អត្ថបទក្រុមហ៊ុន

អេ អឹម ខេ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដំបូងគេនៅកម្ពុជា ដែលបានក្លាយជាសមាជិក UnionPay International ក្នុងការផ្តល់សេវាផ្ទេរប្រាក់ទៅក្រៅប្រទេស


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដែលជាគ្រឹះស្ថានមួយឈានមុខគេនៅកម្ពុជាបានបោះជំហានអភិវឌ្ឍខ្លួនកាន់តែរីកចម្រើន និងផ្តល់ភាពងាយស្រួលដល់អតិថិជន ដោយបានក្លាយខ្លួនជាសមាជិករបស់ក្រុមហ៊ុន UnionPay International និង ជាស្ថាប័នហិរញ្ញវត្ថុដំបូងបំផុត ក្នុងចំណោមសមាជិកផ្សេងទៀត ដែលទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជាក្នុងការដាក់បម្រើ សេវាកម្មផ្ទេរប្រាក់ក្នុង និងក្រៅប្រទេសតាមរយៈ ការផ្ទេរប្រាក់ទៅ កាតUnionPay។
លោក គា បូរាណ ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

ជាមួយថ្លៃសេវាពិសេស​បំផុតត្រឹមតែ១ដុល្លារប៉ុណ្ណោះ ក្នុងមួយប្រតិបត្តិការសម្រាប់ការវេរពីចេញ AMK Mobile App នៅបណ្តាទីផ្សា និងប្រទេសចំនួន ១២ ដូចជា វៀតណាម ហ្វីលីពីន ជប៉ុន ម៉ាឡេស៊ី ថៃ ឥណ្តូនេស៊ី សិង្ហបុរី ចិន ហុងកុង ម៉ាកាវ ឡាវ និង កម្ពុជា។ ការផ្តល់ជូនតម្លៃពិសេសនេះ នឹងផ្តល់ផលចំណេញលើសលុប ដែលមិនធ្លាប់មានពីមុនមកសម្រាប់អ្នកដែលមានតម្រូវការវេរលុយទៅបណ្តាទីផ្សា និងប្រទេសខាងលើនេះ ចាប់ពីថ្ងៃនេះ រហូតដល់ចុង ឆ្នាំ២០២១ ផងដែរ។

កិច្ចសហការនេះនឹងជាការជម្រុញបន្ថែមនូវបទពិសោធន៍​ធនាគារទំនើបទាន់សម័យ​ ដោយគ្រាន់តែប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ AMK Mobile វេរលុយក្នុង និង ទៅក្រៅប្រទេសបានយ៉ាងឆាប់រហ័ស ងាយស្រួល សុវត្ថិភាព និងសន្សំសំចៃ តាមរយៈក្រុមហ៊ុន UnionPay International ដែលជាក្រុមហ៊ុន​លំដាប់​ពិភពលោក​​ដែលមានបណ្តាញកាតធំជាងគេបំផុត។ ដើម្បីជាការអបអរសាទរការក្លាយខ្លួនជាសមាជិក និង ចាប់ដៃគូរបស់ស្ថាប័នទាំងពីរនេះ យើងក៏មានការផ្តល់ជូនដ៏អស្ចារ្យគឺសេវាត្រឹមតែ១ដុល្លារប៉ុណ្ណោះសម្រាប់ការវេរទៅកាន់ទីផ្សារ និង ប្រទេសទាំង១២ខាងលើ ដែលវានឹងផ្តល់នូវផលចំណេញយ៉ាងច្រើន សម្រាប់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាជនបរទេសដែលកំពុងស្នាក់ នៅក្នុងប្រទេសកម្ពុជា អាចវេរលុយទៅកាន់ដៃគូរកស៊ី សាច់ញាតិបងប្អូន និងមិត្តភត្តិដែលកំពុង រស់នៅតាមបណ្តាប្រទេសខាងលើភ្លាមៗ និង ប្រកបដោយសុវត្ថិភាព។

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានឱ្យដឹងថា៖ «ការចាប់ដៃគូសហការនះគឺជាមោទកភាពមួយ របស់ អេ អឹម ខេ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដំបូងគេ ដែលដាក់ឲ្យប្រើប្រាស់សេវាផ្ទេរប្រាក់ក្រៅប្រទេសតាមរយៈការវេរលុយទៅកាន់ កាត UnionPay។ ក្នុងរយៈពេលជាង ១ឆ្នាំ​ចុងក្រោយនេះយើងបានពង្រីកសេវាផ្ទេរប្រាក់អន្តរជាតិរជាច្រើន​ក្រោមកិច្ចសហការល្អ ជាមួយដៃគូផ្ទេរប្រាក់ក្រៅប្រទេសធំៗ ដែលមានបទពិសោធន៍ច្រើ​នឆ្នាំ និងបណ្តាញប្រតិបត្តិការរឹងមាំ ដូចជា UnionPay International ជាដើម។ យើងនឹងនៅតែបន្តពង្រីក និងពង្រឹងសក្តានុពលសេវាផ្ទេរទាំងក្នុង និងក្រៅប្រទេសឲ្យបានកាន់តែទូលំទូលាយ និងបំពេញតម្រូវការ អតិថិជនយើងប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងទំនុកចិត្តខ្ពស់។ បើទោះបីជាស្ថិតនៅក្នុងកាលៈទេសៈ​គំរាមកំហែងពីជំងឺកូវីដ-១៩ យ៉ាងណាក្តី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នៅតែបន្តបោះជំហានទៅមុខឥតឈប់ឈរ​តាមរយៈការបង្កើតឲ្យមានផលិតផល និងសេវាកម្មថ្មីៗដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ស្របតាមសម័យកាលឌីជីថល ដូចជាសេវាបើកគណនីធនាគារដោយខ្លួនឯង សេវាធនាគារចល័ត AMK Mobile កម្ចីឌីជីថល ឬ កម្ចីអនឡាញ និងសេវាហិរញ្ញវត្ថុផ្សេងៗទៀត ដែលកំពុងបម្រើដល់តម្រូវការរបស់អ្នកប្រើប្រាស់ទាំងនៅក្នុង និងក្រៅប្រទេស»។

ដើរស្របតាមទស្សនៈវិស័យប្រទេសក្នុងវិស័យហិរញ្ញវត្ថុ ​និងសន្ទុះកើនឡើងនៃការកាត់បន្ថយការចរាចរណ៍ជាសាច់ប្រាក់សុទ្ធ យើងពិតជាមា​នសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានក្លាយជាដៃគូរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ដែលនាំមុខគេក្នុងប្រទេស ដូចជា អេ អឹម ខេ។ យើងរំពឹងទុកថា​ កិច្ចសហការនេះ នឹងផ្តល់ជូនអតិថិជន អេ អឹម ខេ និង​អ្នកប្រើប្រាស់កាត UnionPay នូវសេវាកម្មវេរលុយក្នុង និងឆ្លងប្រទេស លឿនរហ័ស  សន្សំសំចៃ និងសុវត្ថិភាពខ្ពស់ ជាមួយបណ្តាញប្រតិបត្តិការយ៉ាងទូលំទូលាយជាសាកលរបស់ UnionPay។​  យើង ទន្ទឹងរង់ចាំបន្តកិច្ចសហការជាមួយ អេ អឹម ខេ ដើម្បីនំាមកជូននូវសេវាទូទាត់បែបឌីជីថលដែលនាំមុខគេ សម្រាប់អ្នកប្រើប្រាស់ទាំងអស់។ នេះ ជាការលើកឡើងរបស់កញ្ញា លាង ចិន្តា នាយិកាប្រចាំប្រទេសកម្ពុជារបស់ក្រុមហ៊ុនអន្តរជាតិ UnionPay International នៅក្នុងប្រទេសកម្ពុជា។

ដើម្បីអាចផ្ទេរប្រាក់អស់ថ្លៃសេវាត្រឹមតែ1$  ទៅកាន់ទីផ្សារ និង ប្រទេសទាំង១២នេះ អតិថិជនគ្រាន់តែដោនឡូត និង ចុះឈ្មោះប្រើប្រាស់កម្មវិធី AMK Mobile តាមតំណនេះ http://onelink.to/ss87zk... ឬ អាចបើកគណនីដោយខ្លួនឯងបានភ្លាមៗប្រសិនបើមិនទាន់មានគណនីនៅ អេ អឹម ខេ បន្ទាប់មកចុច ប៊ូតុង វេរលុយ នៅលើកម្មវិធី​​ រួចជ្រើសរើសយកប្រតិបតិបត្តិការ “វេរទៅកាត UnionPay” និងបំពញព័ត៌មានចាំបាច់ ឬ អាចទាក់ទងសួរព័ត៌មានបន្ថែម តាមរយៈលេខ 023​ 22 02 02 / 1800 200 200 ដើម្បីធ្វើប្រតិបត្តិការវេរលុយរហូតដល់ ៥ ០០០ដុល្លារក្នុងមួយថ្ងៃ៕

 

None



អត្ថបទបន្ទាប់


ម៉ាឡេស៊ីគ្រោងចំណាយជាង ៨០ ពាន់លានដុល្លារ ដើម្បីជំរុញសេដ្ឋកិច្ច ក្រោយវិបត្តិកូវីដ-១៩

រដ្ឋាភិបាលថ្មីរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អ៊ីស្មែល សាប្រ៊ី យ៉ាកុប ថ្មីៗនេះបានស្នើសុំកញ្ចប់ថវិកាដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ សម្…

ធនាគារ អេស៊ីលីដា ៖ «អតិថិជនរីកចម្រើន ធនាគាររីកចម្រើន យើងរីកលូតលាស់ជាមួយគ្នា !»

អេស៊ីលីដា គឺ​ជា​ធនាគារ​ពាណិជ្ជ​ខ្មែរ​ឈាន​មុខ​មួយ​នៅ​កម្ពុជា ដែល​មាន​ទស្សនៈ​និង​បេសកកម្ម ក្នុងការផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ល្អ​បំផុត ជូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ