Advertisement
ប៉ុន្តែ ចំណូល​​ពី​ប្រតិបត្តិការ​ SCG នៅ​កម្ពុជា កើន​ឡើង

ក្រុមហ៊ុន​ស៊ីម៉ងត៍​ដ៏ធំបំផុត​​នៅ​ថៃ​ប្រកាស​ពី​ចំណូល​ថមថយចុះ ​ដោយសារ​ក្ដី​បារម្ភពី​សង្គ្រាម​ពាណិជ្ជកម្ម


ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍​និងសម្ភារ​សាងសង់​ដ៏ធំបំផុត​របស់​ប្រទេសថៃ Siam Cement Group (SCG) បានប្រកាស​អំ​ពី​ការធ្លាក់​ចុះ ​ទាំង​ប្រាក់​ចំណូល និងប្រាក់​​ចំណេញ ក្នុង​ឆមាស​ទី១ ឆ្នាំ​២០១៩​នេះ ដោយសារ​តែការព្រួយបារម្ភ​ពី​សង្គ្រាម​ពាណិជ្ជកម្ម ប៉ុន្តែ បាន​ប្រកាស​ប្ដេជ្ញា​ជំរុញ​បន្ថែម​នូវផលិតផល​និង​សេវាកម្ម​ដែលមាន​នវានុវត្តន៍​និង​តម្លៃ​បន្ថែម​ខ្ពស់ ដើម្បី​រក្សា​កំណើន​និង​ស្ថិរភាព​រយៈពេល​វែង។
ក្រុមហ៊ុន Siam Cement Group (SCG) ជា​ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍​និង​សម្ភារ​សាងសង់​ដ៏ធំ​បំផុត នៅ​ប្រទេសថៃ។
ដោយ
Advertisement

នៅក្នុង​ប្រកាស​ព័ត៌មាន​មួយ​ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន SCG បាន​ឲ្យ​ដឹង​ថា សម្រាប់​រយៈពេល ៦ខែ​នៃ​ឆ្នាំ​២០១៩នេះ ចំណូលពីការលក់របស់ SCG ធ្លាក់​ចុះ ៧% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ពោលគឺ​បាន​ត្រឹម ៧.០០៥ លាន​ដុល្លារ​អាមេរិក មួយ​ភាគធំ គឺ​ដោយសារ​តម្លៃ​ផលិតផល​គីមី​ធ្លាក់ចុះ។ 

ចំពោះ​ប្រាក់​ចំណេញ​វិញ សម្រាប់ឆមាសទី១នេះដែរ ដោយមិនទាន់គិតពីការប្រែប្រួលនៃប្រាក់បំណាច់បុគ្គលិក បានធ្លាក់ចុះ ១៦% បើធៀបនឹងរយៈពេលដូចគ្នានេះនៃឆ្នាំមុន ពោលគឺ​ក្រុមហ៊ុន​រកចំណេញ​បាន​ត្រឹមតែ ៦៥៦លាន​ដុល្លារ​អាមេរិក។ 

លោក​ Roongrote Rangsiyopash  ប្រធាន និងជាអគ្គនាយក SCG បានប្រកាស​ឲ្យ​ដឹង​ថា មូលហេតុ​នៃ​ការ​ធ្លាក់​​ចុះ​ប្រាក់​ចំណេញ​ពី​ការលក់ផលិតផលគីមី ដោយសារការព្រួយបារម្ភរឿងសង្គ្រាមពាណិជ្ជកម្ម ។ ប៉ុន្តែ ធុរកិច្ច​ស៊ីម៉ងត៍និង​សម្ភារសាងសង់ បាន​កត់ត្រាប្រាក់ចំណូល​កើនខ្ពស់ជាងមុន ដោយសារការរើបឡើងវិញនៃវិស័យសំណង់នៅក្នុងតំបន់ ។ 

លោក​ Roongrote Rangsiyopash ប្រធាន និងជាអគ្គនាយក SCG។

ទន្ទឹម​នឹង​ការ​ឲ្យ​ដឹង​ពី​ការធ្លាក់ចុះ​ចំណូល​និងចំណេញ SCG ក៏បានប្រកាស​ប្ដេជ្ញាចិត្ត​​ជំរុញ​ផលិតផល​ដែល​មាន​គុណ​តម្លៃ​ខ្ពស់ សេដ្ឋកិច្ច​វិលជុំ (circular economy) និង​ដំណោះ​ស្រាយ​សរុប (total solutions)  និង​​ពន្លឿន​គម្រោងវិនិយោគ​នានា​ដើម្បី​បំពេញ​តាម​គោលដៅ​ដែល​បាន​គ្រោងទុក កសាង​កំណើន​និង​ស្ថិរភាព​រយៈពេល​វែង នៅខណៈ​ដែល​សេដ្ឋកិច្ច​កំពុង​ជួប​ភាព​ប្រឈម​ជាបន្ត ។ 

គិតត្រឹម​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ទ្រព្យសរុបរបស់ SCG មានចំនួន ២០.១២៥ លាន​ដុល្លារ​អាមេរិក ខណៈ​ដែល​ទ្រព្យ​សរុប​របស់ SCG នៅក្នុង​អាស៊ាន (លើកលែង​ប្រទេស​ថៃ) មានចំនួន ៦.៧៣៩​លាន​ដុល្លារ​អាមេរិក ដែល​ស្មើ​នឹង ៣៣% នៃ​ទ្រព្យ​បូក​សរុប​រួម​ទាំងអស់​របស់ SCG ។ 

ប្រតិបត្តិការ​អាជីវកម្មរបស់ SCG នៅ​កម្ពុជា បង្ហាញពីចំណូល​កើនឡើង​

Advertisement

ដោយ​ផ្អែក​លើ​របាយការណ៍​ប្រចាំ​ត្រីមាស​ទី២ ឆ្នាំ២០១៩ SCG នៅក្នុងប្រទេសកម្ពុជា មាន​ទ្រព្យ​សរុប​ជា​ទឹកប្រាក់ ១,៥៣៣ប៊ីលានរៀល (ឬស្មើនឹង ៣៧៧លាន​ដុល្លារ​អាមេរិក) ។ 

ក្រុមហ៊ុន SCG នៅ​កម្ពុជា រាយការណ៍ពីការរក​ចំណូល​ពី​ការ​លក់ ប្រចាំ​ត្រីមាស​ទី២ ឆ្នាំ​២០១៩ បាន​ចំនួន ៤៧២​ប៊ីលាន​រៀល (ឬស្មើនឹង ១១៦លានដុល្លារអាមេរិក) ដែល​ចំណូល​នេះ គឺ​រាប់​បញ្ចូល​ទាំង​ការ​លក់​ពី​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស និង​ការនាំចូល​ពី​ប្រតិបត្តិការ​នៅ​ប្រទេសថៃ ដែលកើនឡើង ១៦% ខ្ពស់ជាងចំណូលសម្រាប់រយៈពេលដូចគ្នានេះ នៃឆ្នាំមុន ។ 

សម្រាប់រយៈពេលឆមាសទី១ (៦ខែ) នៃឆ្នាំ២០១៩ ទីផ្សារកម្ពុជារបស់ SCG បានបង្ហាញពីចំណូលពីការលក់បានចំនួន ៩០៦ប៊ីលានរៀល (ឬស្មើនឹង ២២៦លានដុល្លារអាមេរិក) ដែលកើនឡើង ១១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ ដែលចំណូលនេះមួយភាគធំ គឺបានមកពីធុរកិច្ចស៊ីម៉ងត៍-សម្ភារសាងសង់ ។

SCG កម្ពុជា គឺ​ជា​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន Siam Cement Group (SCG) ដែល​ជា​ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍ និង​សម្ភារ​សាងសង់​ធំជាង​គេ​បំផុត នៅ​ប្រទេស​ថៃ ៕ 

Advertisement



អត្ថបទបន្ទាប់


វៀតណាមនាំចូលរថយន្ដពី ថៃ និងឥណ្ឌូនេស៊ីជិត ៩០ ភាគរយ នៅឆមាសទី ១ឆ្នាំនេះ

ព័ត៌មាន
ប្រទេសថៃ និងឥណ្ឌូនេស៊ីត្រូវបានគេដឹងថា បានកាន់កាប់ចំណែកទីផ្សារធំប្រមាណ ជិត៨៩% នៃការនាំចូលរថយន្ដសរុបរបស់វៀតណាម ក្នុងរយៈពេល៦ខែឆ្នាំ២០...

គយ​កម្ពុជា​ពិន័យ​ក្រុមហ៊ុន​នាំ​ចូល​សំរាម​ប្លាស្ទិច​ជា​ប្រាក់​ជាង​១​ពាន់​លាន​រៀល

ព័ត៌មាន
អគ្គនាយដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ ទី៣០ ខែ​កក្កដា​នេះ​ថា បាន​ដាក់​ពិន័យ​រដ្ឋបាល​ជា​ប្រាក់ ១.០៣៧.៥០០.០០០​រ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ