នក រៀង​រាល់​ម៉ោង​ធ្វើការ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន តូតាល់ បើក​ស្ថានីយ​៤​កន្លែង​បន្ថែម​ ដើម្បី​ប្រារព្ធ​​​វត្តមាន​២៥​ឆ្នាំ​​​នៅ​កម្ពុជា

ព័ត៌មាន
ក្រុមហ៊ុ​ន ​តូតាល់ កម្ពុជា ប្រារព្ធ​ពិធី​សម្ពោធ​ស្ថានីយ​ប្រេង​ឥន្ធនៈ ៤​កន្លែង​ថ្មីទៀត នៅ​រាជ​ធានី​ភ្នំពេញ ថ្មីៗនេះ ដើម្បី​អបអរ​សាទរ​ខួប​ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ