
ឆ្លើយតបនឹងការវិវត្តទីផ្សារ និងការប្រកួតប្រជែងទាន់ពេល វេលា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បាន ធ្វើ កែលម្អ កម្មវិធី អម្រឹត ម៉ូបាល (Amret Mobile) របស់ ខ្លួន ឲ្យកាន់ តែ ទំនើប ងាយស្រួល និង សេវាកម្មសម្បូរបែប ប្រសើរជាងមុនជា ច្រើន ដើម្បីបំពេញតម្រូវការ អតិថិជន ។ កម្មវិធីធនាការ ចល័ត ថ្មីនេះ នឹង ប្រកាសដាក់ឲ្យដំណើរការជាផ្លូវការចាប់ពី ថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២៣ នេះតទៅ ដោយ មាន ការ ដាក់ ស្តង់ ពិពណ៌ នៅ ផ្សារ ទំនើប អ៊ីអនមានជ័យ (AEON3) និង តាម សាខារបស់ អម្រឹត ទាំង១៥០ ទូទាំង ប្រទេស ។


លោក ដុស ឌីន អគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានមានប្រសាសន៍បន្ថែម ថា កម្មវិធីអម្រឹតម៉ូបាលជំនាន់ថ្មី ត្រូវបានរចនាឡើងដើម្បី ផ្តល់ ភាព ងាយស្រួល ដល់ អ្នក ប្រើប្រាស់ ដែល អតិថិជន អាច ចុះឈ្មោះប្រើប្រាស់ដោយខ្លួនឯង បង្កើត KHQR ផ្ទាល់ខ្លួន បង្កើតគំរូប្រតិបត្តិការ និង ការ ទូទាត់ ផ្សេងៗ មុខងារទូទាត់វិក្កយបត្រ និងការបើកគណនីសន្សំអនឡាញជា ដើម ។ ពិសេសជាងនេះទៅទៀត តាមរយៈអម្រឹតម៉ូបាលជំនាន់ថ្មី អតិថិជនអាចធ្វើការផ្ទេរប្រាក់ទៅធនាគារដែលជាសមាជិក Bakong រហូតដល់ ៥០.០០០ ដុល្លារដោយមិនអស់ថ្លៃសេវា។


អតិថិជន ថ្មី ក៏អាចចុះឈ្មោះ ប្រើប្រាស់ អម្រឹត ម៉ូបាល បាន យ៉ាងរហ័ស និង ងាយស្រួល ដោយលោកអ្នកគ្រាន់ តែ តម្លើងកម្មវិធីនេះរួច ជ្រើសយក បង្កើតគណនីអម្រឹតថ្មី ជាមួយនឹងលេខទូរស័ព្ទដៃ ដើម្បីបង្កើតនូវលេខសម្ងាត់ ។ បន្ទាប់មក កម្មវិធីអម្រឹតម៉ូបាលនឹងផ្ញើសារលេខសម្ងាត់ (៦ខ្ទង់) ទៅទូរស័ព្ទដៃរបស់លោកអ្នក ដើម្បីចុះឈ្មោះ ដំណើរការដោយជោគជ័យ។



សូមបញ្ជាក់ថា ដោយមានភាគទុនិកជាង៩០ភាគរយ ជាស្ថាប័នអន្ដរជាតិធំៗ អម្រឹត ស្ថិតក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុនិងធនាគារធំៗទាំង១០ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបាននូវការគាំទ្រពីជាតិអតិថិជន ជាង៣២ឆ្នាំមកហើយ។ មកដល់ពេលនេះ អម្រឹត កំពុងបម្រើអតិថិជនជាង ៥០ ម៉ឺន នាក់ តាមរយៈសាខាចំនួន ១៥០ បុគ្គលិក ជិត៥ពាន់នាក់ និង មានទ្រព្យសកម្មជាង ២ពាន់លានដុល្លារអាមេរិក។




សម្រាប់ព័ត៌មានអំពីផលិត និងសេវាកម្មរបស់អម្រឹត សូមចូលទៅកាន់គេហទំព័រ