អត្ថបទក្រុមហ៊ុន

កម្មវិធី “ប្រើឌីជីថល ឈ្នះឡាន” របស់ អម្រឹត បានរកឃើញម្ចាស់រង្វាន់ធំរថយន្ដ Ford Ranger Wildtrak 2023 ហើយ


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក ដែលជាស្ថាប័នមីក្រូហិរញ្ញវត្ថុឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធធ្វើនូវកម្មវិធីស្វែងរកម្ចាស់រង្វាន់ធំរថយន្ដ Ford Ranger Wildtrak 2023 ជូនដល់អតិថិជនរបស់ខ្លួននៅ ផ្សារទំនើប អ៊ីអន ម៉ល សែនសុខ កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងកម្មវិធី “ប្រើឌីជីថល ឈ្នះឡាន” ដែលកម្មវិធីពិសេស ផ្ដល់ជូនរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់អតិថិជន សរុបជាទឹកប្រាក់ប្រមាណជិត ១.០០០លានរៀល រួមជាមួយរង្វាន់ធំរថយន្តទំនើប Ford Ranger Wildtrak 2023 ដល់អតិថិជនផងដែរ។
កម្មវិធី “ប្រើឌីជីថល ឈ្នះឡាន” របស់ អម្រឹត បានរកឃើញម្ចាស់រង្វាន់ធំរថយន្ដ Ford Ranger Wildtrak 2023 ហើយ

គួរបញ្ជាក់ផងដែរថា កម្មវិធីពិសេស “ប្រើឌីជីថល ឈ្នះឡាន” ជាកម្មវិធីមួយក្នុងចំនោមកម្មវិធីធំៗបំផុតដែលអម្រឹត បានរៀបចំ ឡើងតាំងពីថ្ងៃទី០១ ខែកក្កដា ដល់ ៣១ ខែធ្នូ ឆ្នាំ២០២២ មកម៉្លេះ ដែលកម្មវិធីនេះបានប្រព្រឹត្តទៅយ៉ាងរលូន ព្រម​ទាំង​ទទួល​បានការចូលរួមគាំទ្រពីសំណាក់អតិថិជនរបស់អម្រឹត​ជាច្រើនម៉ឺននាក់ ប្រកបដោយសុក្រឹតភាពបំផុត។ ក្នុងនោះអម្រឹតក៏បាន​រកឃើញ​អតិថិជនសំណាងចំនួនជាង ៤០០​ នាក់រួចមកហើយកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ និង ថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៣។ ក្នុងនោះរង្វាន់មានដូចជា ទូរស័ព្ទ iPhone 14 Pro max កង់ Giant និងទឹកប្រាក់ 40 ម៉ឺនរៀល ជាច្រើនរង្វាន់។

បន្ទាប់ពីបានពិនិត្យ និងផ្ទៀតផ្ទាត់យ៉ាងម៉ត់ចត់ពីក្រុមគណកម្មការរបស់ អម្រឹត ក៏ដូចជាតាមរយៈការផ្សាយផ្ទាល់ក្នុងគេហទំព័រផ្លូវការរបស់ Amret MFI នាពេលកន្លងមក អម្រឹត ក៏បានរកឃើញអតិថិជនដែលមានសំណាងចំនួន ១៦នាក់ ពីគ្រប់តំបន់នៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះ អតិថិជនទាំងអស់ត្រូវបានអញ្ជើញ​ចូលរួមក្នុ​ងកម្មវិធីស្វែងរកម្ចាស់រង្វាន់ធំរថយន្ត Ford Ranger Wildtrak 2023 នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ។ ក្នុងខណៈនៃកម្មវិធីនោះដែរ អតិថិជនទាំង១៦ រូបត្រូវបានអញ្ជើញទៅចូលលេងក្នុងទូម៉ាស៊ីនបាញ់ប្រាក់ ដើម្បីធ្វើការចាប់ប្រាក់មានរយៈពេល ៣០ វិនាទីក្នុងម្នាក់ៗ។ បន្ទាប់ពីធ្វើការចាប់ប្រាក់រួច អតិថិជនម្នាក់ៗតម្រូវឲ្យចាប់លេខរៀងដើម្បីជ្រើសរើសយកប្រអប់សោម្នាក់មួយៗ ដែលក្នុងចំនោមប្រអប់សោទាំង១៦នោះ មានតែមួយប្រអប់តែប៉ុណ្ណោះដែលជាសោឡានពិតប្រាកដ ដែលអាចចុចបញ្ជារថយន្តអោយបន្លឺសំលេងបាន។ សម្រាប់អតិថិជនដែលចុចបញ្ជាអោយឡាន បន្លឺសំលេង អតិថិជននោះ ត្រូវបានចាត់ទុកជាអ្នកឈ្នះរង្វាន់ធំ រីឯអតិថិជនទាំង ១៥នាក់ទៀត នឹងទទួលបានរង្វាន់ជាសាច់ប្រាក់ ១.០០០ ដុល្លារក្នុងម្នាក់ៗ ព្រមទាំងកាដូអនុស្សាវរីយ៍ ជាការលើកទឹកចិត្ត។

អតិថិជនដែលមានសំណាងឈ្នះរង្វាន់ធំ រថយន្ត Ford Ranger Wildtrak 2023 បានទៅលើអតិថិជនឈ្មោះ «កុល សុភាវី» ភេទ ស្រី មកពីសាខាកៀនស្វាយ ខេត្តកណ្តាល។
ឆ្លៀតក្នុងឱកាសដ៏ពិសេស និងមហាសំណាងនេះ លោក ដុស ឌីន អគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានមានប្រសាសន៍ថា៖

« នេះជាលើកទីពីរដែលអម្រឹតបានធ្វើកម្មវិធីនេះឡើង ​កាលពីឆ្នាំមុនយើងបានប្រារព្ធខួប ៣០ ឆ្នាំ ជាមួយការផ្តល់រង្វាន់ឡាន Ford Ranger Wildtrak 2022 និងរង្វាន់ផ្សេងៗជាច្រើនទៀត »

លោកបានបន្តថា៖ « អម្រឹតបានរៀបចំកម្មវិធីនេះឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង​និង​ការប្រើប្រាស់ប្រព័ន្ធឌីជីថល​ដូចទៅនឹងឈ្មោះកម្មវិធីគឺ “ប្រើឌីជីថល ឈ្នះឡាន”​។ អតិថិជនអម្រឹត ជាងកន្លះលាននាក់​ ដែលបាននឹងកំពុងប្រើប្រាស់សេវាកម្មជាច្រើន​ ប៉ុន្តែ​យើងចង់ផ្តោត និងផ្តល់ការលើកទឹកចិត្ត ក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល។​ មួយវិញទៀតគឺលើកកម្ពស់ការយល់ដឹង​ ដល់អតិថិជន​ឲ្យចូលរួមប្រើប្រាស់ប្រព័ន្ធបាគង ដែលជាប្រព័ន្ធថ្មីមួយរៀបចំបង្កើតឡើងដោយ ធនាគារជាតិនៃកម្ពុជា ដើម្បីផ្តល់ភាពងាយស្រួល​ និង​ឆាប់រហ័សដល់អតិថិជន​គ្រប់ស្ថាប័នដែលជា​សមាជិករបស់បាគងអាចធ្វើការផ្ទេរប្រាក់ពីស្ថាប័នមួយទៅស្ថាប័នដោយងាយស្រួល និងឆាប់រហ័ស»
គួរបញ្ជាក់ផងដែរថា​ កាលពីនៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានរៀបចំកម្មវិធីប្រគល់ជូននូវរង្វាន់រថយន្ត Ford Ranger Wildtrak 2023 ជូនអតិថិជនជាម្ចាស់សំណាងនៅឯគេហដ្ធានផ្ទាល់តែម្តង​។​




អត្ថបទបន្ទាប់


តើកម្ពុជាត្រូវការបារាំងជួយគាំទ្រអ្វីខ្លះទៀត ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឲ្យកាន់តែខ្លាំងក្លា?

ព័ត៌មាន
កម្ពុជា-បារាំង មានទំនាក់ទំនងយ៉ាងជិតស្និទ្ធអស់រយៈពេលជាយូឆ្នាំមកហើយ តួយ៉ាង នៅរយៈពេល ៣០ឆ្នាំមកនេះ តាមរយៈវត្តមានរបស់ភ្នាក់ងារអភិវឌ្ឍន៍បា…

គម្រោងកំពង់ផែតំបន់សេដ្ឋកិច្ចពហុបំណងខេត្តព្រះសីហនុ នឹងជំរុញពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិនយ៉ាងណាខ្លះ?

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម អះអាងថា សក្តានុពលនៃគម្រោងបង្កើតកំពង់ផែតំបន់សេដ្ឋកិច្ចពហុបំណងខេត្តព្រះសីហនុ ដែលស្របគ្នានឹងខេត្តហៃណាន ដែលក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ