យុទ្ធនាការ «បើកបរដោយសុវត្ថិភាព»

អេ អឹម ខេ ចូលរួមឧបត្ថម្ភ យុទ្ធនាការ «បើកបរដោយសុវត្ថិភាព» ដើម្បីលើកកម្ពស់ការពាក់មួកសុវត្ថិភាពក្នុងការបើកបរ


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ចូលរួមឧបត្ថម្ភ ដល់យុទ្ធនាការ «បើកបរដោយសុវត្ថិភាព» លើកទី៦ ឆ្នាំ២០២២ ក្រោមពាក្យស្លោក “មួកសុវត្ថិភាពមួយ ជីវិតមួយ”។
យុទ្ធនាការ «បើកបរដោយសុវត្ថិភាព» ដើម្បីលើកកម្ពស់ការពាក់មួកសុវត្ថិភាពក្នុងការបើកបរ។

យុទ្ធនាការ ដែលរៀបចំឡើងដោយក្រុមហ៊ុន TotalEnergies នេះ មានការសហការនឹងដៃគូជាច្រើន ដូចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹម ខេ និង​ក្រុមហ៊ុនម៉ូតូ ហុងដា (HONDA) ក៏ដូចជាបណ្ដាក្រុមហ៊ុន ស្ថានប័នជាច្រើនទៀត ដោយផ្ដោតលើការបើកបរ​ដោយមានពាក់មួកសុវត្ថិភាព ។

យុទ្ធនាការ​នេះបានចាប់ផ្ដើមកាលពីថ្ងៃទី ១០ រហូតដល់ថ្ងៃទី ១៤ តុលានេះ នៅទូទាំង​ប្រទេស​កម្ពុជា ដើម្បីផ្តល់នូវចំណេះដឹងមូលដ្ឋានគ្រឹះ អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមការចង្អុលបង្ហាញពី ក្រសួងសាធារណការ និង ដឹកជញ្ជូន, គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក, ក្រសួងអប់រំយុវជន និងកីឡា និងក្រសួងមហាផ្ទៃ ដើម្បីនាំមកនូវការផ្លាស់ប្តូរឥរិយាបថ របស់អ្នកបើកបរ ។

នៅទូទាំងប្រទេសកម្ពុជា ក្នុងឆ្នាំ ២០២១ មានមនុស្សជាង ២៦០០ នាក់បានរងរបួស និង​ ១៥០០ នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារ​គ្រោះថ្នាក់ចរាចរណ៍។

មូលហេតុចម្បង​ដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ការ​បើកបរលើស​ល្បឿនកំណត់ ការ​មិនគោរព​យានយន្ត​របស់អ្នកដទៃដែលកំពុងចរាចរណ៍ ការ​វ៉ាជែង​ក្នុងស្ថានភាពគ្រោះថ្នាក់ ការ​បត់ឆ្វេង ឬស្ដាំដោយពុំមានការប្រុងប្រយ័ត្ន និងការ​បើកបរ​ក្រោម​ឥទ្ធិពលនៃគ្រឿង​ស្រវឹង។

ក្នុងរយៈកាលប៉ុន្មានឆ្នាំមកនេះ ចំនួនម៉ូតូ មានការកើនឡើង​ជាប់ជាលំដាប់ ដែលទាមទារ​ឲ្យមានការ​យកចិត្តទុកដាក់លើការ​ពាក់មួកសុវត្ថិភាពក្នុងចំណោមអ្នកបើកបរ​ និងអ្នករួមដំណើរ៕




អត្ថបទបន្ទាប់


តើបេឡារុសនឹងចូលរួមជាមួយរុស្ស៊ី ក្នុងការធ្វើសង្គ្រាមនៅអ៊ុយក្រែនដែរ ឬយ៉ាងណា?

ព័ត៌មាន
នៅសប្តាហ៍ទី២នៃខែតុលានេះ ភាពច្របូកច្របល់នៃសកម្មភាពយោធារបស់ប្រទេសម្ព័ន្ធមិត្តរុស្សី គឺបេឡារុស បាននិងកំពុងបង្កឲ្យមានការទាញសេក្ដីសន្និដ្ឋានពីស…

ក្រុមហ៊ុន META ជួយបង្កើនសុវត្ថិភាពអនឡាញសម្រាប់ស្ត្រីកម្ពុជាតាមរយៈយុទ្ធនាការសុវត្ថិភាពថ្មី

ព័ត៌មាន
តើអ្នកធ្លាប់ឆ្ងល់ដែរឬទេថាតើអ្នកអាចគ្រប់គ្រងមាតិកាដែលអ្នកបង្ហោះបានកាន់តែប្រសើរដោយរបៀបណា និងរបៀបធ្វើឱ្យប្រាកដថា មាតិការបស់អ្នកត្រូវបានការពារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ