បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​

ធនាគារ អេស៊ីលីដា ៖ «អតិថិជនរីកចម្រើន ធនាគាររីកចម្រើន យើងរីកលូតលាស់ជាមួយគ្នា !»


អេស៊ីលីដា គឺ​ជា​ធនាគារ​ពាណិជ្ជ​ខ្មែរ​ឈាន​មុខ​មួយ​នៅ​កម្ពុជា ដែល​មាន​ទស្សនៈ​និង​បេសកកម្ម ក្នុងការផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ល្អ​បំផុត ជូន​ដល់​សាធារណជន​គ្រប់​មជ្ឈដ្ឋាន​ក្នុង​សហគមន៍ និង​ផ្តល់​ជូន​សហគ្រិន​ខ្នាត​តូច​បំផុត ខ្នាតតូច ខ្នាតមធ្យម និងសាធារណជន នូវមធ្យោបាយ​ក្នុង​ការ​គ្រប់គ្រង ចាត់ចែង​ធនធាន​ហិរញ្ញវត្ថុ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​លើក​ស្ទួយ​ជីវភាព​រស់នៅ​ឱ្យ​ប្រសើរ​ឡើង ដោយ​អនុវត្ត​ឱ្យ​បាន​នូវ​និរន្តរភាព និង​បង្កើន​នូវ​អត្ថប្រយោជន៍​ជូន​ដល់​ភាគហ៊ុនិក កម្មករ​និយោជិត ព្រមទាំង​សហគមន៍​ទាំងអស់ ។
ធនាគារ អេស៊ីលីដា ៖ «អតិថិជនរីកចម្រើន ធនាគាររីកចម្រើន យើងរីកលូតលាស់ជាមួយគ្នា !»
ដោយ

ធនាគារ​នេះ​ប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍សីលធម៌​វិជ្ជាជីវៈ សង្គម ច្បាប់ និង បរិស្ថាន ប្រកប​ដោយ​កម្រិត​ខ្ពស់​បំផុត ។ គេ​តែង​ឃើញ​ពី​បៀប​នៃ​ការទទួល​បម្រើសេវាកម្ម​របស់​ធនាគារ​ខ្មែរ​មួយ​នេះ បែប​ជា​លក្ខណៈ​វប្បធម៌​ខ្មែរ ដោយ​ការធ្វើ​គារវកិច្ច​លើក​ដៃ​សំពះ ជាមួយ​ស្នាម​ញញឹម ។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់​ទីផ្សារ នៃ​ធនាគារ អេស៊ីលីដា បាន​ឲ្យ​ដឹង​ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​«ជា​ប្រជាធនាគារ​ដែល​លោក​អ្នក​ជឿទុកចិត្ត» បម្រើ​អតិថិជន​ប្រកប​ដោយ​ក្រម​សីលធម៌ វិជ្ជាជីវៈ ទទួលខុសត្រូវ ដោយ​ការស្តាប់​អតិថិជន ហើយ​បំពេញ​តម្រូវការ​ជូន​អតិថិជន​ដោយ​យក​ចិត្តទុកដាក់ ។ រាល់​បញ្ហា​របស់​អតិថិជន ធនាគារ​តែងតែ​យក​មក​ដោះស្រាយ​ជូន​ពួកគាត់​ភ្លាមៗ​ប្រកប​ដោយ​គុណធម៌ ធនាគារ​ចាត់ទុក​អតិថិជន​ជាដៃគូ​អាជីវកម្ម​ដែល​មិន​អាច​ខ្វះ​គ្នា​បាន  ។

លោកស្រី​នាយិកា​បាន​បន្ថែមថា ធនាគារ​មាន​ធនធាន​ប្រកប​ដោយ​ជំនាញ​តាម​មុខងារ​តួនាទី​ជា​អ្នកប្រឹក្សាយោបល់​ជូន​អតិថិជន​លើ​ដំណើការ​អាជីវកម្ម​របស់​ពួកគាត់​ឲ្យ​ទទួល​បាន​ជោគជ័យ ។  លោក​ស្រីបាន​បញ្ជាក់ថា «យើង​ប្រកាន់​យក​ទស្សនៈ 'អតិថិជនរីកចម្រើន ធនាគាររីកចម្រើន យើងរីកលូតលាស់ជាមួយគ្នា'» ។ 

ឆ្លើយតបនឹង​សំណួរ​សួរ​ថា តើ​លោកស្រី​អាច​ដឹង​បាន​ទេ​ពី​កម្រិត​នៃ​ការពេញចិត្ត​របស់​អតិថិជន​មក​លើ​ការបម្រើ​សេវាកម្ម​របស់​ធនាគារ អេស៊ីលីដា លោកស្រី​ញញឹម​ ហើយ​ឆ្លើយតប​មក​វិញ​ដោយ​ជឿជាក់​ថា «ជាការពិត យើង​ជា​អ្នក​បម្រើ​អតិថិជន ពិតណាស់​ថា​យើង​មិន​អាច​ដឹង​ពី​កម្រិត​ថា តើអតិថិជន​របស់​យើង​ពេញចិត្តនឹង​ការបម្រើ​សេវាកម្ម​យើង​កម្រិត​ណា​នោះទេ មាន​តែ​អតិថិជន​ទេ ដែល​លោក​អាច​វិនិច្ឆ័យ​ពី​គុណភាព​នៃ​ការបម្រើ​សេវាកម្ម​របស់​យើង ។» 

បុគ្គលិកធនាគារ អេស៊ីលីដា បម្រើ​សេវាកម្ម​ដល់អតិថិជន នៅទីស្នាក់ការកណ្ដាលរបស់ធនាគារ ។

គិតមក​ដល់​បច្ចុប្បន្ន​នេះ ធនាគារ អេស៊ីលីដា មានបទ​ពិសោធន៍​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​ជិត ៣០ឆ្នាំ​ហើយ ដល់​អតិថិជន-​សាធារណជន មាន​សេវាហិរញ្ញវត្ថុ​ដ៏​សម្បូរបែប ហើយ​បន្ត​អភិវឌ្ឍ​ឥត​ឈប់ឈរ​ក្នុង​ការបង្កើត​ឲ្យ​មាន​ហេដ្ឋា​រចនាសម្ព័ន្ធ​ឌីជីថល ដើម្បី​បម្រើ​ដល់​អតិថិជន​ឲ្យ​កាន់តែ​មាន​ភាពងាយស្រួល និង​ផាសុកភាព ប្រកប​ដោយ​ក្តីរីករាយ​​សប្បាយចិត្ត។

ធនាគារ អេស៊ីលីដា មានការិយាល័យ​ទំនាក់ទំនង​សម្រាប់​អតិថិជន​មាន​ចម្ងល់ ឬ​សំណូមពរ​ផ្សេងៗ (បម្រើ ២៤​ម៉ោង) ទូរសព្ទ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬ email: [email protected]




អត្ថបទបន្ទាប់


អេ អឹម ខេ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដំបូងគេនៅកម្ពុជា ដែលបានក្លាយជាសមាជិក UnionPay International ក្នុងការផ្តល់សេវាផ្ទេរប្រាក់ទៅក្រៅប្រទេស

ព័ត៌មាន
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដែលជាគ្រឹះស្ថានមួយឈានមុខគេនៅកម្ពុជាបានបោះជំហានអភិវឌ្ឍខ្លួនកាន់តែរីកចម្រើន និងផ្តល់ភាពងាយស្រួលដល់អ...

សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសបើកប្រទេសឡើងវិញលើគ្រប់វិស័យចាប់ពីថ្ងៃទី០១វិច្ឆិកាតទៅ

ព័ត៌មាន
នៅទីបំផុត កម្ពុជាសម្រេចបើកប្រទេសឡើងវិញលើគ្រប់វិស័យ និង ការរស់នៅជាមួយកូវីដ-១៩ តាមបែបគន្លងថ្មី ចាប់ពីថ្ងៃទី១ ខែ វិច្ឆិកា នេះតទៅ បន្ទា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ