អត្ថបទក្រុមហ៊ុន

ស្វាគមន៍ភ្នាក់ងារមេថ្មី និងការផ្ដល់ជូនកាដូជាច្រើនពី អេ អឹម ខេ


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេលើវិសាលភាពប្រតិបត្តិការ បានរៀបចំកម្មវិធីស្វាគមន៍ភ្នាក់ងារមេថ្មី ដែលមានទីតាំងនៅក្នុងផ្សារទំនើបព្រីនស៍ ហ័នយូ(Prince Mall) ខេត្តព្រះសីហនុ។ កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី១៦ ១៧ និង១៨ ខែកញ្ញា ឆ្នាំ២០២២ ចាប់ពីម៉ោង10:00ព្រឹក រហូតដល់ម៉ោង 9:00យប់។
ស្វាគមន៍ភ្នាក់ងារមេថ្មី និងការផ្ដល់ជូនកាដូជាច្រើនពី អេ អឹម ខេ

នៅក្នុង​កម្មវិធី​​នេះ អេ អឹម ខេ ក៏មានផ្ដល់ជូនកាដូជាច្រើនជូនដល់អតិថិជនទាំងអស់ ដែលបានមកចូលរួមលេងកម្សាន្ដ ហើយអតិថិជនក៏អាចការលេងហ្គេម VR ដោយឥតគិតថ្លៃផងដែរ។

លោក ជា រតនា នាយកប្រតិបត្តិគ្រប់គ្រងបណ្តាញភ្នាក់ងារមានប្រសាសន៍ថា “អេ អឹម​ ខេ តែងតែខិតខំប្រឹងប្រែងស្វែងរកដៃគូសហការ ក៏ដូចជាពង្រីកវិសាលភាពប្រតិបត្តិការហិរញ្ញវត្ថុឲ្យទៅដល់ក្នុងសហគមន៍ ដែលស្របទៅតាមពាក្យស្លោករបស់យើង អេ អឹម ខេ សេវាហិរញ្ញវត្ថុនៅជិតលោកអ្នកបំផុត។ នេះគឺជាភ្នាក់ងារមេថ្មីមួយទៀត ដែលយើងបានសហការបង្កើតឡើង ដើម្បីងាយស្រួលដល់ប្រជាជនអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុបានលឿន សុវត្ថិភាព និងមិនចាំបាច់មកកាន់សេខាផ្ទាល់របស់ អេ អឹម ខេ ឡើយ។”

គួរបញ្ជាក់ផងដែរថា តាមរយៈភ្នាក់ងារ អេ អឹម ខេ អតិថិជនអាចប្រើប្រាស់សេវាហិរញ្ញវត្ថុជាច្រើនដូចជា៖

-វេរ និងទទួលលុយក្នុង និងក្រៅប្រទេស

-ដាក់លុយចូលវ៉ាឡេតបាគង និង គ្រប់ធនាគារក្នុងស្រុក ដែលជាសមាជិកបាគង

-ដាក់-ដកប្រាក់គណនី និងបង់កម្ចី

-បង់ទឹក ភ្លើង និងសំរាម និងវិក្កយបត្រផ្សេងៗ

-បង់ និងដកប្រាក់សំណងធានារ៉ាប់រង

-បញ្ចូលកាតទូរស័ព្ទ

-សេវាបើកប្រាក់បៀវត្សរ៍

-សេវាហិរញ្ញវត្ថុផ្សេងៗជាច្រើនទៀត

ប្រសិនបើមានចម្ងល់លើសេវាភ្នាក់ងារ សូមទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខ ១៨០០២០០២០០ (ឥតគិតថ្លៃ)។




អត្ថបទបន្ទាប់


ក្រុមហ៊ុន Vietnam Airlines ស្នើឲ្យរដ្ឋាភិបាលជួយការពារពីការដកឈ្មោះចេញពីផ្សារភាគហ៊ុន

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines កំពុងព្យាយាមការពារភាគហ៊ុនរបស់ខ្លួនពីការដកចេញពីផ្សារភាគហ៊ុនទីក្រុងហូជីមិញ ប៉ុន្ដែការសម្រេចយ៉ាងណា…

និយ័តករបរធនបាលកិច្ច ចុះអនុស្សរណៈយោគយល់គ្នានឹងក្រុមហ៊ុន ហ្សីលាននាម លើការពង្រឹងការយល់ដឹង និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចកម្ពុជា

ព័ត៌មាន
ក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ