អត្ថបទពាណិជ្ជកម្ម

អេ អឹម ខេ ដាក់ឲ្យប្រើប្រាស់ កាតឥណពន្ធ UnionPay ដែលបានបំពាក់មុខងារសុវត្ថិភាព ជាមួយភាពងាយស្រួល


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នាថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៣ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា បានចាប់ដៃគូសហការជាមួយ UnionPay ដើម្បីប្រកាសជាផ្លូវការនូវផលិតផលថ្មីរបស់ខ្លួនគឺ "កាតឥណពន្ធ UnionPay របស់ អេ អឹម ខេ" ។ កាតឥណពន្ធ UnionPay របស់ អេ អឹម ខេ មានសុវតិ្ថភាពខ្ពស់ដោយបានភ្ជាប់ជាមួយនឹងឈីប EMV card និងតម្រូវឲ្យមានការបញ្ជាក់គ្រប់ការទូទាត់។ កាតឥណពន្ធ UnionPay របស់ អេ អឹម ខេ គឺទាមទារលេខកូដ 6 ខ្ទង់ ដើម្បីប្រាកដថាទឹកប្រាក់របស់អ្នកនឹងមានសុវត្ថិភាពជានិច្ច។
អេ អឹម ខេ ដាក់ឲ្យប្រើប្រាស់ កាតឥណពន្ធ UnionPay ដែលបានបំពាក់មុខងារសុវត្ថិភាព ជាមួយភាពងាយស្រួល
ដោយ

កាតឥណពន្ធ UnionPay របស់ អេ អឹម ខេ គឺជាដំណោះស្រាយទូទាត់ទំនើប និងងាយស្រួល ដែលអាចឲ្យ​អតិថិជនទូទាត់​ជាមួយបណ្ដាញរបស់ UnionPay មានជាង 63.5 ពាន់លានហាង និង 1.76 ពាន់លាន ATM ទូទាំងពិភពលោក ក៏ដូចជាស្ទើរគ្រប់ម៉ាស៊ីនដកប្រាក់ ATM និងម៉ាស៊ីនគិតប្រាក់ POS ក្នុងប្រទេសចិន។ ក្នុងប្រទេសកម្ពុជា លោកអ្នកអាច​ទូទាត់ជាមួយបច្ចេកវិទ្យា Contactless នៅហាងជាង ៩០% ក៏ដូចជាទិញទំនិញតាមគេហទំព័រអនឡាញទូទាំងពិភពលោក។

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានមានប្រសាសន៍ថា “ដើម្បីបំពេញតម្រូវការរបស់អតិថិជន អេ អឹម ខេ បានដាក់ឲ្យដំណើរការនូវកាតឥណពន្ធ UnionPay (AMK UPI Debit card) នៅថ្ងៃនេះ ដែលកាតមានចំនួន ៣ ប្រភេទ ក្នុងនោះមាន កាតឥណពន្ធងាយស្រួល កាតឥណពន្ធសំណាង និងកាតឥណពន្ធប្រណិត។ កាតឥណពន្ធ UnionPay របស់ អេ អឹម ខេ មានភាពងាយស្រួល មិនសាំញ៉ាំស្រួលប្រើ និងមានសុវត្ថិភាពខ្ពស់ ក្នុងការទូទាត់តាមរយៈ ម៉ាស៊ីនឆូតកាត POS គេហទំព័រអនឡាញ (e-commerce platform) ក៏ដូចជាដកប្រាក់ពីម៉ាស៊ីន ATM។ កាតឥណពន្ធ UnionPay របស់ អេ អឹម ខេ អាចទូទាត់តាមបែបឌីជីថល Contactless ដែលមានភាពរហ័ស និងងាយស្រួលសម្រាប់អតិថិជនក្នុងការទូទាត់នៅគ្រប់ម៉ាស៊ីនឆូតកាត។ លោកបានបន្តថា “អេ អឹម ខេ បានបង្កើតផលិតផល និងសេវាកម្មហិរញ្ញវត្ថុជាច្រើន ដើម្បីធ្វើឱ្យប្រជាជនកម្ពុជា អាចស្វែងរកនូវសេវាកម្មរបស់យើងនៅកន្លែងតែមួយ” ។

កញ្ញា លាង ចិន្ដា នាយិកាគ្រប់គ្រងក្រុមហ៊ុន UnionPay ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “កិច្ចសហការដ៏ស៊ីជម្រៅរវាង UnionPay និង AMK នឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា និងប្រទេសចិន កាន់តែមានភាពស្អិតរមួត។ កិច្ចសហការក្នុងការចេញកាតនេះ គឺជាការខិតខំយ៉ាងមុតមាំដែលជាទិសដៅរបស់ UnionPay ក្នុងប្រទេសកម្ពុជា។ កាតនេះនឹងក្លាយជាជម្រើសថ្មីមួយសម្រាប់ប្រជាជនក្នុងស្រុក។ មកដល់ពេលនេះ ស្ទើរតែគ្រប់ម៉ាស៊ីន ATM និងហាងទាំងអស់បានទទួលយកកាត​ UnionPay”។

បន្ថែមពីនេះទៀត អ្នកកាន់កាតឥណពន្ធ UnionPay របស់ អេ អឹម ខេ អាចទូទាត់បានយ៉ាងងាយស្រួល​ជាមួយបណ្ដាញជា​សកលរបស់ UnionPay ដែលបានបង្កើតជាង ១៨១ ប្រទេស និងតំបន់ ក៏ដូចជាទទួលបាន​អត្ថប្រយោជន៍​ជាច្រើនទៀតដូចជា៖

  • ឥតគិតថ្លៃសេវាបើកកាត
  • ឥតគិតថ្លៃសេវាប្រចាំឆ្នាំ
  • ទឹកប្រាក់ត្រឡប់ ២% លើការចាយលើកដំបូង
  • ទឹកប្រាក់ត្រលប់ ១% លើការចាយជាប្រចាំ

ប្រសិនបើលោកអ្នកចង់បង្កើតកាតឥណពន្ធ UnionPay របស់ អេ អឹម ខេ លោកអ្នកអាចទំនាក់ទំនងសេវាបម្រើអតិថិជន 023 220 202/1800 200 200 (ឥតគិតថ្លៃសេវា) ឬ ហ្វេសប៊ុកផេកផ្លូវការ AMK អេ អឹម ខេ។ យើងក៏ផ្ដល់សេវាបង្កើតកាតដល់ទីតាំងផ្ទាល់ផងដែរ។

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ​ និងសម្បូរបែប​ ដល់អតិថិជនគ្រប់រូប​ និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៥១កន្លែង និងភ្នាក់ងារប្រមាណ ៦,០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ ​បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋាភិបាលប្រើយន្តការជាកញ្ចប់ដោះស្រាយអគារជាង៣០០នៅខេត្តព្រះសីហនុ

ព័ត៌មាន
អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថា រហូតមកដល់ពេលនេះ បញ្ហាអាគារជាប់គាំងក្នុងខេត្តព្រះសីហនុ នៅតែជាបញ្ហាប្រឈម បើទោះបីកន្លងមករដ្ឋបាលខេត្តជាប់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ