

លោក ស៊ាន សុង នាយកប្រតិបត្តិរងគ្រប់គ្រងភ្នាក់ងារ នៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានឲ្យដឹងថា ពីពេលនេះ រហូតដល់ដំណាច់ឆ្នាំ២០២១ អ្នកប្រើប្រាស់សេវាវេរលុយជាមួយ អេ អឹម ខេ អាចមានឱកាសឈ្នះរង្វាន់ដល់ទៅ ៤លានរៀល ដោយគ្រាន់តែធ្វើការវេរលុយ ។
លោក ស៊ាន សុង ថ្លែងដូច្នេះថា ៖ «ទាក់ទងនឹងយុទ្ធនាការ ដែលយើងធ្វើរង្វាន់ជូនអតិថិជន អ្វីដែលយើងធ្វើ ទី១ គឺយើងចង់លើកទឹកចិត្តដល់អតិថិជនទូទៅ និងភ្នាក់ងាររបស់យើងផ្ទាល់ ដែលជាការស្វាគមន៍សម្រាប់ឆ្នាំថ្មី២០២២ ដែលនឹងឈានចូលមកដល់ដែរ។ ការដែលយើងរៀបចំ គឺយើងរៀបចំជារង្វាន់ សម្រាប់អ្នកមកធ្វើប្រតិបត្តិការជាមួយយើថ ដែលបច្ចុប្បន្នជាអតិថិជនរបស់ អេ អឹម ខេ និងជាអតិថិជនមិនទាន់បានប្រើប្រាប់សេវាកម្ម អេ អឹម ខេ ដែលលើកទឹកចិត្តឱ្យមកប្រើប្រាស់ជាមួយ អេ អឹម ខេ គឺរង្វាន់យើង រហូតដល់ ៤លានរៀល»។កម្មវិធីផ្ដល់រង្វាន់ «វេរភ្លាម ឈ្នះភ្លាម» ដែលអាចឈ្នះរង្វាន់ដល់ទៅ ៤លានរៀលនេះ គឺដើម្បីលើកចិត្តដល់អ្នកប្រើប្រាស់ និងជំរុញកំណើនអាជីវកម្មរបស់ភ្នាក់ងារ អេ អឹម ខេ ជាង ៦ពាន់កន្លែង នៅទូទាំងប្រទេសកម្ពុជា ។

ភ្នាក់ងារ អេ អឹម ខេ បានស្វាគមន៍ការផ្ដួចផ្ដើមកម្មវិធីផ្ដល់រង្វាន់របស់ អេ អឹម ខេ និងបាននិយាយថា អាជីវកម្មជាភ្នាក់ងាររបស់ អេ អឹម ខេ បានជួយបង្កើនចំណូលដល់គ្រួសាររបស់ពួកគាត់ មួយកម្រិតថែមទៀត ។

ភ្នាក់ងារ អេ អឹម ខេ ចាក់អង្រែ៖ «វាបានចំណូល ចំណេញពីការវេរលុយហ្នឹង យើងបានចំណូលខ្លះៗ គ្រាន់នឹងរួច[ចំណាយ]កូនទៅរៀនដែរហ្នឹងណា»។

ភ្នាក់ងារ អេ អឹម ខេ បឹងកេងកង ៣៖ «ជួនកាល គេអាចមកដកលុយដកអី គេស្គាល់អ៊ីចឹងទៅ គេអាចមកធ្វើទូរទស្សន៍ ធ្វើអីៗផ្សេងអីទៀត អីអ៊ីចឹង។ ចាស៎! ដល់អ៊ីចឹង បានចំណូលថែមបន្តិចទៀតអី សម្រាប់បានប្រាក់ឱ្យកូនទៅរៀន»។

អេ អឹម ខេ លើកទឹកចិត្តដល់អាជីវករទាំងឡាយ ដែលចង់មានចំណូលបន្ថែម អាចធ្វើជាភ្នាក់ងាររបស់ អេ អឹម ខេ ដោយសារតែ អេ អឹម ខេ មានអតិថិជនច្រើនស្រាប់ មានសេវាកម្មច្រើនសម្បូរបែប និងមានបណ្ដាញទូលំទូលាយបំផុត នៅទូទាំងប្រទេស ។
លោក ស៊ាន សុង៖ «ប្ដេជ្ញាថា យើងនឹងបង្កើតកម្មវិធីថ្មីៗជាច្រើនទៀត សម្រាប់ជួយលើកកម្ពស់អាជីវកម្មរបស់គាត់ហ្នឹង ឱ្យកាន់តែសម្បូរបែប ហើយឱ្យអតិថិជនចាប់អារម្មណ៍ច្រើន សម្រាប់ពួកគាត់»។

គួរបញ្ជាក់ថា អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ គិតត្រឹមត្រីមាសទី២ ឆ្នាំ ២០២១ អេ អឹម ខេ មានអតិថិជនសរុបចំនួនជិត ១លាននាក់ មានការិយាល័យប្រតិបត្តិការចំនួន ១៥០កន្លែង និងភ្នាក់ងារជាង ៦,០០០កន្លែង នៅទូទាំងប្រទេស ៕